បរទេស៖ប្រទេសចិននិងសហរដ្ឋអាមេរិក ដែលជាប្រទេសបំភាយកាបូនឌីអុកស៊ីតដ៏ធំបំផុតទាំងពីរលើពិភពលោក តាមសេចក្តីរាយការណ៍ បានបង្ហាញនូវកិច្ចព្រមព្រៀងមួយ ជំរុញបង្កើនសហប្រតិបត្តិការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ រួមទាំងដោយកាត់បន្ថយការបំភាយឧស្ម័នមេតាន ការពារព្រៃឈើរ កាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលប្រកាសនៅក្នុងកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង Glasgow ប្រទេសទាំងពីរបាននិយាយថា ពួកគេទើបបានសម្រេចកិច្ចព្រមព្រៀងមួយបង្កើនកិច្ចប្រឹងប្រែងទ្វេដងជាថ្មី ដើម្បីប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងចំណាត់ការដ៏ច្បាស់លាស់។ ប្រទេសដែលបំភាយកាបូនដ៏ធំបំផុតទាំងពីរលើពិភពលោកនេះ បាននិយាយថា កិច្ចព្រមព្រៀងរបស់ពួកគេ ស្នើឲ្យមានចំណាតការអាកាសធាតុកាន់តែប្រសើរឡើង នៅក្នុងទសវត្សឆ្នាំ២០២០ ដោយប្រើប្រាស់គោលការណ៍ណែនាំនៃកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើក្រុមការងារបេសកកម្មកូរ៉េ ជួយពិនិត្យបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការផលិតស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វក្នុងស្រុក។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និងលោក Cho Jaejin...
ភ្នំពេញ ៖ សហរដ្ឋអាមរិកបានប្រកាសដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើមន្រ្តីខ្មែរជាន់ខ្ពស់២រូបបន្ថែមទៀតហើយ គឺលោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ ជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងលោកនាយឧត្ដមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គ្មានប្រសិទ្ធភាពឡើយ ព្រោះគ្មានអ្នកណាចង់ទៅអាមេរិក ហើយក៏គ្មានជនបរទេសអាមេរិកណាមួយមករកស៊ីជាមួយខ្មែរដែរ ។...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៦នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៧១នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៨នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៣៥៨នាក់ អ្នកជាសះស្បើយចំនួន ១១៥ ៧៣០នាក់...
ភ្នំពេញ៖ ក្នុងនាមជាប្រទេស បញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុ្ងងការដោះស្រាយការប្រែប្រួល អាកាសធាតុ តាមរយៈគោលការណ៍៤ចំណុច។ នេះបើតាមការអះអាងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពនិងជាប្រធានប្រតិភូកម្ពុជា បានឡើងថ្លែង ក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីព្រឹកថ្ងៃទី១០...
ចំណេញច្រើនជាងពេលណាៗទាំងអស់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 14វិច្ឆិកា រាល់ការទិញ Galaxy Z Fold3 5G មួយគ្រឿង អ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់ $30 ភ្លាមៗ ងាយៗ។ ឈប់សិន! មិនមែនតែ 30$ នេះទេ — ទឹកប្រាក់នេះ ជាការបន្ថែមលើប្រូម៉ូសិនដែលមានស្រាប់ ជាមួយការផ្ដល់ជូនយ៉ាងសន្ធឹកសន្ធាប់ដូចជា៖ ...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលដីកាតម្កល់ ទណ្ឌកម្ម បុរសជាប់ចោទម្នាក់ ដែលជាអតីតសកម្មជន គណបក្សសង្គ្រោះជាតិដាក់គុក កំណត់ ២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជេរប្រមាថព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច តេជោហ៊ុនសែន...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វិធីសាស្ដ្រថ្មីសម្រាប់គណនាអត្រាក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្អាករៀបចំសន្និសីទសារព័ត៌មាន មួយរយៈដោយសារតែកូវីដ-១៩ ផ្ទុះពេញប្រទេសកម្ពុជា និងសកលលោក។ ការចាប់ផ្ដើមរៀបចំសន្និសីទសារព័ត៌មានឡើងវិញនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមបើកប្រទេសកម្ពុជាឡើងវិញជាបណ្ដើរ បន្ទាប់ពីជំងឺកូវីដ-១៩ រៀងធូស្បើយ ។...
ភ្នំពេញ៖ “ពាណិជ្ជករផលិតគ្រឿងឧបភោគបរិភោគនៃប្រទេសរុស្ស៊ី បានដាក់លក់ផលិតផលតាមអនឡាញនៃពិព័រណ៍នាំចូលចិនអន្តរជាតិ គ្រាន់តែចំណាយពេលប៉ុន្មានវីនាទីប៉ុណ្ណោះក៏ទទួលបានប្រាក់ចំណេញរាប់លានប្រាក់យាន់ចិនដែរ ។” «សារព័ត៌មានរុស្ស៊ី»បានចុះផ្សាយដំណឹងដូចពោលខាងលើនាពេលថ្មីៗកន្លងទៅនេះ ។ រីឯកាសែត zaobaoនៃប្រទេសសិង្ហបុរីវិញ បានចុះផ្សាយដំណឹងយ៉ាងលម្អិតអំពីការស្វែងរកឳកាសពាណិជ្ជកម្មយ៉ាងសកម្មតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបួនរបស់ពាណិជ្ជករសិង្ហបុរី ដោយបានអះអាងថា ក្រុមអ្នកមានជាច្រើនរបស់ប្រទេសចិនបានផ្តល់ឳកាសពាណិជ្ជកម្មពិសេសដល់សហគ្រាសសិង្ហបុរី ដូច្នេះ ទោះបីជាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏សហគ្រាសសិង្ហបុរីបានពុះពារឧបសគ្គដើម្បីចូលរួមការតាំងពិព័រណ៍ផងដែរ ។ អ្វីដែលបានចាប់អារម្មណ៍ពីភាពរស់រវើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែសហគ្រាសមួយចំនួនប៉ុណ្ណោះទេ ថែមទាំងបរិមាណជួញដូរតាមកិច្ចសន្យាក្នុងមួយឆ្នាំមានដល់ទៅ៧០៧២០លានដុល្លារអាមេរិកផងដែរ តួលេខនេះបានបង្ហាញឱ្យឃើញនូវសមិទ្ធផលជាផ្លែផ្កាដែលសហគ្រាសលើពិភពលោកទាំងមូលទទួលបានក្នុងពិព័រណ៍នាំចូលអន្តរជាតិ ។ ដូចនេះ...