បរទេស៖នៅថ្ងៃអង្គារនេះប្រទេសជប៉ុនបានប្រកាសអំពាវនាវឲ្យកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយនឹងកោះតៃវ៉ាន់ចំពោះផលិតផលបន្ទះឈីបនៅក្នុងជំនួបសេដ្ឋកិច្ចទ្វេភាគីក្នុងថ្ងៃដដែលនេះ។ ប្រធានសមាគមន៍ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជប៉ុននិងកោះតៃវ៉ាន់លោក Mitsuo Ohashi ក៏បានធ្វើសេចក្តីថ្លែងកោតសរសើរផងចំពោះផែនការរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដោយនិយាយទាំងសង្ឃឹមថានឹងអាចបន្តកិច្ចសហប្រតិបត្តិការគ្នាក្នុងស្ថានភាពគ្រប់រូបភាព។ លោកបន្តថា៖ទោះបីជាក្នុងបញ្ហាវិបត្តិកូវីដដែលបានធ្វើឲ្យការដោះដូរពាណិជ្ជកម្មរវាងភាគីទាំងពីរបានជួបប្រទះនូវបញ្ហាខ្លះៗក្តីប៉ុន្តែទំនាក៉ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពិរគឺនៅតែបន្តនិងកាន់តែស៊ីជម្រៅ។ គួរឲ្យដឹងដែរថាកិច្ចប្រជុំពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងតៃវ៉ាន់និងជប៉ុនជារៀងរាល់ឆ្នាំគឺតែងតែប្រព្រឹត្តទៅនៅក្នុងកោះតៃវ៉ាន់ឬប្រទេសជប៉ុនប៉ុន្តែដោយសារវិបត្តិភាគីទាំងពីរបានត្រឹមជួបគ្នាតាមអនឡាញប៉ុណ្ណោះនៅសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារនេះបានប្រកាសថាកម្មវិធីចាក់វ៉ាក់សាំងរបស់ជាតិក្នុងពេលឆាប់ៗនេះនឹងអាចអនុវត្តការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដែលមានវ័យក្រោម១២ឆ្នាំជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមមុខទៅនឹងការរីករាលដាលនៃវិរុសអូមីក្រុង។ ដូសជម្រុញក៏នឹងត្រូវរៀបចំដើម្បីចាក់ជូនពលរដ្ឋពេញវ័យផងដែរនៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងការពារជាតិហើយវាគ្រោងនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ ជាផ្នែកមួយនៃកិច្ចខិតខំដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសពូជថ្មីអូមីក្រុងនេះលោក Kishida ក៏បានប្រកាសផងដែរដើម្បីដាក់បម្រាមចំពោះពលរដ្ឋនិងជនបរទេសទាំងឡាយរហូតដល់ចុងខែកុម្ភៈ៕ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុន បានសម្តែងការមិនពេញចិត្ត ចំពោះការបាញ់សាកល្បងមីស៊ីល ជាលើកទីពីរ ដែលធ្វើឡើងដោយប្រទេស កូរ៉េខាងជើង ក្នុងមួយសប្តាហ៍ ដោយនិយាយថា វាធ្វើឱ្យខូចដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនវ បានព្រមព្រៀងរក្សាឲ្យកងទ័ពរបស់ខ្លួន ស្ថិតនៅក្នុងមូលដ្ឋានយោធា ក្នុងប្រទេសជប៉ុន និងដាក់កំហិតលើសកម្មភាព ចេញក្រៅបន្ទាយនៅក្នុង ប្រទេសកូរ៉េខាងត្បូង ស្របពេលដែលមាន ករណីឆ្លងជម្ងឺកូវីដ១៩ កើនឡើង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុន...
ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសគាំទ្រនូវគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកែលម្អរ ស្ថានភាព នៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្រពីសំណាក់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បែបនេះ ធ្វើឡើងក្រោយសម្ដេចតេជោ បញ្ចប់ដំណើរ ទស្សនកិច្ចរយៈ២ថ្ងៃ នៅមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលស្ថានការណ៍នយោបាយ នៅក្នុងប្រទេសនេះ...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងរៀបចំដាក់ខេត្ត ចំនួន៣ ក្រោមស្ថានភាព អាសន្នមួយនៅថ្ងៃសុក្រនេះ ចំពេលមានការកើនឡើង នៃករណីជំងឺកូវីដ-១៩ ដែលបណ្តាលមកពីបុគ្គលិកយោធា អាមេរិក ដែលមានមូលដ្ឋាន នៅក្នុងខេត្ត ដែលបង្កការរីករាល ដាលមេរោគ។ ខេត្តអូគីណាវ៉ាភាគខាងត្បូងបំផុត របស់ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះ សម្រាប់មូលដ្ឋានទ័ពអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នឹងធ្វើការចុះ ហត្ថលេខារវាងគ្នាទៅលើ កិច្ចព្រមព្រៀងមួយដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិនិងសន្តិសុខ។ កិច្ចព្រមព្រៀងនេះត្រូវបានមេដឹកនាំ និងប្រទេសទាំងពីរបានធ្វើការលើក សរសើរថា គឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញបែរជាមើលឃើញថា វាកំពុងធ្វើឲ្យមានការអាក់អន់ចិត្ត និងមិនសប្បាយចិត្តទៅវិញ ដោយរដ្ឋាភិបាលក្រុងប៉េកាំងទៅវិញ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះ បានបាញ់បង្ហោះកាំជ្រួច ដែលទំនងជាប្រភេទមីស៊ីលផ្លោង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា កាំជ្រួចដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេជឿថា បានធ្លាក់នៅកន្លែងណា មួយរួចទៅហើយ។ វាត្រូវបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដែលដកស្រង់សម្តីរបស់យោធា កូរ៉េខាងត្បូង។ នេះជាការបាញ់សាកល្បងលើកដំបូងរបស់ប្រទេសក្នុង ឆ្នាំ២០២២។ មុនពេលកូរ៉េខាងជើងបានបាញ់...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសជប៉ុន លោក Nobuo Kishi នាពេលថ្មីៗនេះ បានយល់់ព្រមដំណើរការខ្សែទាក់ទង យោធាបន្ទាន់មួយ ជាមួយនឹងប្រទេសចិន នៅក្នុងឆ្នាំ២០២២ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ABC នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ។ ការព្រមព្រៀងបង្កើតខ្សែទាក់ទង យោធាបន្ទាន់នេះ គឺត្រូវបានប្រកាសឡើងដោយមន្ត្រីនាំពាក្យ រដ្ឋាភិបាលជប៉ុន...
ភ្នំពេញ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ធ្នូនេះ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជម្រាបជូនសម្ដេចថា ជប៉ុននឹងត្រៀមបញ្ជូន នាវាស្វ័យការពារជើងទឹក មកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុនផងដែរ ។...