គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា លោកបានពិភាក្សាអំពី ការគាំទ្របន្ថែមទៀតសម្រាប់ទីក្រុងគៀវ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក្នុងការសន្ទនាតាមទូរស័ព្ទ។ លោក ហ្សេឡិនស្គី បានលើកឡើងថា បញ្ហានៃការគាំទ្រផ្នែកការពារ ពហុភាគីសម្រាប់អ៊ុយក្រែន និងជំនួយក្នុងការស៊ូទ្រាំនឹងរដូវរងា ត្រូវបានគ្របដណ្តប់នៅក្នុងកិច្ចពិភាក្សា នេះបើយោងតាមការចុះផ្សាយ...
បរទេស៖ រដ្ឋាភិបាលដំឡើងដោយ យោធារបស់មីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានដោះលែងអតីតប្រធាន និងសមាជិកម្នាក់ទៀតនៃ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសនេះ ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារពីបទក្លែងបន្លំ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២២។ យោងតាមសារព័ត៌មាន abc News ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យព័ត៌មាន របស់យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតប្រធានគណៈកម្មការរៀបចំ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលស្វាគមន៍ ចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំ អាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់។ សូមរំលឹកថា លោក...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់ម្នាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ ៣៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែតុលា បន្ទាប់ពីបានធ្លាក់ចុះ ៣៥ ភាគរយកាលពីខែមុន។ លោកស្រី Yulia Svyrydenko ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហាររបស់រុស្ស៊ី...
បរទេស៖ ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានព្រមានថា ប្រទេសជាង៥០នៃប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្របំផុត កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការសងបំណុលរបស់ពួកគេ ហើយក្លាយជាអ្នកក្ស័យធនយ៉ាងមានប្រសិទ្ធភាព លុះត្រាតែប្រទេសអ្នកមានផ្តល់ជំនួយជាបន្ទាន់។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អតិផរណា វិបត្តិថាមពល និងការកើនឡើងអត្រាការប្រាក់ គឺកំពុងបង្កើតលក្ខខណ្ឌដែលការកើនឡើងនៃចំនួនប្រទេសស្ថិតក្នុងគ្រោះថ្នាក់នៃការខកខាន ដោយមានផលប៉ះពាល់ជាមហន្តរាយដល់ប្រជាជនរបស់ពួកគេ, នេះបើយោងតាមលោក Achim Steiner ប្រធានផ្នែកអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនបានរំកិលខ្លួនចូលទៅកាន់កាប់បានឡើងវិញនូវតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង Kherson មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្សីបានប្រកាសដកទ័ពចេញពីទីនេះ។ ជាលទ្ធផលតំបន់ Snihurivka ដែលមានចំងាយប្រមាណជា៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kherson ត្រូវបានអ៊ុយក្រែនដណ្តើមកយកមកកាន់កាប់ឡើងវិញហើយ ក៏បានរុញច្រានកម្លាំងរបស់ខ្លួនទៅកាន់តំបន់ខ្លះផ្សេងទៀតក្នុងទីក្រុងដែលមានចំងាយ៧គីឡូម៉ែត្រផងដែរ។ គួរឲ្យដឹងដែរថាប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញ បានប្រកាសនឹងដកកងទ័ពចេញពីទីក្រុង Kherson ជាពិសេសនៅភាគខាតត្បូងប៉ុន្តែខ្លួនត្រូវការពេលវេលា យ៉ាងហោចណាស់ជាច្រើនសប្តាហ៍ ដើម្បីអាចបញ្ចប់ការងារនេះរួចរាល់ទៅបាន។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានភស្តុតាង ណាមួយដែលបានឃើញឬបញ្ជាក់អះអាងថាកងកម្លាំងយោធារុស្សីបានចាប់ផ្តើមដកខ្លួនក្នុងទ្រង់ទ្រាយធំចេញពីទីក្រុង Kherson...
បរទេស៖ នៅមុនដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធិបតីឥណ្ឌា គឺលោក Jagdeep Dhankar មកកាន់ប្រទេសកម្ពុជា ក្រសួងការបរទេសរបស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍បានពង្រីកការគាំទ្ររបស់ខ្លួនចំពោះមតិឯកភាពប្រាំចំណុច (កូសង់ស៊ីស) របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបាននិយាយថា ឥណ្ឌាចង់ឃើញការបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន The Print ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Saurabh Kumar...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ពាក់ព័ន្ធជាមួយដៃគូ នៅប្រទេសកម្ពុជានាពេលនេះ នឹងអនុម័ត និងកត់សម្គាល់បញ្ជីឯកសារសមិទ្ធផល ដ៏វែងប្រហែល ១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការនាឆ្នាំតទៅមុខ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១១ ខែវិច្ឆិកា...
ក្រុមហ៊ុន Ezecom ត្រូវបានទទួលស្គាល់ ក្នុងតំបន់សម្រាប់ការ ខិតខំប្រឹងប្រែងក្នុងការ កសាងសមត្ថភាពឌីជីថល និងធនធានមនុស្ស ក្នុងដំណើរការវិវឌ្ឍន៍នៃ អាជីវកម្មរបស់ខ្លួននាពេលថ្មីៗនេះ ដែលរាប់ចាប់ពីការតភ្ជាប់អ៊ិនធឺណិត រហូតដល់ការផ្តល់សេវាកម្មឌីជីថល ដែលមានសេវាកម្ម Cloud កម្មវិធីដំណោះស្រាយ ក្នុងការគ្រប់គ្រងទិន្នន័យ ទីតាំងផ្ទុក មូលដ្ឋានទិន្នន័យ ការធានានូវសុវត្ថិភាព និងការភ្ជាប់បណ្តាញទៅកាន់ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ចាប់ពីសហគ្រាសធុនតូច មធ្យម...