ភ្នំពេញ៖ រដ្ឋាភិបាលឡាវ បានប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការ របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាប្រទេសមីយ៉ាន់ម៉ា ។ នេះជាការបញ្ជាក់របស់លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសឡាវ ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន...
កាលពីថ្ងៃទី៦ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា រំពឹងទុកថា ភាគីឥណ្ឌា អាចបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលយុត្តិធម៌និងគ្មានភាពរើសអើង សម្រាប់សហគ្រាសចិននៅឥណ្ឌា ។ តាមការផ្សាយដំណឹងឱ្យដឹងថា អាជ្ញាធរនីតិប្រតិបត្តិឥណ្ឌា ស្រាប់តែចុះពិនិត្យអង្កេតទីតាំង ផលិតកម្ម និង អាជីវកម្មជាច្រើន របស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ ម៉ាក Vivo...
ពាក្យថា “ខ្ញុំមិនអាចដកដង្ហើមបាន” របស់លោកFloyd ដែលជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីជាង ២ ឆ្នាំមុន នៅតែដិតជាប់ក្នុងត្រចៀក របស់យើង ហើយការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសអាមេរិក ចំពោះជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក បានបន្ថែមកំណត់ត្រាថ្មីទៀត។ នៅថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូ ស្តីពីបុរសជនជាតិអាមេរិក...
កំពង់ចាម ៖ ក្នុងឱកាសប្រារព្ធរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅបរិវេណវត្តគគរ ស្ថិតក្នុងឃុំគគរ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បើមានប្រសាសន៍បង្ហាញអំពីអត្ថប្រយោជន៍ ជាច្រើននៃព្រៃឈើ និងណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់ និងដាំដើមឈើក្នុងម្នាក់...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ ឲ្យនាំខ្លួន បុរសជាប់ចោទម្នាក់ ដែលជា អតីតមន្ត្រីយោធាផ្កាយ៣ មកកាន់តុលាការ ដើម្បីសាកសួរ លើកសំណុំរឿងរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ ទោសទាក់ទង នៅក្នុងចំណោមបទ ល្មើសចំនួន៥ ដែលគាត់ជាប់ចោទ ។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស សម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ បង្កើតនៅក្រសួងតាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ក្រសួងមហាផ្ទៃបន្ដថា បទប្បញ្ញត្តិទាំងឡាយណាដែល មានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យលោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២...
ពោធិសាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែបើកបរម៉ូតូលឿន ហើយឆ្លងផ្លូវមិនប្រយ័ត្ន បានបុកនិងទ្វាររថយន្តមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១៤៖២៥នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំនុចបង្គោលគីឡូម៉ែត្រ លេខ ១៩៦-១៩៧ លើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិក្រពើររោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញ...
បរទេស៖ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងចំៗ ទៅលើអង្គការណាតូ ដែលដឹកនាំដោយ សហរដ្ឋអាមេរិកថា ជាអ្នកចូលចិត្តបង្កើតជម្លោះ និងចាប់ផ្តើមធ្វើសង្គ្រាម ហើយគោលបំណងបម្រើឲ្យតែផលប្រយោជន៍ របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនប៉ុណ្ណោះ ទោះបីជានឹងមានពលរដ្ឋស្លូតត្រង់ បាត់បង់ជីវិតនៅជុំវិញ ពិភពលោកដោយសារតែវាក្តី។ អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក Zhao Lijian បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថា៖ ប្រវត្តិរបស់អង្គការណាតូមួយ...
បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវមួយ ដោយអង្គការសហប្រជាជាតិ ឬហៅកាត់ថាយូអិន បានរកឃើញថា ព្រំដែនដែលមានចំងាយ ២០០០គីឡូម៉ែត្រ រវាងអាមេរិក និងមិកស៊ិកូគឺជាបន្ទាត់ព្រំដែន ដែលមានករណីអ្នកធ្វើអន្តោប្រវេស បាត់បង់ជីវិត ច្រើនជាងគេបំផុត ធៀបទៅនឹងករណី នៅតាមបណ្តាប្រទេសផ្សេងទៀត។ របាយការណ៍ដែលយូអិន បានប្រកាសកាលពីថ្ងៃពុធម្សិលមិញ បានឲ្យឃើញថាជនអន្តោប្រវេស ចំនួនប្រមាណជា៧២៨នាក់ បានបាត់បង់ជីវិតឬបាត់ខ្លួន គិតត្រឹមកាលពីឆ្នាំ២០២១ កន្លងទៅមកប៉ុណ្ណោះ ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើង...