ព័ត៌មានអន្តរជាតិ

អាមេរិក ស្វាគមន៍ទណ្ឌកម្មថ្មីរបស់អង់គ្លេស ប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញការរំលោភ សិទ្ធិមនុស្ស

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានស្វាគមន៍ទណ្ឌកម្មថ្មីរបស់អង់គ្លេសប្រឆាំងនឹងបណ្ដាប្រទេសល្មើសសិទ្ធិមនុស្សរួមទាំងប្រទេសកូរ៉េខាងជើង ផងដែរ។

 រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃដដែលនោះថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន ៤៩ នៅក្នុងប្រទេសដូចជារុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត  និងមីយ៉ាន់ម៉ា ជុំវិញ“ ការរំលោភសិទ្ធិមនុស្សដ៏ល្បីល្បាញ” ។

 នៅប្រទេសកូរ៉េខាងជើង ខ្លួនបានតម្រង់គោលដៅទៅការិយាល័យសន្តិសុខនៃក្រសួងសន្តិសុខរដ្ឋ និងការិយាល័យកែតម្រូវសន្តិសុខ សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងដំណើរការជំរុំពន្ធនាគារ៕ដោយ ឈូក បូរ៉ា

To Top