ភ្នំពេញ៖ ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរក្នុងខេត្តបាត់ដំបង នាឱកាសឈប់សម្រាកសងថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈ ពេល ៥ថ្ងៃ ចាប់ពីថ្ងៃ ទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួន១៣៣,៣៤៩ នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៣២,៥២៤ នាក់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Alibaba បានចាប់ផ្តើមធ្វើសកម្មភាព ដើម្បីលប់បំបាត់ភាពតានតឹង ជាមួយនឹងអាមេរិក នៅចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងគម្រោមកំហែងខ្លាំង ដល់អាជីវកម្មទាំងឡាយ របស់ប្រទេសចិន។ ប្រធានប្រតិបត្តិការ របស់ក្រុមហ៊ុនយក្សចិនមួយនេះ គឺលោក Daniel Zhang...
បរទេស៖ មន្ត្រីក្រសួងការបរទេសថៃ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចែករំលែកទិន្នន័យ ស្តីពីលំហូទឹកចូលក្នុងទន្លេមេគង្គ ដែលជាសំណើជាយូរមកហើយ របស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ យោងតាមកាសែត Us News លោក Nikorndej Balankura មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសថៃមួយរូប បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “ប្រទេសចិនបានសង្កត់ធ្ងន់ថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់...
បរទេស៖ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានប្រកាសថា រដ្ឋាភិបាលរបស់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កំពុងរារាំងពលរដ្ឋអាមេរិក នៅក្នុងប្រទេសមិន ឲ្យ ចាកចេញដោយបដិសេធការ ខិតខំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរៀបចំជើងហោះហើរ ជម្លៀសពួកគេ មកប្រទេសកំណើតវិញ។ អ្នកនាំពាក្យ ដែលត្រូវបានគេស្គាល់ថា លោកស្រី Morgan Ortagus...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ សម្តែងការសោកស្តាយជូនចំពោះ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះគ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តស៊ីឈួន ដែលបណ្តាលឲ្យប្រជាជនច្រើនជាង ១០០,០០០ នាក់ ត្រូវបាត់បង់ទីជម្រក...
បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់កាសែតអាល្លឺម៉ង់មួយថា ឥរិយាបថរបស់សម្ពន្ធមិត្តអឺរ៉ុប របស់អាមេរិក គឺគួរឲ្យខកចិត្តពាក់ព័ន្ធទៅនឹង ការប្រឹងប្រែងរបស់អាមេរិក ឲ្យដាក់ទណ្ឌកម្មអង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយ លោកស្រី Kelly Craft...
បរទេស៖ គណៈកម្មាធិការអឺរ៉ុប នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានស្នើទីក្រុងមូស្គូឲ្យអនុញ្ញាតឲ្យ មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ផ្លាស់ប្តូរមកទទួលការព្យាបាល នៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាឲ្យមានការស៊ើបអង្កេត លើការសង្ស័យលោកត្រូវគេបំពុល។ មន្ត្រីនាំពាក្យគណៈកម្មាធិការអឺរ៉ុបមួយរូប បាននិយាយប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃមួយថា “យើងរំពឹងថា នឹងមានការស៊ើបអង្កេត ប្រកបដោយឯករាជ្យនិងតម្លាភាពភ្លាមៗ ហើយប្រសិនបើត្រូវបានបញ្ជាក់មែននោះ អ្នកធ្វើត្រូវតែទទួលខុសត្រូវដាច់ខាត”។ លោកស្រីបាននិយាយបន្តទៀតថា...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃឈប់សម្រាកចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៥១លើកដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ និងរង របួសចំនួន៧០នាក់ ។នេះបើអគ្គស្នងការដ្ឋាន នគរបាលជាតិ ។ ដោយឡែកការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយ សមត្ថកិច្ចគ្រប់គោលដៅបានធ្វើការត្រួតពិនិត្យយានយន្តទាំង នៅតាមចំណតដើមទី តាមដងផ្លូវជាតិ និងគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្រ្ត រាជធានី-ខេត្ត ដោយបានរកឃើញយានយន្តល្មើស...
ស្វាយរៀង : ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតមានការឈប់សម្រាក សងថ្ងៃចូលឆ្នាំ វិស័យទេសចរណ៍ ទូទាំង២៥រាជធានី-ខេត្ត បានងើបឡើងគួរឱ្យកត់សម្គាល់។ ខេត្តស្វាយរៀង ក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរផងដែរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ខែសីហា ខេត្តភាគខាងត្បូងមួយនេះ ទទួលបានភ្ញៀវទេសចរ៦១៩៤នាក់ ភ្ញៀវអន្តរជាតិចំនួន ០៤ ។ លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្យាយាមប្រឹងប្រែង ឲ្យដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិទាំងអស់ លើអ៊ីរ៉ង់ឡើងវិញ រួមបញ្ចូលទាំងបម្រាមអាវុធ ដោយចោទថា ទីក្រុងតេអេរ៉ង់ កំពុងតែរំលោភបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានធ្វើឡើង ជាមួយមហាអំណាចពិភពលោក កាលពីឆ្នាំ២០១៥ បើទោះជាទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ កាលពី២ឆ្នាំមុនហើយក៏ដោយ។ ទន្ទឹមនឹងការរិះគន់យ៉ាងខ្លាំងក្លា ចំពោះអ្វីដែលលោកហៅថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែដ៏ភ្លីភ្លើធ្វើឡើង ដោយអតីតប្រធានាធិបតីអាមេរិក...