ព័ត៌មានអន្តរជាតិ

លីប៊ី ថា ការបិទនាំប្រេងចេញ នាំឲ្យខ្លួនខាតបង់ប្រាក់អស់ជិត៣.៩ពាន់លានដុល្លារ

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា សារជីវកម្មប្រេងជាតិរបស់ប្រទេសលីប៊ី (NOC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការបិទការនាំប្រេងចេញនៅក្នុងតំបន់ភាគខាងកើតប្រទេស បានបង្កឲ្យខាតបង់បា្រក់ជិត៣.៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនប្រេងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “ការបង្ខំ និងរិតបន្តឹងខុសច្បាប់នៃផលិតកម្ម បានបង្ហាញឲ្យឃើញ អំពីការខាតបង់ផ្នែកហិរញ្ញវត្ថុ លើសពី៣.៨៩៣,២១៣,៤៦៦ដុល្លារ គិតចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។ នេះមានន័យថា សេដ្ឋកិច្ចរបស់លីប៊ី និងហិរញ្ញវត្ថុ បានធ្លាក់ចុះយ៉ាងគំហុកជារៀងរាល់ថ្ងៃ ដោយសារតែការជាប់គាំង ។ សរុបផលិតកម្មប្រេង នៅក្នុងប្រទេសលីប៊ី បានថយចុះ៩២.៧៣១ប៉ារ៉ែលក្នុង១ថ្ងៃ គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០” ។

ផលិតកម្មប្រេង របស់ប្រទេសលីប៊ី ត្រូវបានគេប៉ាន់ប្រមាណថា មាន១,៣លានបារ៉ែលក្នុង១ថ្ងៃ នៅមុនពេលការបិទការនាំចេញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top