ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាចង់រៀនបទពិសោធន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ទាក់ទងយុទ្ធសាស្ត្រដឹកជញ្ជូនបៃតង ដោយសារកម្ពុជា មិនទាន់មានយាន យន្តដើរដោយអគ្គិសនី (Electric Vehicle)។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Young Tae Kim អគ្គលេខាធិការ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ៧ចំណុច ដើម្បីបន្តពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងខេត្តសៀមរាប។ ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំដូចខាងក្រោម ៖
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាត្រៀមខ្លួនជា ស្រេច សម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ-អន្ដរជាតិធំៗ ដូចជា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នាឆ្នាំ២០២២ ខាងមុខនេះ ដោយមិនមានអ្វីប្រែប្រួល ឡើយ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២នាក់ ក្នុងនោះស្រុកតាំងគោក ចំនួន៦នាក់ ក្រុងស្ទឹងសែន២នាក់ ស្រុកស្ទោង២នាក់ ស្រុកប្រាសាទសំបូរចំនួន១នាក់ និងមានករណីជាសះស្បើយចំនួន ០៦នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតមកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា បានអញ្ជើញចូលគាល់ និងថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី ថ្វាយចំពោះសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនាឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ក្នុងព្រះបរមរាជវាំង។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១០ ខែមិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ ក្រសួងសូមប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មាន ដែលបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយអត្ថបទលើកឡើងពី ប្រទេសសឹង្ហបូរី...
ភ្នំពេញ៖ ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នាថ្មីៗនេះ ក្រោមការជំរុញរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្រុមហ៊ុននាំចេញជលផលចំនួន២ ក្នុងប្រទេសកម្ពុជា ត្រូវបានចុះបញ្ជី ដោយជោគជ័យ ជាមួយរដ្ឋបាលគយប្រទេសចិន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតចិន បានលើកឡើងថា យោងតាម “បញ្ជីឈ្មោះប្រទេសឬតំបន់ និងប្រភេទនៃជលផលដែលអនុញ្ញាតនាំចូល និងបញ្ជីឈ្មោះសហគ្រាស ដែលបានចុះបញ្ជី”...
បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅ ថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនទើបបានចាប់ផ្តើមដាក់ប្រើប្រាស់ នូវនាវាពិឃាតសមត្ថភាពមីស៊ីល Flight III គ្រឿងដំបូង របស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការប្រព័ន្ធដែនសមុទ្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាត Flight III ប្រភេទ DDG 51 Arleigh-Burke នេះ បានដាក់ដំណើរការបានយ៉ាងជោគជ័យ...
វ៉ាស៊ិនតោន៖ប្រធានាធិបតី អាមេរិកលោក Joe Biden តាមរយៈការចេញផ្សាយរបស់ CNA នៅថ្ងៃនេះត្រូវបានគេដឹងថានឹងបោះបង់ចោល នូវផែនការដែលធ្លាប់បានលើកឡើងដោយ អតីតប្រធានាធិបតីអាណត្តិមុនលោក Donald Trump ក្នុងការលប់ចោលនូវកម្មវិធី កំសាន្តយក្សរបស់ចិនដូចជា TikTok និងWeChat ជាដើមពីទីផ្សារសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិអាមេរិកបានបន្តទៀតថា ជំនួសឲ្យការដាក់បម្រាមទៅលើកម្មវិធីទាំងនោះ រដ្ឋាភិបាលរបស់លោក Biden នឹងចាប់យកវិធីក្នុងការសម្រេចចិត្តផ្សេង ជំនួសវិញដោយផ្អែកទៅលើការវិភាគនិងពិនិត្យទៅ...
បរទេស៖តុលាការនៃទីក្រុងមូស្គូ កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាស ដាក់បញ្ចូលក្រុមការងារ របស់លោក Alexei Navalny ដែលកំពុង តែជាប់ឃុំខ្លួននោះទៅជាក្រុម ជ្រុលនិយមឬ Extremist ដោយហាមប្រាមមិនឲ្យពួកគេក្នុងការធ្វើការងារ និងប្រឈមមុខទៅនឹងទោសទណ្ឌព្រហ្មទណ្ឌ ថែមទៀតផង។ អ្នកនាំពាក្យរបស់តុលាការលោក Alexei Zhafyarov បានថ្លែងនៅក្រោយសេចក្តីប្រកាសនេះថា ៖អង្គភាពរបស់លោក Navalny មិនត្រឹមតែ ផ្សព្វផ្សាយព័ត៌មានដែលញុះញង់ ឱ្យមានការស្អប់ខ្ពើមនោះទេថែមទាំងមាននិន្នាការប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាលហើយ...