ព័ត៌មានជាតិ

រាជធានី-ខេត្តចំនួន១២ អាចនឹងមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃ២២-២៨កញ្ញា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី២២-២៨ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ហើយអាចបង្កឲ្យ មានជំនន់ទឹកភ្លៀង។

រាជធានី-ខេត្តទាំង ១២នោះរួមមាន ៖ រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ កោះកុង និងខេត្តព្រះសីហនុ។

ក្នុងនោះ នៅលើផ្ទៃសមុទ្រ ក៏នឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យមផងដែរ ៕

To Top