ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ ថាក្រសួងបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សរុប ៤០នាក់ក្នុងនោះចំនួន ២នាក់ជាស្តី្រជនជាតិចិន បានធ្វើដំណើរមកកម្ពុជាដោយចង់វិលត្រឡប់ ទៅប្រទេសវិញអ្នកទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ កុម្ភៈ ដោយលទ្ធផលបង្ហាញថាអ្នកទាំង២...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ក្រោយពីបានទទួលលិខិត ពីក្រសួង ពាណិជ្ជកម្ម បានធ្វើការអប់រំណែនាំក្រុមហ៊ុន សម្រស់ធម្មជាតិឯ.ក ឲ្យកែតំរូវការផ្សព្វផ្សាយ លក់ផលិតផលបំប៉ន សុខភាព ម៉ាកឃូស៊ី (CooSea Premium Spirulina) ។ ការឲ្យកែតម្រូវនេះ ដើម្បីកុំឲ្យសាធារណៈជនទូទៅ ដែលជាអ្នកប្រើប្រាស់ផលិតផលនេះ មានការយល់ច្រឡំ រវាងគុណប្រយោជន៍ នៃអាហារបំប៉ន...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសអន្តរក្រសួងរួម ស្ដីពីការកំណត់គំរូត្រាថ្មី និងការ ប្រើប្រាស់ត្រារបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី- ខេត្ត សម្រាប់មន្ទីរពេទ្យបង្អែករាជធានី -ខេត្ត ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកកើតជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ ក្នុងចំណោម២៥នាក់ដែលក្រសួងរកឃើញនាថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ មិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បើតាមក្រសួង២នាក់នេះ គឺម្នាក់ទាក់ទងអត់បាន និងម្នាក់ទៀតលើកសម្អាងថា មានកូនតូចនៅជាមួយ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីសុខាភិបាលកំពុងតែសម្របសម្រួលឲ្យបាននៅថ្ងៃ២៣ កុម្ភៈនេះហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃ២៣ កុម្ភៈបានលើកឡើងយ៉ាងដូច្នេះថា «អ្នកជំងឺខាងលើនេះ ១នាក់...
ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ ក្រសួងបន្តថា ចំពោះវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ គឺអាស្រ័យទៅតាមស្ថានភាព នៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំថា ការធ្វើចត្តាឡីស័ក គឺជាការឃុំខ្លួនព្រោះការ គិតបែបនេះគឺខុសស្រឡះ ដោយសារចត្តាឡីស័កគឺមានភាពងាយស្រួល និងសិទ្ធិសេរីភាពគ្រប់ពេលវេលា ។ ក្នុងសន្និសីទសារព័ត៌មានជុំវិញការ កែសម្រួលអនុក្រឹត្យស្តីពីវិធានការ សុខាភិបាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា “អ្នកខ្លះយល់ច្រឡំថា ចត្តាឡីស័កជាការឃុំខ្លួន តែកុំគិតចឹងព្រោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការរៀបចំ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១នាក់ ជាស្រ្តីជនជាតិចិន ស្នាក់នៅសណ្ធាគារមួយក្នុងរាជធានីភ្នំពេញ ខណៈដែលគ្មានអ្នកជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន ៤៧០នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀតហើយ ខណៈមិនបានព្យាបាលជាសះស្បើយនោះទេ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់៖១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦...