ព័ត៌មានអន្តរជាតិ

ចិន និងបណ្ដាប្រទេស អារ៉ាប់ ព្រមព្រៀងគ្នាពង្រឹង កិច្ចសហប្រតិបត្ដិការ ក្នុងវិស័យជាច្រើន

ប៉េកាំង៖ ប្រទេសចិន និងបណ្តាប្រទេសអារ៉ាប់ បានព្រមព្រៀងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ និងទទួលយកនូវទស្សនវិស័យថ្មីៗក្នុងការកសាងសហគមន៍ចិន – អារ៉ាប់ ជាមួយនឹងអនាគតរួមគ្នា។

កិច្ចព្រមព្រៀងត្រូវបានឈានដល់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៩ នៃវេទិកាសហប្រតិបត្តិការរវាងចិន និងអារ៉ាប់ ដែលដឹកនាំដោយសហប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី និងរដ្ឋមន្ត្រីការបរទេសហ្សកដានី លោក Ayman Safadi តាមរយៈការភ្ជាប់វីដេអូ។

រដ្ឋមន្រ្តីការបរទេស និងមន្រ្តីក្រសួងមកពីប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់ (AL) ទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំនេះរួមជាមួយអគ្គលេខាធិការ AL លោក Ahmed Aboul-Gheit ។

ដោយលើកកម្ពស់ទំនាក់ទំនងចិន – អារ៉ាប់ ចាប់តាំងពីកិច្ចប្រជុំចុងក្រោយលោកវ៉ាង យី បានលើកឡើងថាសហគមន៍ចិន – អារ៉ាប់ ដែលមានអនាគតរួមគ្នា កំពុងមានការអភិវឌ្ឍហើយភាគីទាំងពីរគួរតែស្វែងយល់ពីនិន្នាការនៃការជំរុញទំនាក់ទំនងទ្វេភាគី ជាមួយនឹងស្មារតីប្រវត្តិសាស្ត្រ៕ដោយ ឈូក បូរ៉ា

To Top