ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌា រិះគន់លោកខាងលិច ចំពោះការបំភាព ឧស្ម័នកាបូន

ញូវដេលី ៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានជំរុញឲ្យប្រទេសអភិវឌ្ឍន៍ ទទួលខុសត្រូវ ចំពោះការបំភាយកាបូនដ៏ធំ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

លោក Modi បានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលប្រារព្ធទិវាបរិស្ថានពិភពលោកថា “ឥណ្ឌាកំពុងខិតខំប្រឹងប្រែងនេះ នៅពេលដែលតួនាទីរបស់ឥណ្ឌា ក្នុងការប្រែប្រួលអាកាសធាតុ គឺមានការធ្វេសប្រហែស” ។

លោកបានបន្ដថា “បណ្តាប្រទេសទំនើបធំៗ នៃពិភពលោក មិនត្រឹមតែទាញយកធនធានផែនដី កាន់តែច្រើនឡើងប៉ុណ្ណោះទេ ប៉ុន្តែការបំភាយកាបូនអតិបរមា បានទៅដល់គណនីរបស់ពួកគេ” ។

លោក Modi បានបន្ថែមថា អត្រាកាបូនជាមធ្យម របស់ពិភពលោក គឺប្រហែល ៤តោនក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ ខណៈដែលតួលេខ របស់ប្រទេសឥណ្ឌាមានប្រហែល ០៥តោន ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ ។

លោក Modi បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌា ក្នុងការការពារបរិស្ថានមានច្រើនផ្នែក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top