ព័ត៌មានជាតិ

លោក ឃួង ស្រេង គោរពជូនពរ សម្តេចតេជោ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ

ភ្នំពេញ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ។

លោក ឃួង ស្រេង សូមបួងសួង ដល់ទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី” ជួយប្រសិទ្ធពរជ័យបវរសួស្តី សីរិមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់ បានសមប្រកប នូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងក្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូមិ ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឲ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរក ភាពសំបូរសប្បាយ ជានិច្ចនិរន្តរ៍៕

ខាងក្រោមនេះជាខ្លឹមសារ ក្នុងសាលិខិតទាំងស្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាដោយ លោក ឃួង ស្រេង ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២0៖

To Top