ភ្នំពេញ ៖ លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលី ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តបន្តជួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណើការរៀបចំសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ក្រោយបញ្ចប់ជំនួបពិភាក្សារវាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Luke Arnold នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូនបេក្ខជន២រូបដែលដាក់ពាក្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសយក១រូប ដើម្បីដាក់ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅពេលខាងមុខសម្រាប់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានគ.ជ.ប ។សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជន១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។ សូមបញ្ជាក់ថា កាលពីថ្ងៃ៤...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យប្រទេសនានា ដើម្បីបិទគម្លាតថវិកាចំនួន ១៦ ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនល្បឿនឧបករណ៍ការពារជំងឺកូវីដ-១៩ (ACT) ដែលមានគោលបំណងពន្លឿនការអភិវឌ្ឍន៍ផលិតកម្ម និងការទទួលបាននូវសិទ្ធិទទួលបាននូវឧបករណ៍ធ្វើតេស្ដរកជំងឺកូវីដ-១៩ ការធ្វើតេស្ត ការព្យាបាល និងការចាក់វ៉ាក់សាំង មិនត្រូវបានឆ្លើយតបដោយអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូល G7 លើកទី ៤៧ នៅចក្រភពអង់គ្លេសនោះឡើយ។ លោក Bruce Aylward...
ប៉េកាំង៖ នៅឯការជួបជុំចុងក្រោយរបស់ក្លឹបផ្តាច់មុខនៃបណ្ដាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ G7 បានបង្ហាញជាថ្មីម្តងទៀតដល់ពិភពលោកទាំងមូលនូវអ្វីដែលគេហៅថា“ តម្លៃរួម” មិនលើសពីការរើសអើងមនោគមន៍វិជ្ជា និងអារម្មណ៍ក្រអឺតក្រទម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញនៅថ្ងៃអាទិត្យដោយមេដឹកនាំក្រុមទាំង៧ (G7) បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ថ្ងៃរបស់ពួកគេ នៅទីក្រុង Cornwall ចក្រភពអង់គ្លេសពួកគេបានជ្រៀតជ្រែកយ៉ាងខ្លាំង ចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន លើបញ្ហាទាក់ទងនឹងតំបន់ស៊ីនជាំង ហុងកុង តៃវ៉ាន់ និងតំបន់ដទៃទៀត។ ហើយសម្រាប់ផ្នែកខ្លះនៃសេចក្តីថ្លែងការណ៍...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា គ្មានប្រទេសណាមួយអនុញ្ញាតឲ្យមានអន្តោប្រវេសន៍ខុសច្បាប់មកនៅខុសច្បាប់ និងអាណាធិបតេយ្យក្នុងប្រទេសគេទេ បើទោះបីអាជ្ញាធរវៀតណាមក៏មិនអនុញ្ញាតឲ្យតាំងទីលំនៅដ្ឋានខុសច្បាប់ និងបែបអាណាធិបតេយ្យតាមផ្លូវ និងទន្លេដែរ ។ លោកថ្លែងបន្តតាមបណ្តាញតេឡេក្រាមទៀតថា រាជរដ្ឋាភិបាលកម្ពុជាគាំពារតែអ្នករស់នៅស្របច្បាប់ទេចំពោះជនបរទេសខុសច្បាប់ ត្រូវអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ និងសញ្ជាតិ ។ លោកថា...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថ្នាក់ដឹកនាំណាតូនៅថ្ងៃចន្ទនេះថា កិច្ចការពារអឺរ៉ុប តួកគីនិងកាណាដា គឺជាកាតព្វកិច្ចដ៏ពិសិដ្ឋមួយសម្រាប់សហរដ្ឋអាមេរិក ហើយនេះជាឥរិយាបថផ្ទុយគ្នាពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលគម្រាមដកអាមេរិកចេញពីសម្ពន្ធមិត្តយោធា។ នៅពេលធ្វើដំណើរទៅដល់ទីក្រុងព្រួចសែល បន្ទាប់ពីជំនួបកំពូល G7 កាលពីចុងសប្ដាហ៍ នៅក្នុងប្រទេសអង់គ្លេសនោះ លោក បៃដិន បានព្យាយាមប្រមូលផ្តុំសម្ពន្ធមិត្តលោកខាងលិច...
បរទេស៖យោងតាមការបញ្ជាក់របស់អជ្ញាធរ នៃប្រទេសថៃនៅថ្ងៃចន្ទនេះបានឲ្យដឹងថាមន្ទីរពេទ្យយ៉ាងហោចណាស់២០ កន្លែងនៅក្នុងទីក្រុងបាងកកដែលត្រៀមធ្វើយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងសប្តាហ៍នេះនឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ ប្រភពដដែលបានឲ្យដឹងទៀតថាបញ្ហានៃការផ្អាកដំណើរការនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែលវ៉ាក់សាំងនៅក្នុងស្តុកត្រូវ បានគេដឹងថាចាប់ផ្តើមមានចំនួនតិចទៅ មិនគ្រប់គ្រាន់ទៅនឹងផែនការរបស់ខ្លួន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងនៅតាមបណ្តាញសង្គមរបស់មន្ទីររៀង ខ្លួនហើយដោយឡែកសម្រាប់អ្នកប្រើប្រាស់កម្មវិធីកក់ដើម្បីសុំធ្វើការចាក់វ៉ាក់សាំងវិញនោះក៏ត្រូវបានទទួល សារក្នុងការពន្យាពេលផងដែរចាប់ពីថ្ងៃអង្គារតទៅ។ គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសថៃត្រូវបានគេមើលឃើញថា មួយផ្នែកធំគឺបានមកពីការផ្គត់ផ្គង់ដោយវ៉ាក់សាំង AstraZenecaដែលជាផលិតផលផលិត ដោយក្រុមហ៊ុនក្នុងស្រុក Sima Bioscience៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីចម្ងាយរយៈពេលពីរថ្ងៃ...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យង់ សាំងកុមារបានថ្លែងថា ចំពោះជនបរទេសដែលបានមករស់នៅកម្ពុជាដោយខុសច្បាប់ គឺត្រូវការអនុវត្តតាមច្បាប់ស្តីពីសញ្ជាតិ និងច្បាប់ស្តីពីអន្តោប្រវេសន៍។ លោកបានឲ្យដឹងទៀតថា ចំពោះការគ្រប់គ្រងទន្លេនិងបឹងធម្មជាតិខ្មែរជាសិទ្ធិអំណាច និងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការថ្លែងរបស់លោកនេះ ក្រោយម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កំពុងត្រូវបានរុះរើចេញជាបណ្តើរៗ ក្រោយរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យរុះរើ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញា ចំពោះសន្តិសុខអ៊ីស្រាអែល ហើយនឹងធ្វើការងារជាមួយ រដ្ឋាភិបាលថ្មីនៃប្រទេសនេះ ក្រោយរដ្ឋសភាអ៊ីស្រាអែល បានបញ្ចប់ការកាន់តំណែង នាយករដ្ឋមន្ត្រី ១២ឆ្នាំរបស់លោក Benjamin Netanyahu នៅថ្ងៃអាទិត្យម្សិលមិញនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងដោយមិន បញ្ជាក់ឈ្មោះរបស់លោក Netanyahuនោះ លោក...