ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទូចដល់ទីប្រឹក្សា ពាណិជ្ជកម្មសេតវិមាន គឺលោក Peter Navarro ឲ្យគោរពនូវអ្វីដែលជាការពិត និងតាមបែបវិទ្យាសាស្ត្រ ដែលបដិសេធលើការអនុវត្តន៍ មិនត្រឹមត្រូវដែលជាការយកចំណេញ ខាងផ្នែកនយោយបាយពី សុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយបានបដិសេធចំពោះ ពាក្យចចាមអារាមនៅលើពិភពលោក ដែលបាននិយាយកុហក់ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។...
ប៉េកាំង៖ ឆ្លើយតបនឹងការនិយាយបង្កាច់បង្ខូចរបស់អ្នកនយោបាយអាមេរិក ប្រទេសចិន បានទទូចដល់សហរដ្ឋអាមេរិកឱ្យគោរពរាល់អង្គហេតុ និងបញ្ឈប់ការធ្វើនយោបាយលើវិបត្ដិជំងឺឆ្លងកូវីដ- ១៩ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយដោយបដិសេធការចោទប្រកាន់របស់អ្នកនយោបាយអាមេរិក ដែលថាចិនមិនដែលរាយការណ៍ពីការឆ្លងវីរុសនេះទៅអង្គការសុខភាពពិភពលោកនោះទេបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបស់អង្គការសុខភាពពិភពលោក កាលពីពេលថ្មីៗនេះ ស្តីពីពេលវេលានៃការឆ្លើយតបរបស់ខ្លួនចំពោះជំងឺឆ្លងខាងលើនេះ ។ ប្រទេសចិន ក្នុងនាមជារដ្ឋភាគីនៃបទប្បញ្ញត្តិសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក បានអនុវត្តកាតព្វកិច្ច និងភារកិច្ចរបស់ខ្លួនប្រកបដោយមនសិការក្រោមបទប្បញ្ញត្តិនានាដោយបើកចំហតម្លាភាព និងទំនួលខុសត្រូវនិងចែករំលែកព័ត៌មានជំងឺកូវីដ-១៩ ជាមួយអង្គការសុខភាពពិភពលោក បណ្តាប្រទេសពាក់ព័ន្ធ...
ប៉េកាំង៖ ប្រទេសចិន និងបណ្តាប្រទេសអារ៉ាប់ បានព្រមព្រៀងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ និងទទួលយកនូវទស្សនវិស័យថ្មីៗក្នុងការកសាងសហគមន៍ចិន – អារ៉ាប់ ជាមួយនឹងអនាគតរួមគ្នា។ កិច្ចព្រមព្រៀងត្រូវបានឈានដល់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៩ នៃវេទិកាសហប្រតិបត្តិការរវាងចិន និងអារ៉ាប់ ដែលដឹកនាំដោយសហប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី និងរដ្ឋមន្ត្រីការបរទេសហ្សកដានី លោក Ayman Safadi តាមរយៈការភ្ជាប់វីដេអូ។ រដ្ឋមន្រ្តីការបរទេស...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការ សំណូមពរមន្រ្តីជំនាញ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលពីការប្រើប្រាស់យានយន្តកែច្នៃ ។ ការសំណូមពរនេះធ្វើឡើង ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ថា រាជរដ្ឋាភិបាល រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មិនមែនដាក់បន្ទុក ទៅលើប្រជាពលរដ្ឋ ដូចក្រុមអ្នករិះគន់គិតឡើយ ។...
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា លោក វ៉ា គឹមហុង មិនទាន់ចង់និយាយ អំពីកិច្ចការងារ ដែលកំពុងដោះស្រាយគ្នា ជាមួយភាគីវៀតណាម ទាក់ទងរឿងព្រំដែន ដែលវៀតណាមបានបោះតង់រំលោភ លើព្រំដែនកម្ពុជា នៅតំបន់មួយចំនួន ដែលមិនទាន់បានឯកភាពគ្នានោះទេ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដោយអនុញ្ញាត អោយ ក្លឹបកម្សាន្ត និង KTV ក្នុងមូលដ្ឋាន បើកដំណើរឡើងវិញ ក្នុងរូបភាពប្រែក្លាយជា ភោជនីយដ្ឋាន ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ដើម្បីចូលរួមសកម្មភាព សេដ្ឋកិច្ច...
ម៉ូស្គូ៖ ប្រេសិតកំពូលរបស់រុស្ស៊ី ប្រចាំនៅទីក្រុងសេអ៊ូល បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយប្រទេសកូរ៉េខាងជើង ដោយចាត់ទុកវាថាជា“ កម្លាំងជំរុញដ៏រឹងមាំ សម្រាប់សន្តិភាព និងការទុកចិត្តគ្នាទៅវិញទៅមក” នៅពេលដែលទីក្រុងព្យុងយ៉ាង មានការលំបាកយ៉ាងខ្លាំង ដោយសារតែការដាក់ទណ្ឌកម្ម និងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ឯកអគ្គរដ្ឋទូតលោក Andrey B. Kulik បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយសំអាងលើគម្រោង ដែលបានជាប់គាំងអន្តរកូរ៉េ...
បរទេស៖ដោយព្រមានអំពីសុបិនអាក្រក់ចំពោះ សត្រូវរបស់ប្រទេសអ៊ីរ៉ង់នោះ មេកងទ័ពជើងទឹករបស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃអាទិត្យម្សិលមិញនេះថា ទីក្រុងតេអេរ៉ង់បានកសាងទីក្រុងមីស៊ីលក្រោមដី នៅតាមតំបន់ឆ្នេរនៅតំបន់ឈូងសមុទ្រ។ លោកឧត្តមនាវី Ali Reza Tangsiri បាននិយាយប្រាប់យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់ទើបបានបង្កើតទីក្រុងមីស៊ីលក្រោមដី នៅតាមតំបន់ឆ្នេរនៃតំបន់ឈូងសមុទ្រពែរ្ស និងតំបន់ឈូងសមុទ្រអូម៉ង់ ដែលវានឹងក្លាជាសុបិនអាក្រក់សម្រាប់ពួកសត្រូវរបស់ប្រទេសអ៊ីរ៉ង់”។ គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ មន្ត្រីនុយក្លេអ៊ែអ៊ីរ៉ងមួយរូបបាននិយាយ ហេតុការណ៍អគ្គិភ័យមួយនៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ក្រោមដី Natanz...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានស្វាគមន៍ទណ្ឌកម្មថ្មីរបស់អង់គ្លេសប្រឆាំងនឹងបណ្ដាប្រទេសល្មើសសិទ្ធិមនុស្សរួមទាំងប្រទេសកូរ៉េខាងជើង ផងដែរ។ រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃដដែលនោះថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន ៤៩ នៅក្នុងប្រទេសដូចជារុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត និងមីយ៉ាន់ម៉ា ជុំវិញ“ ការរំលោភសិទ្ធិមនុស្សដ៏ល្បីល្បាញ” ។ នៅប្រទេសកូរ៉េខាងជើង ខ្លួនបានតម្រង់គោលដៅទៅការិយាល័យសន្តិសុខនៃក្រសួងសន្តិសុខរដ្ឋ និងការិយាល័យកែតម្រូវសន្តិសុខ សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងដំណើរការជំរុំពន្ធនាគារ៕ដោយ...