តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន និងម៉ាឡេស៊ី បានព្រមព្រៀងគ្នាថា នឹងធ្វើការយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រដ្ឋមន្ត្រីការបរទេសលោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានរួមថា “ការបាញ់មីស៊ីលផ្លោងញឹកញាប់ (ដោយកូរ៉េខាងជើង) បានបង្កឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជិតមកដល់ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន និងតំបន់ជុំវិញ និងជាបញ្ហាប្រឈមច្បាស់លាស់ និងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ” បន្ទាប់ពីជួបជាមួយសមភាគីម៉ាឡេស៊ី Saifuddin Abdullah នៅទីក្រុងកូឡាឡាំពួរ។...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃសៅរ៍ ដើម្បីពង្រឹងវិធានការការពារការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Kerch បណ្តាញអគ្គិសនីតភ្ជាប់គ្រីមៀ និងបំពង់បង្ហូរឧស្ម័នសំខាន់ទៅកាន់ឧបទ្វីប។ ក្រឹត្យដែលចេញផ្សាយដោយវិមានក្រឹមឡាំង បានឲ្យដឹងថា លោក ពូទីន បានអនុញ្ញាតឱ្យសេវាសន្តិសុខសហព័ន្ធរុស្ស៊ីរៀបចំ និងសម្របសម្រួលវិធានការ ដើម្បីការពារកន្លែងទាំងនេះប្រកបដោយប្រសិទ្ធភាព។ នៅព្រឹកថ្ងៃសៅរ៍នេះ ការបំផ្ទុះដ៏សាហាវមួយបានវាយប្រហារលើស្ពានគ្រីមៀ ចម្ងាយ ១៩គីឡូម៉ែត្រ ដែលមានផ្លូវពីរស្របគ្នា...
ភ្នំពេញ៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី សារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន។ ការកំណត់កិច្ចប្រជុំនេះ ក្រោយព្រឹទ្ធសភាបើក កិច្ចប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៅព្រឹកនេះ៕
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការ នាំចេញស្រូវ និងអង្ករកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ បានទឹកប្រាក់សរុបចំនួនប្រមាណ ៨៥០.៤៤លានដុល្លារ។ យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន...
ការ៉ាកាស៖ អនុប្រធានាធិបតី វេណេស៊ុយអេឡាលោកស្រី Delcy Rodriguez បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២២នាក់បានស្លាប់ និង ៥២នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបាន កើតឡើងនៅភាគខាងជើងរដ្ឋ Aragua ក្នុងប្រទេសវេណេស៊ុយអេឡា។ លោកស្រី Rodriguez បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមកញ្ចក់ទូរទស្សន៍ថា “ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោកស្រី Elisabeth Borne បានធ្វើដំណើរមកដល់ទីក្រុង Algiers ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅក្នុងប្រទេសអាល់ហ្សេរី សង្ឃឹមអាចពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកស្រីនាយករដ្ឋមន្ត្រីដែលកំពុង ដឹកនាំគណប្រតិភូជាន់ខ្ពស់ចំនួន ១៦នាក់ នឹងត្រូវជួបពិភាក្សាជាមួយនឹង សមភាគីអាហ្សេរីលោកនាយករដ្ឋមន្ត្រី Ayman Benabderrahmane...
បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់អាល្លឺម៉ង់Business Insider (BI) កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញផ្សាយថា ឧស្សាហកម្មលើវិស័យការពារជាតិនិងធនធានរបស់រដ្ឋសភាជាតិ របស់ប្រទេសកំពុងជួបបញ្ហាដោយក្នុងនោះស្តុក ដែលអាចប្រើប្រាស់បានប្រសិនបើប្រតិបត្តិការសង្គ្រាម កើតឡើងគឺអាចនឹងអស់ ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ BI ដដែលបានបន្តទៀតថា គោលការណ៍ដែលចាំបាច់ត្រូវ មានស្តុកអាវុធយុទ្ធភណ្ឌយ៉ាងហោចណាស់៣០ ថ្ងៃដោយ អង្គការណាតូបានក្លាយទៅ ជាបញ្ហារបស់អាល្លឺម៉ង់ពីព្រោះថា បញ្ហាបច្ចុប្បន្ននេះអាល្លឺម៉ង់គឺមានអស់រយៈ ពេលជាច្រើនឆ្នាំមកហើយជា ពិសេសនៅពេលដែលចាំបាច់ត្រូវ ចូលរួមធ្វើសមយុទ្ធយោធាម្តងៗទាំងដែលមិនមានស្តុកគ្រប់គ្រាន់។ គេសង្កេតមើលឃើញដែរថាឃ្លាំងអាវុធរបស់អាល្លឺម៉ង់ កាន់តែជួបបញ្ហានៅពេលដែលអាល្លឺម៉ង់ជាមួយនឹង...
បរទេស៖កាលពីថ្ងៃអាទិត្យម្សិលមិញនេះតាមរយៈការចេញផ្សាយរបស់ rt.com បានសរសេរថារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានចេញមកធ្វើការឆ្លើយតបនិង បដិសេធទៅលើការចោទ ប្រកាន់ដោយប្រទេសបេឡារូសថា រដ្ឋាភិបាលទីក្រុងគៀវបានរៀបចំផែនការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់បេឡារូស។ ប្រេសិតពិសេសប្រចាំទៅនឹងទីក្រុងមីនស៍លោក Igor Kisim ដែលត្រូវបានកោះហៅទៅជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសបេឡារូសទាំងកណ្តាលយប់ដើម្បីធ្វើការ សាកសួរនិងពិភាក្សាគ្នាទៅលើករណីចោទប្រកាន់មួយនេះ។ ជាលទ្ធផលនិងការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចេញ សេចក្តីថ្លែងការណ៍មិនទទួលយកការចោទប្រកាន់ហើយលើកឡើងថា វាអាចជាផ្នែកមួយនៃផែនការបង្កហេតុ ដែលធ្វើឡើងប្រទេសរុស្សីប៉ុណ្ណោះ៕ ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ទៀតដែរថា ជាយូរមកហើយមកទល់ពេលនេះអ៊ុយក្រែន មិនដែលមានផែនការក្នុងការវាយប្រហារ ទៅលើប្រទេសណាមួយឬដែនអធិបតេយ្យ របស់អ្នកណានោះដែរហើយអជ្ញាធរ...
រយៈពេល១ឆ្នាំកន្លងមកដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសុន្ទរកថាថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៧៦ បាននិងកំពុងបង្កើនអានុភាពរបស់ខ្លួននៅក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបាននិងកំពុងចូលរួមយ៉ាងសកម្មដល់ការរំសាយផ្សែងអ័ព្ទនៃជំងឺរាតត្បាតជាសកលCovid-19 បានចូលរួមផ្តល់ពន្លឺកាន់តែធំដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា បានក្លាយជាប្រទីបរំដោះប្រជាជនរាប់លាននាក់ក្រោកចេញពីភាពក្រីក្រ បានផ្តល់ជាគតិដល់ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ពិភពលោកនៅចាំបានយ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់ទាំង៦ចំណុចរបស់ចិនដែលបាននិងកំពុងបង្កើនឫទ្ធានុភាពនៃគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល។ ដោយប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ប្រទេសចិនបានរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី បង្កើតទស្សនវិជ្ជានៃការអភិវឌ្ឍថ្មី ពន្លឿនការបង្កើតនូវសក្ដានុពលនៃការអភិវឌ្ឍថ្មីជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួនដោយពង្រឹងការបន្ស៊ីគ្នាទៅវិញទៅមកជាមួយនឹងអន្តរជាតិក្នុងលំនាំនៃការអភិវឌ្ឍថ្មី ដឹកនាំការអភិវឌ្ឍថ្មីនៃសង្គមនិយមទំនើបកម្មជាមួយនឹងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកទឹកចិត្តឲ្យប្រជាជនទាំងអស់មានជីវភាពធូរធារ ដើម្បីកសាងសហគមន៍រួមវាសនាប្រកបដោយលំនាំល្អ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់ប្រទេសអ៊ុយក្រែន គឺជាអ្នកដែលស្ថិតនៅពីក្រោយ នៃផែនការវាយប្រហារ ដោយភេវរកម្មទៅលើស្ពាន នៅក្នុងតំបន់ Crimea ។ លោកប្រធានាធិបតី បានធ្វើការអះអាងនេះ ដោយសារមានរបាយការណ៍ស៊ើបអង្កេត ដែលធ្វើឡើងដោយក្រុមការងារសំងាត់ របស់ជាតិហើយបញ្ជាក់ទៀតថា ការវាយប្រហារដែល រៀបចំដោយអ៊ុយក្រែន និងជាមួយនឹងការគាំទ្រ...