បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត បរទេសនៅថ្ងៃនេះ បានឲ្យដឹងថា អជ្ញាធរ នៃរដ្ឋធានីក្រុងហាណូយ បានបញ្ជាក់ក្នុងការបន្ធូរបន្ថយ ច្បាប់រឹតបន្តឹងនៃការធ្វើដំណើរនៅចាប់ពីសប្តាហ៍នេះ ទៅហើយខណៈដែលតួលេខ ថ្មីនៃអ្នកឆ្លងមានចំនួនធ្លាក់ ចុះហើយចំនួនពលរដ្ឋពេញវ័យកាន់តែ ច្រើនបានទទួលវ៉ាក់សាំងរួចរាល់ផងនោះ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះអជ្ញាធរ នៃទីក្រុងហាណូយបានប្រកាសថា គម្រោងសំណង់ជាច្រើននឹងអាចដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធនេះហើយការបន្ធូរបន្ថយក៏ ចាប់ផ្តើមបន្តបន្ថែម ទៀតក្នុងសប្តាហ៍ដដែលនេះខណៈ ដែលចំនួនឆ្លងថ្មីជាមធ្យម នៅក្នុងទិក្រុងបានធ្លាក់ចុះមកត្រឹមតែ២០នាក់ ប៉ុណ្ណោះក្នុងមួយថ្ងៃ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះពលរដ្ឋពេញវ័យនៅក្នុងទីក្រុងហាណូយប្រមាណជា៩៤ភាគរយ...
សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩១៧ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៨,៧២១ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៨៣២ករណី ស្ថិតនៅក្នុងសហគមន៍ ៧៨ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ៧ ករណីត្រូវបាននាំចូល។ បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន...
បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសកាលពីថ្ងៃអាទិត្យ បានសរសេរថា ប្រធានាធិបតីបារាំង Emmanuel Macron នឹងត្រូវជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក Joe Biden នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ការជួបពិភាក្សាគ្នានេះបានធ្វើឡើង នៅក្រោយពេលដែលបញ្ហាវិបត្តិ ទំនាក់ទំនងការទូត រវាងបារាំង និងអាមេរិក ចំពោះបញ្ហានៃកិច្ចព្រមព្រៀង នាវាមុជទឹករបស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី។ អ្នកនាំពាក្យលោក...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់មានចំនួន ៤៦ ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ១២៦នាក់ ,ឃាត់យានយន្ត (រថយន្ត ២គ្រឿង និងម៉ូតូ ២៣គ្រឿង)និងពិន័យជាប្រាក់ ចំនួន ៤,០០០,០០០រៀល។
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី២២-២៨ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ហើយអាចបង្កឲ្យ មានជំនន់ទឹកភ្លៀង។ រាជធានី-ខេត្តទាំង ១២នោះរួមមាន ៖ រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ព្រះវិហារ...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាមបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨,៦៨១ ករណីដែលជាចំនួនប្រចាំថ្ងៃ ទាបបំផុតក្នុងរយៈពេល ជាងមួយខែនេះ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះរួមមានការ ឆ្លងក្នុងស្រុកចំនួន ៨,៦៦៨ ករណី និងករណីនាំចូលចំនួន ១៣ករណី ដែលនាំឱ្យចំនួនសរុបរបស់ ប្រទេសនេះកើនឡើងដល់ ៦៩៥,៧៤៤ករណី ជាមួយនឹងការស្លាប់ចំនួន ១៧,៣០៥...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថា កំណត់ត្រាលើកដំបូងបង្អស់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ នៃហ្វូងកូនសត្វក្រពើភ្នំដ៏កម្របំផុត នៅក្នុងតំបន់ទីជម្រកស្រែពក ខេត្តមណ្ឌលគិរី ដែលផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សជាសាកល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា « អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា...
ភ្នំពេញ ៖ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ដ្រនយោបាយ បង្កឡើងដោយការប្រកួតប្រជែងមហាអំណាច ជាពិសេសនោះ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត បន្តប្រើគ្រប់ល្បិចកល គំរាមកំហែង និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ យោងតាមសារលិខិត ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ កញ្ញា សម្ដេចតេជោ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំតាមរយៈVideo Conference របស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យវត្តនីមួយៗ ត្រូវបាញ់អាកុលនិងវាស់កំដៅ នៅមុខក្លោងទ្វារដើម្បីការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ចំណុះអោយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិស៊ីរី តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ចប្រទេសហ្សកដានី ដើម្បីពិភាក្សាពីស្ថិរភាព នៅលើព្រំដែនរបស់ប្រទេសទាំងពីរ ហើយនេះជាជំនួបបែបនេះដំបូង ចាប់តាំងពីជម្លោះស៊ីរីបានផ្ទុះឡើង កាលពីប្រមាណ១០មុន ជាពេលដែលប្រទេសជិតខាងគ្នាទំាងពីរ បានគាំទ្រដល់ភាគីផ្សេងគ្នា។ ជំនួបកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គឺត្រូវបានធ្វើឡើងក្រោយមានការវាយលុកដ៏ធំមួយរបស់កងទ័ព ដើម្បីដណ្ដើមយកបន្ទាយចុងក្រោយរបស់ពួកឧទ្ទាម នៅក្នុងប្រទេសស៊ីរីភាគខាងត្បូង និងក្រោយមានការបង្កើតឡើងវិញ នូវការគ្រប់គ្រងលើទីក្រុង Deraa ក្នុងខែនេះ ដែលជាទីក្រុងដ៏ធំមួយស្ថិតនៅខាងត្បូងទីក្រុងដាម៉ាស ក្នុងកិច្ចព្រមព្រៀងសម្របសម្រួលដោយរុស្ស៊ី។ កងទ័ពហ្សកដានីបាននិយាយថា ប្រមុខកងទ័ពហ្សកដានី...