នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាកលវិទ្យាល័យបៀលប្រាយ សូមស្វាគមន៍និស្សិតថ្មី ជំនាន់ទី២២ វគ្គទី២ ឆ្នាំទី១ មាសទី១ នៃឆ្នាំសិក្សា២០២១-២០២២ សម្រាប់វេនសៅរ៍-អាទិត្យ នៅបន្ទប់២០២ ជាន់ទី២ អគារ B ដើម្បីផ្សព្វផ្សាយពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការសិក្សាក្នុងបរិបទថ្មី សម័យកូវីដ-១៩ ដើម្បីឆ្ពោះទៅមុខ គឺជាការសិក្សារដោយផ្ទាល់ខ្លះ និងដោយប្រយោលខ្លះ គឺសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន បានត្រៀមខ្លួននឹងបញ្ជូនប្រតិភូរបស់ខ្លួន ទៅកាន់អ៊ុយក្រែន ដើម្បីជួបចចារគ្នា ។ បើតាមការលើកឡើងរបស់លោក ឌីមេទ្រី ប៉េសកូវ (Dmitry Peskov)អ្នកនាំពាក្យមកពីវិមានក្រឹមឡាំង បានថ្លែងកាលពីថ្ងៃ សុក្រថា លោក ប្លាឌីមៀ...
ឥរិយាបទដ៏រឹងរូស និងការមិនចុះញ៉មរបស់លោក Putin គឺជាលទ្ធផលបានមកពីអំពើឆបោក ដ៏ពិសពុលរបស់ George Bush និង Helmut Kohl ក្នុងពេលជួបចរចារ ជាមួយសូវៀត អំពីដំណោះស្រាយ ពាក់ព័ន្ធដល់ការឯកភាពទឹកដី នៃប្រទេសអាល្លឺម៉ង់ទាំងពីរនោះ ដែលពេលនោះ ពួកលោកខាងលិចបាន សន្យាជាមួយសូវៀតថា បើទុកឱ្យប្រទេស អាល្លឺម៉ង់ ឯកភាពទឹកដី គឺ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា នៅព្រឹកថ្ងៃសៅរ៍នេះ មានសេចក្តីរាយ ការណ៍មកថា ប្រទេសអ៊ុយក្រែន បាញ់ទម្លាក់យន្តហោះដឹកជញ្ជូន ចំនួន១គ្រឿង របស់ប្រទេសរុស្ស៊ី ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អគ្គសេនាធិការកងទ័ព បស់អ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូន ១គ្រឿង របស់រុស្ស៊ី គឺយន្តហោះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា ពលរដ្ឋចំនួន ៧នាក់បានស្លាប់ និង៨៥នាក់ផ្សេងទៀត បានរងរបួស ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានបំផ្លាញអគារផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ជាង១ម៉ឺនខ្នង នៅខេត្តភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ។ នៅមុននេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ ហៅកាត់(BMKG)...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសបារាំង នឹងបញ្ជូនជំនួយ ចំនួន៣០០លានអឺរ៉ូ ស្មើនឹង៣៣៧,៥៦ លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ។ ការប្រកាសផ្តល់មូលនិធិនេះ បានធ្វើឡើង ក្នុងលិខិតមួយរបស់លោក Macron ផ្ញើទៅរដ្ឋសភាបារាំង...
បរទេស៖ សេតវិមានបានចាត់វិធានការដ៏កម្រ ប៉ុន្តែដ៏មានឥទ្ធិពល នៃការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ទៅលើមេដឹកនាំពិភពលោក ដោយចូលរួមជាមួយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ក្នុងការថ្កោលទោស លោក ពូទីន ចំពោះការលុកលុយដោយយោធា ចូលប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន US News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន លោកស្រី Jen...
បរទេស៖ ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន បានដាក់ជាសញ្ញាសួរ អំពីអនាគតនៃស្ថានីយអវកាសអន្តរជាតិ ដែលជានិមិត្តសញ្ញា នៃកិច្ចសហប្រតិបត្តិការ ក្រោយសង្រ្គាមត្រជាក់ ជាកន្លែងដែលអវកាសយានិក និងអវកាសយានិក រស់នៅដោយមោទនភាព និងធ្វើការក្បែរគ្នា។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទីតាំងខាងក្រៅ គឺជាប្រធានបទនៃបណ្តាញ Twitter...
នៅថៃ្ងទី ២៥ ខែកុម្ភៈ នៅពេលជួបពិភាក្សាតាមទូរស័ព្ទ ជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ប្រទេសចិន បានសម្រេចគោលជំហររបស់ខ្លួន ដោយសំអាងតាមត្រូវនិងខុស នៃបញ្ហាអ៊ុយក្រែន គួរតែលុបចោល គំនិតសង្គ្រាមត្រជាក់ យកចិត្តទុកដាក់និងគោរព ចំពោះកាយកចិត្តទុកដាក់ផ្នែកសន្តិសុខ ដ៏សមហេតុផលរបស់បណ្តាប្រទេសនានា ក៏ដូចជាបង្កើតជាយន្តការ សន្តិសុខអឺរ៉ុប...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន គួរតែ “ដណ្តើមអំណាច” នៅក្នុងប្រទេស និងចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូ។ លោកពូទីន ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវ និង “ពួកណាស៊ីនិយម” ពីការប្រើប្រាស់ជនស៊ីវិលជា “ខែលការពារ” ចំពេលមានការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ...