Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

យាយមំប មេឆ្នោតដុះស្លែរ នៅស្ទឹងត្រែង និងកូនកញ្ច្រែង ជាច្រើននាក់ ត្រូវអាវុធហត្ថបង្ក្រាប

ស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង នៅម៉ោងប្រមាណ ១១៖២០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបទីតាំង ភ្នាល់បាល់តាមអ៊ីនធឺណែត និងកន្លែងចាក់ឆ្នោតខុសច្បាប់ដ៏ធំមួយនៅ ខេត្តស្ទឹងត្រែង ដែលច្រកក្រោមស្លាកឆ្នោតខ្មែរស្របច្បាប់ ស្ថិតនៅចំណុចខាងជើងផ្សារសាមគ្គីថ្មី កណ្តាលក្រុងស្ទឹងត្រែង។
លោកវរៈសេនីយឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្តឹងត្រែង បានឲ្យដឹងថាកម្លាំង ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងភ្នាល់បាល់អ៊ីនធឺណែត ល្បែងកត់ឆ្នោត និងកូនកញ្ច្រែងលក់ឆ្នោតខុសច្បាប់ជាច្រើននាក់ ធ្វើឡើងដោយមានការបញ្ជាពីឧត្តមសេនីយ៏ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក អៀង វ៉ាន់ឌី ទើបឈានបានទៅឃាត់ខ្លួនមនុស្សជាច្រើននាក់និងដកហូតវត្ថុតាងបានមួយចំនួនផងដែរ។
បើតាមមន្រ្តីអាវុធហត្ថបានឲ្យដឹងដែរថា មេឆ្នោតដែលឃាត់ខ្លួននេះ ត្រូវបានគេស្គាល់ឈ្មោះយាយមំប ជាមេឆ្នោតដ៏ធំដុះស្លែប្រចាំខេត្តស្ទឹងត្រែង យូរយាណាស់មកហើយមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ ឬបង្ក្រាបឡើយ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top