កាលពីថ្ងៃទី១ ខែមិថុនា លោកស្រី Sarah Bianchi តំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងតំណាងតំបន់ចិនតៃវ៉ាន់ បានរៀបចំធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ហើយបានប្រកាសថា នឹងចាប់ដំណើរការអ្វីដែលហៅថា “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្ម សតវត្សរ៍ទី២១” រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ។ នេះគឺជារឿងកំប្លែងនយោបាយមួយទៀត ដែលសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ឃុបឃិតគ្នាដោយយកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាលេស ហើយក៏ជាកលល្បិចដែល “យកបញ្ហាតៃវ៉ាន់ទៅ ទប់ស្កាត់ប្រទេសចិន” និង...
ដាកា៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៧នាក់ បានស្លាប់នៅក្នុងឃ្លាំងផ្ទុក កុងតឺន័រមួយនៅក្នុងស្រុក Chattogram របស់ប្រទេសបង់ក្លាដែស ចម្ងាយប្រហែល ២៤២គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីដាកា បានឆាបឆេះជាបន្តបន្ទាប់ ដោយការផ្ទុះកាលពីយប់ថ្ងៃសៅរ៍។ អគ្គីភ័យបានឆាបឆេះ ក្នុងធុងមួយដែលផ្ទុកសារធាតុគីមី នៅក្នុងទីធ្លាកុងតឺន័រ ដែលមានទីតាំងក្នុងក្រុង Sitakunda ជាយក្រុង Chattogram នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី នឹងវាយប្រហារគោលដៅថ្មី ប្រសិនបើលោកខាងលិច ផ្គត់ផ្គង់មីស៊ីលដែលអាចបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធរ៉ុក្កែតចល័ត ។...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៦ខែ មិថុនា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ពិរុទ្ធជនគ្រឿងញៀន ជនជាតិជប៉ុនម្នាក់ ជាប់ពន្ធនាគារ កំណត់ ២៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូន ជួញដូរគ្រឿងញៀនចំនួន ជិត២ គីឡូក្រាម ពីប្រទេសកម្ពុជា...
ញូវដេលី ៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានជំរុញឲ្យប្រទេសអភិវឌ្ឍន៍ ទទួលខុសត្រូវ ចំពោះការបំភាយកាបូនដ៏ធំ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ លោក Modi បានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលប្រារព្ធទិវាបរិស្ថានពិភពលោកថា “ឥណ្ឌាកំពុងខិតខំប្រឹងប្រែងនេះ នៅពេលដែលតួនាទីរបស់ឥណ្ឌា ក្នុងការប្រែប្រួលអាកាសធាតុ គឺមានការធ្វេសប្រហែស” ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកនេះបានឲ្យដឹងថា ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រី ក្រសួងការបរទេសរុស្សី Sergei Lavrov ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី័ខែមិថុនា ត្រូវបាន រំខាន និងលប់ចោដោយសារ តែប្រទេសជិតខាង ទាំង៣របស់ប្រទេសស៊ែប៊ី បានបដិសេធមិនឲ្យយន្តហោះ របស់រុស្សីហោះឆ្លងកាត់ដែន អាកាសរបស់ខ្លួនឡើយ ។ សមាជិកអឺរ៉ុប...
ភ្នំពេញ ៖ ក្រោយពីទទួលលទ្ធផល មិនសមប្រកបដែលខ្លួនរំពឹងទុកមុន ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នោះ គណបក្សភ្លើងទៀន ដែលទទួលសំឡេងគាំទ្រ សមល្មមមិនដល់ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃ៦ មិថុនា នេះ ដោយមិនយល់ស្រប ចំពោះការបោះឆ្នោត។ គណបក្សភ្លើងទៀននេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានលើកឡើងថា “មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាព ក្នុងការចូលរួមកិច្ចការនយោបាយ...
Breaking: សេចក្តីថ្លែងការណ៍នៃការសង្កេត ដោយតំណាងសមាគមពលរដ្ឋខ្មែរ នៅប្រទេសអូស្រ្តាលី ស្តីពីការបោះឆ្នោតជាតិ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា។
បរទេស៖ ជម្លោះរវាងប្រទេស នៅក្នុងឈូងសមុទ្រមេឌីទែរ៉ាណេ ដែលសំបូរទៅដោយ ធនធានប្រេង ទាំងពីរអ៊ីស្រាអ៊ែល និងលីបង់ បានកើនឡើងកំដៅ ក្រោយការប្រកាសមួយ កាលពីថ្ងៃម្សិលមិញ ពីសំណាក់ប្រធានាធិបតី លីបង់ លោក Michel Aoun ក្នុងន័យព្រមាន ទៅលើប្រទេសអ៊ីស្រាអ៊ែល មិនឲ្យធ្វើសកម្មភាពណាមួយ ទៅលើតំបន់បូមប្រេង ដែលជាទីតាំងជម្លោះ និងមិនទាន់មានដំណោះស្រាយ រវាងគ្នានោះជាដាច់ខាត។...
បរទេស៖ យោងតាមការចេញផ្សាយ ដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបើកការបាញ់មីស៊ីល រយៈចំងាយខ្លី ដល់ទៅ៨គ្រាប់ ក្នុងពេលដែលអាមេរិកកូរ៉េនិងខាងត្បូងកំពុងដំណើរការ សមយុទ្ធយោធារួមគ្នា មួយព្រមទាំងភាពតានតឹង ជាមួយនឹងជប៉ុនផង។ មីស៊ីលទាំងនោះ ត្រូវបានគេដឹងថា បានបាញ់ចេញនិងធ្លាក់ នៅនឹងសមុទ្ររបស់កូរ៉េខាងជើង ក្នុងទីតាំង៤ផ្សេងគ្នា ដែលស្ថិតនៅភាគខាងកើត និងភាគខាងលិច ព្រមជាមួយនឹងរយៈពេល សរុប៣៥នាទី...