ព័ត៌មានអន្តរជាតិ

មហាសន្និបាទអង្គការ សហប្រជាជាតិ អំពាវនាវ រួមគ្នាប្រយុទ្ធប្រឆាំង វីរុសកូរ៉ូណា

ប្រែសម្រួល៖ប៉ាង កុង បរទេស៖មហាសន្និបាទអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានអំពាវនាវឲ្យមានចំណាត់ការពហុជាតិមួយ ចំពោះដំណើរប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ហើយនេះគឺជាសេចក្តីសម្រេច ដំបូង លើបញ្ហាវីរុសកូរ៉ូណា។

នៅក្នុងសប្ដាហ៍នេះ តំណាងចំនួន១៨៨នាក់នៃប្រទេសជាសមាជិកចំនួន១៩៣ប្រទេស ដែលជួបប្រជុំគ្នានៅទីក្រុងញូយ៉ក បានណែនាំឲ្យមានសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង ជួយសម្រាលនិងកម្ចាត់កូវីដ១៩ ដោយចាត់ទុកវីរុសថ្មីនេះ ជាការរំខានដ៏ធ្ងន់ធ្ងរមួយ ចំពោះសង្គមនិងសេដ្ឋកិច្ច ក៏ដូចជាការធ្វើដំណើរលើពិភពលោក ជំនួញ និងប៉ះពាល់ជាខ្លាំង ចំពោះជីវិតប្រចាំថ្ងៃរបស់មនុស្ស។

សេចក្តីសម្រេចនោះ ដែលអំពាវនាវឲ្យមានការរួបរួមគ្នាជាសកល ប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសកូរ៉ូណាឆ្នាំ២០១៩នេះ ត្រូវបានអនុម័តយល់ព្រមជាឯកច្ឆ័ន្ទ ហើយនេះគឺជាឯកសារត្រូវបានអនុម័តដំបូងរបស់អង្គការសហប្រជាជាតិ លើការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ដែលបានឆ្លងជាសកលលើមនុស្សជាងមួយលាននាក់ និងសម្លាប់មនុស្សជាង៥៣.០០០នាក់៕

To Top