ព័ត៌មានអន្តរជាតិ

Breaking News៖ ទាំងព្រឹកហ្មង! អ៊ុយក្រែន បាញ់ទម្លាក់ យន្តហោះដឹកជញ្ជូន១គ្រឿង របស់រុស្ស៊ី

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា នៅព្រឹកថ្ងៃសៅរ៍នេះ មានសេចក្តីរាយ ការណ៍មកថា ប្រទេសអ៊ុយក្រែន បាញ់ទម្លាក់យន្តហោះដឹកជញ្ជូន ចំនួន១គ្រឿង របស់ប្រទេសរុស្ស៊ី ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អគ្គសេនាធិការកងទ័ព បស់អ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូន ១គ្រឿង របស់រុស្ស៊ី គឺយន្តហោះ IL-76 នៅជិតក្រុង Vasylkiv ក្នុងតំបន់គៀវ ។

ជុំវិញការបាញ់ទម្លាក់យន្តហោះនេះដែរ មិនទាន់មានសេចក្តីរាយការណ៍លម្អិតបន្ថែម យ៉ាងណាទៀតនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top