ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កសាងទីក្រុងមីស៊ីល ក្រោមដី នៅតាម តំបន់ឆ្នេរឈូងសមុទ្រ

បរទេស៖ដោយព្រមានអំពីសុបិនអាក្រក់ចំពោះ សត្រូវរបស់ប្រទេសអ៊ីរ៉ង់នោះ មេកងទ័ពជើងទឹករបស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃអាទិត្យម្សិលមិញនេះថា ទីក្រុងតេអេរ៉ង់បានកសាងទីក្រុងមីស៊ីលក្រោមដី នៅតាមតំបន់ឆ្នេរនៅតំបន់ឈូងសមុទ្រ។ 

លោកឧត្តមនាវី  Ali Reza Tangsiri បាននិយាយប្រាប់យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់ទើបបានបង្កើតទីក្រុងមីស៊ីលក្រោមដី នៅតាមតំបន់ឆ្នេរនៃតំបន់ឈូងសមុទ្រពែរ្ស និងតំបន់ឈូងសមុទ្រអូម៉ង់ ដែលវានឹងក្លាជាសុបិនអាក្រក់សម្រាប់ពួកសត្រូវរបស់ប្រទេសអ៊ីរ៉ង់”។  

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ មន្ត្រីនុយក្លេអ៊ែអ៊ីរ៉ងមួយរូបបាននិយាយ ហេតុការណ៍អគ្គិភ័យមួយនៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ក្រោមដី Natanz បានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដែលអាចនឹងធ្វើឲ្យយឺតយ៉ាវដល់ការអភិវឌ្ឍម៉ាស៊ីនទំនើបប្រើសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម៕ ប្រែសម្រួល៖ប៉ាង កុង 

To Top