ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្សព្វផ្សាយរបាយការណ៍ខ្លួនថា សេដ្ឋកិច្ចកម្ពុជាត្រូវ បានព្យាកររំពឹងនឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ និង៦% នៅឆ្នាំ ២០២៤ ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ លោកស្រី Jyotsana Varma...
ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A នៅក្នុងខេត្តក្រចេះ នាថ្ងៃទី៤ ខែមេសា...
ភ្នំពេញ៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ រឺហៅសាមញ្ញថា កូរ៉េ (កូរ៉េខាងត្បូង) លោក Yoon Suk-yeol ឡើងកាន់តំណែងរួចមក លោកបានដាក់ចេញនូវគោលនយោបាយការបរទេសរបស់ផងខ្លួន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានា នៅជុំវិញពិភពលោក។ លោកប្រធានាធិបតី បានឱ្យដឹងឈ្មោះ នយោបាយការបរទេសរបស់រដ្ឋាភិបាលកូរ៉េ ក្រោមអាណត្តិដឹកនាំរបស់លោកថា “យុទ្ធសាស្រ្ត ដើម្បីសេរីភាព សន្តិភាព និងវិបុលភាព ឥណ្ឌូប៉ាស៊ីហ្វិច (Korea’s Strategy...
ភ្នំពេញ ៖ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គីឡូម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋាន គ្រោងចំណាយពេល ១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ រំពឹងថា នឹងចូលរួមលើកកម្ពស់ការតភ្ជាប់ប្រទាក់ក្រឡា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅរាជធានី និងតំបន់ព្រំដែន។ ពិធីប្រកាសបើកការដ្ឋាន លើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នាថ្ងៃទី៤...
នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានរៀបចំ “កិច្ចប្រជុំកំពូល ស្តីពីប្រជាធីបតេយ្យ” លើកទីពីរក្នុងនាមជា “មគ្គុទេ្ទសក៍ប្រជាធិបតេយ្យ” ប៉ុន្តែអ្វីដែលគួរ ឱ្យអាម៉ាស់មុខ គឺ ចាប់ពីពេលបើកអ្វីដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធីបតេយ្យ” រហូតដល់បិទបញ្ចប់កិច្ចប្រជុំ បានពោរពេញ ទៅដោយសំឡេងរិះគន់ និងប្រឆាំងឥតឈប់ឈរ ទាំងក្នុងស្រុកនិងអន្តរជាតិ ។ លោក Garland Nixon អ្នកវិភាគខាងនយោបាយ...
ថ្ងៃទី០២ខែមេសាតាមម៉ោងក្នុងតំបន់ គឺជាខួបអនុស្សាវរីយទី៤១ នៃការផ្ទុះសង្រ្គាម ប្រជុំកោះMalvinas ។ គ្រប់តំបន់នៅទូទាំង ប្រទេសអាហ្សង់ទីន បានរំលឹកដល់អ្នកដែលបានពលីជីវិត ក្នុងសង្រ្គាមប្រជុំកោះMalvinas តាមវិធីច្រើនបែបយ៉ាង ដូចជាដាក់គម្រងផ្កា តាំងពិព័រណ៍ ដង្ហែក្បួន យាមនៅពេលអធ្រាត្រ និងរៀបចំការប្រគុំតន្ត្រីជាដើម ។ សង្រ្គាមប្រជុំកោះMalvinas ដែលបានអូសបន្លាយអស់រយៈពេល៧៤ថ្ងៃ គឺជាសង្រ្គាមដ៏ធំបំផុត នៅអាមេរិកខាងត្បូង បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ នៅពេលនោះ...
វៀតណាម៖ ក្នុងអង្គសន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈក្នុងបរិបទឌីជីថល(Digital Platform, Database for Promotion of Public in the Digital Environment) នៅប្រទេសវៀតណាម លោកស្រី តឹក ធីតា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ ប.ស.ស. កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃ ប.ស.ស. និងជាប្រធានប្តូរវេនសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) បានលើកឡើងថា៖ បរិវត្តកម្មឌីជីថល និងការឈ្វេងយល់នូវការប្រើប្រាស់ ទូលំទូលាយនៃប្រព័ន្ធឌីជីថល អាចជួយគាំទ្រ ដល់ការអនុវត្ត របបសន្តិសុខសង្គមកាន់តែល្អប្រសើរ។ លោកស្រីបានលើកឡើងទៀតថា៖ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បាននិងកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងប្រតិបត្តិការការងារសំខាន់ៗជាច្រើន ហើយបើទោះបីការងារមួយចំនួន នៅមិនទាន់បានផ្លាស់ប្តូរទាំងស្រុង ក្នុងការប្រើប្រាស់ ប្រព័ន្ធឌីជីថលយ៉ាងណាក៏ដោយ តែ ប.ស.ស. កម្ពុជាបាននិងកំពុងបន្សាំខ្លួន ទៅក្នុងបច្ចេកវិទ្យាជំនាន់ថ្មី ដែលជាទិសដៅផែនការយុទ្ធសាស្ត្រ និងបន្តអភិវឌ្ឍសកម្មភាពបច្ចេកវិទ្យា យ៉ាងសស្រាក់សស្រាំតាមការចង្អុលបង្ហាញ របស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ផងដែរ។ លោកស្រីបានបន្តទៀតថា៖ ការអភិវឌ្ឍប្រព័ន្ធសម្រាប់ប្រតិបត្តិការការងារជាមួយបច្ចេកវិទ្យាថ្មី បានឈានចូលដល់ដំណាក់កាលទី២ និងបានដាក់គោលដៅបន្ទាប់ គឺការបញ្ចូលបច្ចេកវិទ្យា ជំនាន់ថ្មីដូចជា បញ្ញាសិប្បនិមិ្មត ប្រព័ន្ធសវនកម្ម និង សូចនាករប្រតិបត្តិការគន្លឺះសម្រាប់ហានិភ័យ ជាដើម ដែលអាចឱ្យ ប.ស.ស. កម្ពុជា បានប្រើប្រាស់ប្រព័ន្ធដែលទំនើប ដូចបណ្តាប្រទេសជឿនលឿនផងដែរ។ លោកស្រីបានបញ្ជាក់ទៀតថា វត្តមាន ប.ស.ស. កម្ពុជាបានចូលរួមសន្និសីទថ្នាក់អន្តរជាតិមួយនេះ គឺជាឱកាសដែល ប.ស.ស. កម្ពុជាអាចឈ្វេងយល់បន្ថែមពីប្រព័ន្ធឌីជីថល ក៏ដូចជាទទួលបាន នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេស នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដែលជាធាតុចូលសំខាន់ សម្រាប់យកមកសិក្សាបន្ថែម ដើម្បីផ្តល់ភាពងាយស្រួល ក្នុងប្រតិបត្តិការការងារជាមួយនឹងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាជំនួយ។ សូមបញ្ជាក់ថា៖ សន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈ ក្នុងបរិបទឌីជីថលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តិទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់៣១ ខែ មីនា ឆ្នាំ២០២៣ ក្រោមការរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមវៀតណាម (VSS) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារ Draco-Thang...
ភ្នំពេញ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញធ្វើការថ្លែងសុន្ទរកថាបើក ក្នុងសិក្ខាសាលាស្តីពី “តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា” អមជាមួយការថ្លែងសុន្ទរកថារាយការណ៍ដោយ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នៅព្រឹកថ្ងៃទី...
ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូកីឡា នៃគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា អញ្ជើញមកទស្សនកិច្ច រោងចក្រផលិតទឹក ពិសាវីតាល់ ក្នុង“គម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម” ដែលបានរៀបចំឡើង ក្នុងគោលបំណង បង្ហាញការគាំទ្រ និងសេចក្តីស្រលាញ់ចេញពីបេះដូង ក្នុងស្មារតីខ្មែរតែមួយ ពីវីតាល់...
ហែលហ្សេនគី ៖ ថាតើគណបក្ស កណ្តាលស្តាំនិយម នៅក្នុងប្រទេសហ្វាំងឡង់ អាចបង្កើតគណៈរដ្ឋមន្ត្រី ឬ ថាតើសម្ព័ន្ធនៃគណបក្ស សង្គមប្រជាធិបតេយ្យកណ្តាល (SDP) និងគណបក្សអភិរក្ស – ជាមួយគណបក្សតូចៗ មួយចំនួននឹងចូលកាន់តំណែង នៅតែមិនច្បាស់លាស់ នៅថ្ងៃចន្ទម្សិលមិញនេះ លោក Petteri Orpo ប្រធានសម្ព័ន្ធជាតិអភិរក្ស បានលើកឡើងថា លោកនឹងចាប់ផ្តើមកិច្ច...