បរទេស ៖ មន្ត្រីទ័ពជើងទឹកជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងសប្ដាហ៍នេះថា ទ័ពជើងទឹក នឹងផ្តល់កុងត្រាខ្លះៗ ឲ្យលឿនជាងការគ្រោងទុក នៅក្នុងដំណើរការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់ បណ្ដាលមកពីការផ្ទុះឆ្លង នៃជម្ងឺកូវីដ១៩ លើឧស្សាហកម្មការពារជាតិ។ លោក James Geurts ជាអនុលេខាធិការទ័ពជើងទឹក ទទួលបន្ទុកផ្នែកស្រាវជ្រាវ អភិវឌ្ឍន៍និងទិញសម្ភារៈផ្នែកជើងទឹក បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទ័ពជើងទឹកកំពុងតែគ្រោង លើការផ្តល់កុងត្រានានា...
បរទេស៖នៅក្នុងរបាយការណ៍ប្រចាំខែ ក្រសួងការពារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបាត់បង់ការងារ ជាង៧សែនការងារ នៅក្នុងអំឡុងខែមីនា និងបានបញ្ចប់នូវរីកចម្រើនលូតលាស់ជាច្រើន ទសវត្សនៃកំណើនការងារ។ តាមសេចក្តីរាយការណ៍ ក្រសួងការងារសហរដ្ឋអាមេរិក បានធ្វើការបូកសរុបការបាត់បង់ការងារក្នុងខែមីនាថា មានចំនួន៧០១.០០០ និងបាននិយាយថា អត្រានិកម្មភាព បានកើនឡើងស្ទើរតែដល់ចំណុចដ៏ទាបបំផុត ក្នុងប្រវត្តិសាស្ត្រ គឺមានចំនួនដល់ទៅ៤,៤ភាគរយ។ របាយការណ៍បាននិយាយថា ការធ្លាក់ចុះការងារដ៏ខ្លាំងបំផុត ត្រូវបានគេរាយការណ៍ នៅក្នុងវិស័យឧស្សាហកម្មផ្នែកកំសាន្ត...
ប្រែសម្រួល៖ប៉ាង កុង បរទេស៖មហាសន្និបាទអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានអំពាវនាវឲ្យមានចំណាត់ការពហុជាតិមួយ ចំពោះដំណើរប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ហើយនេះគឺជាសេចក្តីសម្រេច ដំបូង លើបញ្ហាវីរុសកូរ៉ូណា។ នៅក្នុងសប្ដាហ៍នេះ តំណាងចំនួន១៨៨នាក់នៃប្រទេសជាសមាជិកចំនួន១៩៣ប្រទេស ដែលជួបប្រជុំគ្នានៅទីក្រុងញូយ៉ក បានណែនាំឲ្យមានសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង ជួយសម្រាលនិងកម្ចាត់កូវីដ១៩ ដោយចាត់ទុកវីរុសថ្មីនេះ ជាការរំខានដ៏ធ្ងន់ធ្ងរមួយ ចំពោះសង្គមនិងសេដ្ឋកិច្ច ក៏ដូចជាការធ្វើដំណើរលើពិភពលោក ជំនួញ...
បរទេស៖ក្រុមកូរ៉េខាងត្បូងមួយ នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទណ្ឌកម្មដែលដាក់លើប្រទេសកូរ៉េខាងជើង គួរតែត្រូវបានបន្ធូរបន្ថយ ក្នុងគោលបំណងឲ្យប្រទេសកុម្មុយនិស្តឯកោមួយនេះ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ គណៈកម្មាធិការកូរ៉េខាងត្បូងទទួលបន្ទុកផ្នែកអនុវត្តរួមគ្នាលើសេចក្តីប្រកាសរួមទី១៥ខែមិថុនា បាននិយាយប្រាប់ថា ទណ្ឌកម្មអន្តរជាតិនិងទណ្ឌកម្មសហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង គួរតែត្រូវបានព្យួរចោលភ្លាមៗ ក្នុងដំណើរឆ្លើយតបទៅនឹងការផ្ទុះឆ្លងនៃមេរោគថ្មី។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានអះអាងថា គ្មានករណីកូវីដ១៩ នៅក្នុងប្រទេសទេ ប៉ុន្តែប្រទេសនេះ ក៏បានទទួលយកគ្រឿងបរិក្ខារប្រឆាំងវីរុសនិងសម្ភារៈពេទ្យ...
បរទេស ៖ ក្រសួងការបរទេស របស់ទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ កំពុងតែផ្តល់ការណែ នាំឲ្យមន្ត្រីការទូតបរទេស ឲ្យផ្អាកធ្វើដំណើរមកកាន់ប្រទេសចិន ក្រោយមួយសប្ដាហ៍បន្ទាប់ ពីចេញបម្រាមហាមមិន ឲ្យជនជាតិបរទេសទាំងអស់ មិនឲ្យចូលមកក្នុងប្រទេសចិន។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅថ្ងៃសុក្រនេះ នៅក្នុងសន្និសីទកាសែតមួយថា អាទិភាពរបស់ប្រទេសចិន គឺស្ថិតនៅក្នុងការទប់ស្កាត់ការនាំចូលវីរុសកូរ៉ូណាឲ្យត្រឡប់មកក្នុងប្រទេសវិញ និងបិទរលកទីពីរ នៃជម្ងឺឆ្លងនេះ។...
បរទេស ៖ ទូរទស្សន៍BBC នៅថ្ងៃសុក្រទី៣ ខែមេសានេះបានឲ្យដឹងថា សហភាពអ៊ឺរ៉ុប ដែលត្រូវបានហៅកាត់ថា EU (European Union) បានត្រៀមធ្វើការសកម្មភាពដ៏ធំមួយ ដើម្បីជួយដល់ពលរដ្ឋនៅតំបន់អ៊ឺរ៉ុប ដែលបានបាត់បង់ការងារ និងប្រាក់ចំណូល ដោយសារតែវិរុសកូរ៉ូណា។ កាលពីថ្ងៃព្រហស្បតិ៍នេះ EUបានប្រកាសថា ខ្លួនបានដាក់សំណើរជាកញ្ចប់ ប្រាក់ប្រមាណជា១០០ពាន់លានអ៊ឺរ៉ូ ឬប្រមាណជា១០៩ពាន់លានដុល្លាររួចហើយ សម្រាប់ដំណាក់កាលដំបូង ដែលប្រាក់ទាំងនោះ...
ភ្នំពេញ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៦៩ ឆ្នាំ ឈានចូល...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា សារជីវកម្មប្រេងជាតិរបស់ប្រទេសលីប៊ី (NOC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការបិទការនាំប្រេងចេញនៅក្នុងតំបន់ភាគខាងកើតប្រទេស បានបង្កឲ្យខាតបង់បា្រក់ជិត៣.៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ក្រុមហ៊ុនប្រេងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “ការបង្ខំ និងរិតបន្តឹងខុសច្បាប់នៃផលិតកម្ម បានបង្ហាញឲ្យឃើញ អំពីការខាតបង់ផ្នែកហិរញ្ញវត្ថុ លើសពី៣.៨៩៣,២១៣,៤៦៦ដុល្លារ គិតចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។...
បរទេស ៖ នៅថ្ងៃសុក្រទី៣ ខែមេសានេះ បានឲ្យដឹងថា វិហារអ៊ីស្លាមជាច្រើន ត្រូវបានគេដឹងថា នៅតែបាន អនុញ្ញាតឲ្យអ្នកកាន់សាននា ចូលបន់ស្រន់ដដែលនៅក្នុងប្រទេស ប៉ាគីស្ថានទាំងដែល ការរីករាលដាល នៃជំងឺឆ្លងវីរុសកូរ៉ូណា បានបង្ខំឲ្យតំបន់ ភាគច្រើន របស់ប្រទេសបានបិទទ្វារក្តី ។ លោកនាយករដ្ឋមន្រ្តី Imran Khan ក្នុងពេលជាមួយគ្នានេះ ក៏ត្រូវបានគេដឹងដែរថា...