ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងអគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ ចំនួន ១២ រូប ៕