ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២២នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០០៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៦៣២នាក់ និងកំពុងសម្រាកព្យាបាល៣៣១នាក់ ស្លាប់៤៥នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចរបស់ ស្ដីពី ការកំណត់ ភូមិស្ពានគ្រង នៃឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំជា “តំបន់ក្រហម” ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ ។
ភ្នំពេញ៖ បើយោងទៅតាម គេហទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានបង្ហាញអោយឃើញថា គម្រោងដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃនេះតទៅ ជាមួយការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ ១២% រីឯការបង់ប្រាក់ ក៏រឹតតែពិសេស និងពុំធ្លាប់មានពីមុនមក ដោយអតិថិជន អាចធ្វើការបង់ប្រាក់ ត្រឹមតែ ០.៨% ក្នុងមួយខែ រយ:ពេល ២៤ខែ...
ហ្សឺណែវ ៖ សហរដ្ឋអាមេរិក និងរុស្ស៊ី បានរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីស្ថេរភាពយុទ្ធសាស្ត្រ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញានៅពេលពួកគេជួបគ្នា នៅទីក្រុងហ្សឺណែវ កាលពីខែមុន ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័តមានចិនស៊ិនហួ បានឲ្យដឹងថា កិច្ចពិភាក្សានេះដឹកនាំដោយអនុរដ្ឋលេខាធិការ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន លោក Delfin Lorenzana តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បានរក្សាទុកទាំងស្រុង នូវកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលគ្រប់គ្រងវត្តមាន យោធាសហរដ្ឋអាមេរិក នៅហ្វីលីពីន ។ សេចក្តីប្រកាស ដែលបានបង្កើតឡើង នៅក្នុងអំឡុងទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៧៦នាក់ថ្មី និងមានករណីអ្នកជាសះស្បើយចំនួន២០៦ នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា Subrahmanyam Jaishankar និងរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នូវកិច្ច សហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាត និងការខិតខំ ដើម្បីនាំមកនូវសន្តិភាព ដល់ប្រទេសអាហ្វហ្គានីស្ថាន។ លោក Blinken ដែលបានធ្វើដំណើរទស្សនកិច្ច ជាលើកដំបូង ទៅកាន់ប្រទេសឥណ្ឌា ក្នុងនាមជាអ្នកការទូតកំពូល...
ភ្នំពេញ ៖ ថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Kamei Haruko ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង «អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS)» ដែលមានទឹកប្រាក់ ចំនួន ៣៦២...
យូអិន ៖ អង់គ្លេស បានព្រមានក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិថា ប្រជាជនមីយ៉ាន់ម៉ា ពាក់កណ្តាល នៃប្រជាជនសរុបចំនួន ៥៤ លាននាក់ អាចឆ្លងជំងឺកូវីដ -១៩ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ។ ចក្រភពអង់គ្លេស បានកោះប្រជុំ ដើម្បីឆ្លើយតបទៅ នឹងអ្វីដែលខ្លួនហៅថា ស្ថានភាពជំងឺរាតត្បាតដ៏អាក្រក់បំផុតនៅមីយ៉ាន់ម៉ា ដែលបានរីករាលដាល ចាប់តាំងពីយោធាដ...
បាងកក ៖ ប្រទេសថៃ និងឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្តល់អនុសាសន៍ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីអ៊ឺរ៉ុប-អាមេរិក ដល់ប្រជាជន របស់ពួកគេបន្ទាប់ ពីបានឃើញការស្លាប់មួយចំនួន ក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំងចិន ចំពេលមានការរីករាលដាល នៃមេរោគក្លាយពូជ ដែលអាចចម្លង បានខ្ពស់ជាមុន កាន់តែខ្លាំង ។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ ឆ្លុះបញ្ចាំងពីកង្វល់អំពីប្រសិទ្ធភាព នៃវ៉ាក់សាំង...