ប៉េកាំង៖ ឆ្នាំ២០២១ គឺជាឆ្នាំគម្រប់ខួប ៣០ ឆ្នាំនៃការបង្កើតការសន្ទនារវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះប្រកបដោយចីរភាពត្រូវបានសម្រេច ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ២ ពាន់លាននាក់នៅក្នុង ១១ ប្រទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រយៈពេល ៣០ឆ្នាំកន្លងមក ចំណងទំនាក់ទំនងដ៏រឹងមាំបានដើរតួនាទីជាសរសរគ្រឹះសំខាន់ សម្រាប់សន្តិភាពនិងវិបុលភាពក្នុងតំបន់។ ស្ថិតិផ្លូវការបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រឹងប្រែងការទូតអាស៊ីអាគ្នេយ៍ ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា និងបានបង្ហាញសារស្រដៀងនេះដែរ ទៅកាន់ថ្នាក់ដឹកនាំយោធារបស់មីយ៉ានម៉ា។ នៅក្នុងអំឡុងពេលធ្វើ ទស្សនកិច្ចក្នុងទីក្រុងចាកាតា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានមានប្រសាសន៍ប្រាប់ថា ការមូលមតិគ្នាជាឯកច្ឆ័ន្ទចំនួន៥ចំណុច ដែលបានព្រមព្រៀងគ្នា ដោយសមាគមអាស៊ាន គួរតែជាមូលដ្ឋានដែលស្ថានភាព អាចត្រូវដោះស្រាយបាន។ លោក Sergei...
សិង្ហបុរី ៖ រយៈពេល ៥ ខែហើយ ចាប់តាំងពីយោធាបានផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា ហើយអាស៊ាន នៅតែមិនអាចតែងតាំង ប្រេសិតពិសេស ដើម្បីជួយដោះស្រាយវិបត្តិ នយោបាយរបស់ប្រទេស ជាសមាជិកនោះទេ ហើយឧបសគ្គធំមួយហាក់ ដូចជាការបែកបាក់គ្នា នៅក្នុងក្រុមអញ្ចឹងដែរ។ ការខ្វែងគំនិតគ្នាក្នុងចំណោម បណ្តាប្រទេសអាស៊ាន លើការជ្រើសរើសប្រេសិតនេះហាក់ ដូចជាជួយដល់យោធាមីយ៉ាន់ម៉ា...
ភ្នំពេញ៖ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងក្នុងនាមបារាំងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅក្នុងឆមាសទី១ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានប្ដេជ្ញានឹងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី២៤ ខែមិថុនា...
ហ្សាកាតា៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅឥណ្ឌូណេស៊ី បានកើនឡើងដល់ជាង ២ លាននាក់ហើយ ដោយមានកំណត់ត្រា ប្រចាំថ្ងៃខ្ពស់បំផុត ដែលបានឈានដល់ចាប់តាំងពីមានករណីដំបូងរបស់ប្រទេសនេះ កាលពីខែមីនា ឆ្នាំមុន។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន ក្រុមការងារពិសេស សម្រាប់ការការពារកាត់បន្ថយជំងឺកូវីដ – ១៩ បានប្រកាសថា គិតត្រឹមរសៀលថ្ងៃច័ន្ទម្សិលមិគនេះ ករណីឆ្លងជំងឺកូវូដ-១៩ សរុបចំនួន ២,០០៤,៤៤៥ករណី ត្រូវបានបញ្ជាក់...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស មកពីប្រទេសជាសមាជិក សមាគមប្រជាជាតិ អាស៊ីអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) បានស្នើអោយប្រទេសចិន ជួយស្វែងរកដំណោះស្រាយក្នុងវិបត្តិ នយោបាយ នៅសហភាពមីយ៉ានម៉ា ដែលបានអូសបន្លាយ អស់រយៈពេលជាង ៤ខែកន្លងមកហើយ ។...
ភ្នំពេញ ៖ ប្រមុខរដ្ឋមន្រ្តីការបរទេសខ្មែរ អាស៊ាន និងចិនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះទំនាក់ទំនង និងសេចក្តីប្រាថ្នា ព្រមទាំងផែនការដើម្បីធានាថា ប្រជាជននឹងទទួលបានអនាគតកាន់តែរស់រវើកនិងរីកចម្រើនថែមទៀត ។ នេះបើតាមហ្វេសប៊ុករបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ នាថ្ងៃ៨ មិថុនា។ លោក ប្រាក់ សុខុន បានឲ្យដឹងទៀតថា លោករួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសចិន...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល មកពីអាស៊ាន ចិន ជប៉ុននិងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានប្តេជ្ញាពង្រឹងសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់ ទន្ទឹងនឹងការបន្តផ្តល់ការគាំទ្រ ដល់ប្រទេសនានាដែល រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជម្ងឺកូវីដ១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយជំនួបគ្នា នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋមន្ត្រីទាំងនោះបានធ្វើការប្តេជ្ញា សម្រេចឲ្យបាននូវការងើប ប្រសើរឡើងវិញរួមគ្នា ថែរក្សានិរន្តរភាពសារពើពន្ធរយៈពេលវែង...
ភ្នំពេញ ៖ តាងនាមឱ្យគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ក្រសួងការបរទេស បានប្រកាសអញ្ជើញ បេក្ខជនកម្ពុជា ចូលរួមប្រកួតប្រជែង រចនានិមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ២០២២ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ ឧសភានេះ បានឲ្យដឹងថា និមិត្តសញ្ញា...
ភ្នំពេញ ៖ ក្នុងឱកាសខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការអបអរសាទរ និងបានលើកពីប្រវត្តិកម្ពុជាបានក្លាយជាសមាជិកផងដែរ។ បើតាមហ្វេសប៊ុករបស់សម្តេច ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយក ប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។...