ព័ត៌មានអន្តរជាតិ

សហភាពអ៊ឺរ៉ុប ត្រៀមបញ្ចេញ លុយជាង១០០ពាន់លានដុល្លារ ជួយដល់មនុស្សបាត់បង់ ការងារក្នុងតំបន់

បរទេស ៖ ទូរទស្សន៍BBC នៅថ្ងៃសុក្រទី៣ ខែមេសានេះបានឲ្យដឹងថា សហភាពអ៊ឺរ៉ុប ដែលត្រូវបានហៅកាត់ថា EU (European Union) បានត្រៀមធ្វើការសកម្មភាពដ៏ធំមួយ ដើម្បីជួយដល់ពលរដ្ឋនៅតំបន់អ៊ឺរ៉ុប ដែលបានបាត់បង់ការងារ និងប្រាក់ចំណូល ដោយសារតែវិរុសកូរ៉ូណា។

កាលពីថ្ងៃព្រហស្បតិ៍នេះ EUបានប្រកាសថា ខ្លួនបានដាក់សំណើរជាកញ្ចប់ ប្រាក់ប្រមាណជា១០០ពាន់លានអ៊ឺរ៉ូ ឬប្រមាណជា១០៩ពាន់លានដុល្លាររួចហើយ សម្រាប់ដំណាក់កាលដំបូង ដែលប្រាក់ទាំងនោះ នឹងត្រូវប្រើប្រាស់ ជាប្រាក់កំចីសម្រាប់បណ្តាប្រទេស ជាសមាជិកក្នុងការយកទៅជួយ ដល់តម្រូវការការងារ នៃពលរដ្ឋរបស់គេ។

អ្វីដែលយើងបានដឹង លើសពីនេះផងដែរ គឺថាប្រាក់ទាំងនោះនឹង ត្រូវយកទៅដល់ជួយ និងលើកទឹកចិត្តដល់ក្រុមហ៊ុននានា ក្នុងការកាត់បន្ថយម៉ោងការងារ ឬដាក់ឲ្យបុគ្គលិកធ្វើការងារពីផ្ទះមកវិញ ហើយជាក់ស្តែងអាល្លឺម៉ង់ បានអនុវត្តវិធីនេះមុនគេរួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top