Update: សមាជិកចំនួន ១១ ក្នុងចំណោមសមាជិកទាំង ១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោត សម្រាប់ចលនាថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែវេតូរបស់រុស្ស៊ី រារាំងវិធានការនេះ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រទេសចិន ឥណ្ឌា និងអារ៉ាប់រួម បោះឆ្នោតអនុប្បវាទ។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី បោះឆ្នោត “វេតូ” សេចក្តីសម្រេចរបស់អ.ស.ប ស្តីពីការ មើលងាយការឈ្លានពាន នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយកគ្រប់គ្រង IMF Kristalina Georgieva និយាយថាអ៊ុយក្រែន ស្នើសុំ “ការផ្តល់ហិរញ្ញប្បទានបន្ទាន់”,នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្ត្រីអង់គ្លេស៖ ចក្រភពអង់គ្លេស គ្រោងដាក់ទណ្ឌកម្ម ‘ជិតមកដល់’ ប្រឆាំងនឹងលោក ពូទីន និង ឡារ៉ូវ ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្ត្រី Trudeau ប្រកាសថា កាណាដា នឹងដាក់ទណ្ឌកម្មលោក ពូទីន និង ឡារ៉ូវ ដោយនិយាយថា គាត់ គាំទ្រការរារាំងប្រទេសរុស្ស៊ី ពីប្រព័ន្ធធនាគារ SWIFT, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការហាមប្រាមការធ្វើដំណើរ នឹងក្លាយជា “ផ្នែកនៃទណ្ឌកម្ម” របស់សហរដ្ឋអាមេរិក លើលោក ពូទីន និង ឡារ៉ូវ : សេតវិមាន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ទីក្រុងមូស្គូ ឌឺឱ្យ ការដាក់ទណ្ឌកម្ម លើលោក ពូទីន លោក ឡារ៉ូវ គឺជាសញ្ញា នៃភាពទន់ខ្សោយ របស់លោកខាងលិច, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានប្រាប់ស្ថានីយទូរទស្សន៍រុស្ស៊ី នៅយប់ថ្ងៃសុក្រ ថាទំនាក់ទំនងជាមួយលោកខាងលិច “បានឈានដល់បន្ទាត់ បន្ទាប់ពីចំណុចនៃការមិនត្រឡប់មកវិញ ចាប់ផ្តើម” ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
ភ្នំពេញ៖ បេីតាមការផ្តល់ព័ត៌មានបឋម ពីសមាគមនិស្សិតកម្ពុជានៅរុស្សី បានឲ្យដឹងថា ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រ នៅប្រទេសអ៊ុយក្រែនឡើយ ។ នេះបេីតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរលោក ជុំ សុន្ទរី ។ លោក ជុំ សុន្ទរី បានលេីកឡេីងថា ដោយយើងពុំមានស្ថានទូតប្រចាំ នៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអោយស្ថានទូតកម្ពុជា ប្រចាំនៅរុស្សីស្វែងរកព័ត៌មាន...
WARSAW៖ តាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការគំរាមកំហែង នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ត្រូវបានមេដឹកនាំពិភពលោកមួយរូបបង្ហាញដោយចំហមកនោះ ប៉ុន្តែលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ទើបតែបានធ្វើវា ដោយលោកបានព្រមាននៅក្នុងសុន្ទរកថា ថាលោកមានអាវុធដែលអាចប្រើប្រាស់បាន ប្រសិនបើអ្នកណាហ៊ានប្រើមធ្យោបាយយោធា ដើម្បីសាកល្បងបញ្ឈប់ការកាន់កាប់អ៊ុយក្រែនរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការគំរាមកំហែងនេះប្រហែលជាទទេ ដែលគ្រាន់តែជាការញញើតរបស់ប្រធានាធិបតីរុស្ស៊ី...