ព័ត៌មានអន្តរជាតិ

Breaking News៖ ទីបំផុត! លោក ពូទីន សម្រចថានឹងបញ្ជូន គណៈប្រតិភូរបស់ខ្លួន ទៅធ្វើការចចារ ជាមួយអ៊ុយក្រែនហើយ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន បានត្រៀមខ្លួននឹងបញ្ជូនប្រតិភូរបស់ខ្លួន ទៅកាន់អ៊ុយក្រែន ដើម្បីជួបចចារគ្នា ។

បើតាមការលើកឡើងរបស់លោក ឌីមេទ្រី ប៉េសកូវ (Dmitry Peskov)អ្នកនាំពាក្យមកពីវិមានក្រឹមឡាំង បានថ្លែងកាលពីថ្ងៃ សុក្រថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបញ្ជូនគណៈប្រតិភូរុស្ស៊ី ទៅកាន់ក្រុង Minsk សម្រាប់ធ្វើការចចារគ្នា ជាមួយនឹងប្រទេសអ៊ុយក្រែន ក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស និងរដ្ឋបាលប្រធានាធិបតីផងដែរ ។

ចំពោះវេលា នៃការបញ្ជូនគណៈប្រតិភូរបស់រុស្ស៊ី មិនទាន់មានការបញ្ជាក់ថា នឹងធ្វើឡើងពេលណានោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top