ព័ត៌មានអន្តរជាតិ

ចិនជំរុញមន្ត្រីការទូត បរទេស ឲ្យនៅឲ្យឆ្ងាយ

បរទេស ៖ ក្រសួងការបរទេស របស់ទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ កំពុងតែផ្តល់ការណែ នាំឲ្យមន្ត្រីការទូតបរទេស ឲ្យផ្អាកធ្វើដំណើរមកកាន់ប្រទេសចិន ក្រោយមួយសប្ដាហ៍បន្ទាប់ ពីចេញបម្រាមហាមមិន ឲ្យជនជាតិបរទេសទាំងអស់ មិនឲ្យចូលមកក្នុងប្រទេសចិន។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅថ្ងៃសុក្រនេះ នៅក្នុងសន្និសីទកាសែតមួយថា អាទិភាពរបស់ប្រទេសចិន គឺស្ថិតនៅក្នុងការទប់ស្កាត់ការនាំចូលវីរុសកូរ៉ូណាឲ្យត្រឡប់មកក្នុងប្រទេសវិញ និងបិទរលកទីពីរ នៃជម្ងឺឆ្លងនេះ។

គួរបញ្ជាក់ថា ប្រទេសចិនបានអះអាង តាំងពីកាលពីខែមុនថា មេរោគឆ្លងថ្មីកំពុងស្ថិតក្រោមការគ្រប់គ្រង និងថា ស្ថានភាពបានមានសភាពថេរ ហើយការរឹតបន្តឹងលើការធ្វើដំណើរ ក៏ត្រូវបានបន្ធូរបន្ថយ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហ៊ូប៉ី ដែលជាទីផ្ទុះឆ្លងវីរុសកូវីដ១៩ដំបូងគេបង្អស់ក្នុងពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង

To Top