រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ ការដាច់ចរន្តអគ្គិសនីមួយរយៈខ្លី បានវាយប្រហារមជ្ឈមណ្ឌល ទីក្រុងសំខាន់ៗ របស់ប្រទេសមីយ៉ាន់ម៉ា និងទីប្រជុំជនឆ្ងាយៗ រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅរ៉ងហ្គូន និងផ្នែកខ្លះនៃរដ្ឋធានីណៃពិដោ អាជ្ញាធរនិងអ្នកឆ្លើយឆ្លង ព័ត៌មានរបស់ទីភ្នាក់ងារ AFP បានលើកឡើងដូច្នេះ ។...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មី គិតក្នុងរយៈពេល ២៤ម៉ោងចំនួន២.២៧៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើង ដល់៤៣៤.១០៦នាក់ នៅក្នុងប្រទេសគិតត្រឹមថ្ងៃចន្ទ ។ សេចក្តីប្រកាសបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ចំនួនអ្នកស្លាប់បានកើនឡើង ដល់១៦.៦១៧នាក់ បន្ទាប់ពីមានអ្នកស្លាប់ចំនួន...
បរទេស៖របបយោធាមីយ៉ានម៉ា នៅពេលថ្មីៗនេះ បានយល់ព្រមនឹងសំណើអាស៊ានដែលសុំឲ្យមានបទឈប់បាញ់គ្នាមួយ រហូតដល់ផុតឆ្នាំនេះ ដើម្បីធានាដល់ការបែងចែកផ្តល់ជំនួយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែតជប៉ុន ក្យូដូ ដែលដកស្រង់សម្តីប្រេសិតសមាគមអាស៊ានប្រចាំនៅប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។ ក្រោយរដ្ឋប្រហារនៅក្នុងខែកុម្ភៈ សមាគមអាស៊ាន បានប្រឹងប្រែងព្យាយាមបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ានម៉ា ជាទីដែលមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ និងបានបើកកិច្ចពិភាក្សាគ្នាមួយ រវាងថ្នាក់ដឹកនាំរបបយោធានិងក្រុមប្រឆាំង។ ប្រេសិតសមាគមអាស៊ាន លោក Erywan Yusof បានដាក់សំណើឲ្យមានបទឈប់បាញ់គ្នា នៅក្នុងជំនួបតាមវីដេអូខលមួយ...
សិង្ហបុរី៖ បេសកជនពិសេសអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា លោកបានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ៤ ខែ ដោយភាគីទាំងអស់នៅក្នុងជម្លោះរបស់ប្រទេសនេះ ដើម្បីធ្វើឱ្យការផ្តល់ជំនួយមនុស្សធម៌ជាបណ្តុំដំបូង ទៅកាន់ប្រទេសនេះមានភាពរលូន។ ថ្លែងទៅកាន់សារព័ត៌មានក្យូដូតាមអ៊ីនធឺណិតកាលពីថ្ងៃសៅរ៍លោក Erywan Yusof រដ្ឋមន្ត្រីការបរទេសទី ២ របស់ប្រទេសព្រុយណេ បានលើកឡើងថា លោកបានស្នើឱ្យមានការឈប់បាញ់គ្នារហូតដល់ចុងឆ្នាំនេះ តាមសន្និសីទវីដេអូ រដ្ឋមន្ត្រីការបរទេស ដែលត្រូវបានតែងតាំងដោយយោធារបស់មីយ៉ាន់ម៉ា Wunna Maung...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិននៅក្នុង ឱកាសនៃកម្មវិធីមួយដែលប្រព្រឹត្តទៅក្នុង ខេត្តYunnan បាន ប្រកាសផ្តល់ជំនួយជាកញ្ចប់ ឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងជាលើកទី២ របស់ខ្លួនទៅឲ្យរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។ កញ្ចប់លើកទី២ នេះត្រូវបានធ្វើឡើងបន្ទាប់ពីកញ្ចប់លើកទី១ ដែលធ្វើឡើងសម្រាប់ មីយ៉ាន់ម៉ា មានតម្លៃប្រហែលជា១,៥៥លានយ័ន ឬត្រូវជា២៤ម៉ឺនដុល្លារ បានធ្វើដំណើរទៅដល់ប្រទេសនេះ កាលពីថ្ងៃទី២៧ ខែសីហាកន្លងមកតាមរយៈផែ Houquiao នៃខេត្ត Yunnan។ គួរឲ្យដឹងដែរថកញ្ចប់ជំនួយថ្មីនេះ មានតម្លៃប្រហែលជា២,៩៧លានយ័ន...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ថា គណៈកម្មាធិការកណ្តាលបង្ការជំងឺ និងត្រួតពិនិត្យការព្យាបាលជំងឺកូវីដ -១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានសម្រេចកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនពេល វេលាសម្រាប់វិធានការទប់ស្កាត់ប្រឆំាងនឹងជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។ ការបន្លាយពេល នឹងត្រូវដាក់ក្នុងបទបញ្ជាទាំងឡាយ សេចក្តីប្រកាសនានា ដែលបានប្រកាសពីដំបូងដោយតំណាងសហព័ន្ធនៃអង្គភាពរដ្ឋាភិបាល និងរដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺដែលបង្កឡើងដោយវីរុស...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា សរុបមានពលរដ្ឋចំនួន១១នាក់ បានស្លាប់នៅក្នុងហេតុការណ៍នៃគ្រោះបាក់ដី មួយនៅក្នុងតំបន់ Mandalay ប្រទេសមីយ៉ាន់ម៉ា ខណៈដែលសាកសពចំនួន ៧នាក់បន្ថែមទៀតត្រូវបានរកឃើញនៅល្ងាចថ្ងៃអង្គារនេះ ។ មន្ត្រីមួយរូបមកពីអង្គការជួយសង្គ្រោះក្នុងស្រុក បានប្រាប់ដល់ ស៊ិនហួ ។ គ្រោះបាក់ដី បានបំផ្លាញផ្ទះចំនួន៣ខ្នង ដោយបានកប់មនុស្សចំនួន១១នាក់ នៅក្នុងក្រុង Mogok...
រ៉ង់ហ្គូន៖ មីយ៉ាន់ម៉ាបានរាយការណ៍ពីការឆ្លងថ្មីនៃកូវីដ-១៩ ចំនួន ២,៥៩០ករណី ជាមួយនឹងការស្លាប់ចំនួន ១៥៩ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល។ ការចេញផ្សាយនេះបានឲ្យដឹងថា ចំនួននៃការឆ្លងមេរោគកូវីដ-១៩ សរុបបានកើនឡើងដល់ ៣៦៥,៧៥៩ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣,៩៤៥ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺសរុបចំនួន ៣,៨៩៤...
ភ្នំពេញ ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាល ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់គ្រឿង បរិក្ខារពេទ្យ និងថវិកា ដែលជាជំនួយ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថាក្រុមប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានធ្វើការសន្ទនាគ្នាជាមួយនឹងលោកHaji Erywan ប្រេសិតពិសេសប្រចាំនៅអាស៊ានសម្រាប់ កិច្ចការងារមីយ៉ាន់ម៉ានិងជារដ្ឋមន្ត្រីការបរទេសទី២ របស់ប្រ៊ុយណេផងអំពីបញ្ហាស្ថានភាពនៅក្នុង ប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ លោក Wang បានបង្ហាញអំពីការកោតសរសើរអំពីការចែករំលែករបស់ប្រទេស ប្រ៊ុយណេនៅក្នុងកិច្ចការងារអភិវឌ្ឍរវាងប្រទេសចិន និងអាស៊ានព្រមទាំងអរគុណយ៉ាងខ្លាំងចំពោះប្រ៊ុយណេ សម្រាប់ការងារព្យាយាមលើកកំពស់អំពីកម្រិត ទំនាក់ទំនងរវាងចិននិងអាស៊ានផងដែរ។ លោកបន្តដោយសង្ឃឹមថា ប្រ៊ុយណេនឹងរក្សាការងារដើរតួយ៉ាងល្អបែបនេះ បន្តទៀតដើម្បីធានាទៅដល់កិច្ចប្រជុំនៃ ខួបអនុស្សាវរីយលើកទី៣០នៃការបង្កើតកិច្ចសន្ទនា គ្នារវាង...