នយោបាយ

គណបក្សភ្លើងទៀន៖ ការបោះឆ្នោត មិនមានបរិយាកាសស្មើភាព (Video)

ភ្នំពេញ ៖ ក្រោយពីទទួលលទ្ធផល មិនសមប្រកបដែលខ្លួនរំពឹងទុកមុន ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នោះ គណបក្សភ្លើងទៀន ដែលទទួលសំឡេងគាំទ្រ សមល្មមមិនដល់ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃ៦ មិថុនា នេះ ដោយមិនយល់ស្រប ចំពោះការបោះឆ្នោត។

គណបក្សភ្លើងទៀននេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានលើកឡើងថា “មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាព ក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិ បានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោត ក៏មិនទាន់ឯករាជ្យ ព្រោះការចាត់ចែង និងការសម្រេចលើការងារមួយចំនួនធំ គឺធ្វើដោយលំអៀង រួមទាំងសមាសភាពសមាជិក ដឹកនាំស្ថាប័នេះ ពីលើដល់ក្រោម ជាសមាជិកមក ពីគណបក្សកាន់អំណាច ស្ទើរតែទាំងអស់” ៕

To Top