ព័ត៌មានអន្តរជាតិ

បម្រាមហោះហើរ ធ្វើឲ្យរដ្ឋមន្ត្រីការបរទេសរុស្សី មិនអាចហោះទៅប្រទេស ស៊ែប៊ីបាន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកនេះបានឲ្យដឹងថា ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រី ក្រសួងការបរទេសរុស្សី Sergei Lavrov ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី័ខែមិថុនា ត្រូវបាន រំខាន និងលប់ចោដោយសារ តែប្រទេសជិតខាង ទាំង៣របស់ប្រទេសស៊ែប៊ី បានបដិសេធមិនឲ្យយន្តហោះ របស់រុស្សីហោះឆ្លងកាត់ដែន អាកាសរបស់ខ្លួនឡើយ ។

សមាជិកអឺរ៉ុប ប្រទេសប៊ុលហ្គារី បានអនុវត្តបម្រាម នៃការហោះហើរ ទាំងឡាយ របស់ប្រទេសរុស្សីព្រមទាំងប្រទេស North Macedonia និងប្រទេស Montenegro ផង ដែលជាលទ្ធផលក្រសួងការបរទេសរុស្សី បានប្រកាសលប់ចោល នូវការហោះហើររបស់លោក រដ្ឋមន្ត្រីតែម្តង ។

ទោះបីជាយ៉ាងណាក្តី គេបានដឹងថាប្រទេសស៊ែប៊ី នៅតែបន្តទំនាក់ទំនិងជិតស្និទ្ធ ជាមួយនឹងរុស្សីនៅឡើយ ហើយប្រទេសនេះមិនបានអនុវត្តការងារ ទណ្ឌកម្មណា មួយប្រឆាំង ទៅនឹងប្រទេសរុស្សីនៅឡើយ ដោយសារតែខ្លួនជាប្រទេស ដែលពឹងផ្អែកស្ទើរទាំងស្រុង ទៅលើហ្គាស របស់
ប្រទេសរុស្សី ហើយលោករដ្ឋមន្ត្រី ការបរទេសរុស្សី គឺគ្រោងបំពេញទស្សនកិច្ចលើកនេះ ដើម្បីជួបជាមួយនឹងលោកប្រធានាធិបតី ស៊ែប៊ីលោក Aleksandar Vucic ៕

ប្រែសម្រួល៖ស៊ុនលី

To Top