បរទេស៖ នៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi នាថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ប្រាប់ថា បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងចប់នៅចុងឆ្នាំនេះ។ នៅពេលត្រូវគេសួរថា តើលោករំពឹងថា កងទ័ពអាមេរិកចំនួន២.៥០០នាក់ ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ នឹងនៅតែប្រចាំការនៅក្នុងប្រទេសនោះៗ លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងការិយាល័យ...
បរទេស៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kahdhimi នឹងទៅជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅសេតវិមាន ដើម្បីពិភាក្សាគ្នាអំពីវត្តមាននៅបន្តរបស់កងទ័ពអាមេរិក លើទឹកដីនៃប្រទេសអ៊ីរ៉ាក់ និងភាពអាចផ្លាស់ប្តូរតួនាទីនៃ កងទ័ពទាំងនោះ។ វត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានតាំងពីអតីតប្រធានាធិបតី George W. Bush មកនោះ បានដល់ចំណុចផ្លូវបំបែកនៅក្នុងខែមករា ឆ្នាំ២០២០ ជាពេលដែលការវាយប្រហារតាមអាកាសរបស់អាមេរិក បានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងជាសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន ដែលធ្វើដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសប្ដាហ៍នេះ ដោយសម្លេងធ្វើការសង្កត់បញ្ជាក់ពីសារៈសំខាន់ ដែលទីក្រុងវ៉ាស៊ីនតោនផ្តោតលើការពង្រឹងចំណងមិត្តភាពជាមួយតំបន់នេះ ដើម្បីជាការទប់ទល់ជាមួយចិន។ សហរដ្ឋអាមេរិក បានដាក់ការទប់ទល់ជាមួយចិន លើចំណុចសុវត្ថិភាពចម្បងទូទាំងប្រទេសរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរដ្ឋបាលលោក បៃដិន បានចាត់ទុកការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង ថាជាភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត នៅក្នុងសតវត្សនេះ។ តាមសេចក្តីរាយការណ៍មួយ...
បរទេស ៖ សេតវិមាន បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា កិច្ចជំនួបគ្នារវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នឹងប្រារព្ធធ្វើឡើង នៅចុងខែក្រោយនេះ ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI...
បរទេស៖ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាប លើការវាយប្រហារអ៊ីនធឺណេត ដែលផ្តោតគោលដៅ លើសហរដ្ឋអាមេរិក ពីសំណាក់បរទេសនោះ រដ្ឋបាលលោក បៃដិន បានប្រកាសនូវវិធានការថ្មី ដែលរួមមានទាំងការផ្តល់រង្វាន់ ១០ដុល្លារ សម្រាប់ព័ត៌មានដែល បញ្ជាក់ពីអត្តសញ្ញាណជនបង្ក។ វិធានការថ្មីនេះ គឺត្រូវបានប្រកាសឡើង ស្របពេលដែលសហរដ្ឋអាមេរិក បានប្រឈមមុខនឹងការវាយប្រហារ ផ្តោតគោលដៅលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗអាមេរិកមួយចំនួន ក្នុងកាលពីរបីខែកន្លងទៅ ដោយការវាយប្រហារ ខ្លះមានពាក់ព័ន្ធនឹងអង្គការ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកនឹងមិនបញ្ជូនកងកម្លាំងអាមេរិក ជំនាន់ផ្សេងមួយទៀតទៅធ្វើសង្គ្រាម នៅអាហ្វហ្គានីស្ថាននោះឡើយ ដោយសន្យាបញ្ចប់បេសកកម្ម យោធាអាមេរិកនៅទីនោះត្រឹមថ្ងៃទី៣១ ខែសីហា។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានថ្លែងអំពីកិច្ចប្រឹងប្រែងដកទ័ព នៅក្នុងបន្ទប់ខាងកើតនៃសេតវិមាន ដោយឆ្លើយសំនួរពីអ្នកសារព័ត៌មាន និងការពារការសម្រេចចិត្តនៃរដ្ឋបាលរបស់លោក...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រារព្ធធ្វើព្រឹត្តិការណ៍ទី៤កក្កដា នៅសេតវិមាន ដើម្បីជាការអបអរសាទរ ចំពោះសមិទ្ធផលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា ទន្ទឹមនឹងការរំឭកដល់ជីវិតដែលបាន បាត់បង់ដោយសារជម្ងឺដ៏សាហាវនេះ។ បុគ្គលិកសំខាន់ៗ និងគ្រសារយោធាប្រមាណ ១.០០០នាក់ ត្រូវបានទទួលដោយលោកប្រធានាធិបតី និងស្ត្រីទីមួយអាមេរិក លោកស្រី Jill Biden នៅទីលានខាងត្បូងនៃសេតវិមាន កាលពីថ្ងៃអាទិត្យ...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិតិខឲ្យគ្នាទៅវិញទៅមក ដែលស្វែងរកភាពអាចទៅរួច នៃជំនួបកំពូលមួយ នៅមុនជំនួបរបស់លោក មូន ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីខែឧសភា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NEWS KINGPIN...
វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងរងសម្ពាធពី ក្រុមអ្នកជំនួញធំ ៗ និងអ្នកការទូត ដើម្បីលុបចោល ការហាមឃាត់ ការធ្វើដំណើររបស់ ជនជាតិអឺរ៉ុប ដោយសារការវិនិយោគ ពីទ្វីបនៅអាមេរិក បានធ្លាក់ចុះជិតមួយភាគបី កាលពីឆ្នាំមុន។ នេះបើតាម AFP នៅមុននេះបន្តិច...
បរទេស៖មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានធ្វើការបញ្ជាក់ ក្នុងសន្និសីទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណ កំពុងធ្វើការងារលើគម្រោងជម្លៀស ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានធ្វើការឲ្យសហរដ្ឋអាមេរិក នៅក្នុងអំឡុងសង្គ្រាមរយៈពេល ២០ឆ្នាំ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក John Kirby ដែលជាឧត្តមនាវីចូលនិវត្តន៍ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា...