ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២២នាក់ ដែលពាក់ព័ន្ធនឹងករណីផលិតជួញដូរគ្រឿងញៀន និងរក្សាទុកដោយខុសច្បាប់ ដែលប្រព្រឹត្ដនៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។ យោងតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ឲ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ...
ខេត្តកំពង់ស្ពឺ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួន ដែលបានចោទប្រកាន់ថា មន្ត្រីបរិស្ថានបានចុះពិនិត្យរោងចក្រទារលុយចំនួន ១៥០០ដុល្លារ ហើយចុះមកនៅសល់ ៦០០ដុល្លារ។ យោងតាមសេចក្តីបំភ្លឺ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរបរិស្ថានបានបញ្ជាក់ថា ការចុះបំពេញការងាររបស់មន្ត្រីជំនាញនាពេលកន្លងមក គឺជាការចុះទៅតាមតួនាទីភារកិច្ច ដើម្បីពិនិត្យ និងដោះស្រាយរាល់ការប៉ះពាល់ដល់សាធារណជន បរិស្ថាន និងសង្គម ដែលបង្កឡើងដោយរោងចក្រកែច្នៃផ្លែឈើ ដំណាប់ស្វាយ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យនោះ...
ព្រះសីហនុ៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ សុខ ទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា...
ភ្នំពេញ, ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦ – បន្ទាប់ពីការបុកគ្រឹះសាខាថ្មីនៅតំបន់6A ថ្មីៗនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តបង្ហាញពីការរីកចម្រើនយ៉ាងសកម្ម ដោយបានប្រារព្ធពិធីសែនបើកការដ្ឋានសម្រាប់សាខាថ្មីចំនួន ២ ទីតាំងបន្ថែមទៀត នៅតំបន់ បឹងស្នោ និង កប់ស្រូវ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣២៧នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams) យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
កណ្ដាល៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយកាលពីពេលថ្មីនេះឱ្យដឹងថា ខេត្តកណ្ដាល មានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារចំនួន ១៨,៤១៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងសេវាកម្ម។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកបើកយន្តហោះចម្បាំងអាមេរិក ដែលត្រូវបានបាញ់ធ្លាក់ក្នុងដែនអាកាសអ៊ីរ៉ង់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពមកវិញហើយ។ ការអះអាងដែលត្រូវបានចេញផ្សាយដោយកាសែត Channel 12 និងកាសែតរបស់អ៊ីស្រាអែលផ្សេងជាច្រើនទៀតផងដែរ។ បណ្តាញព័ត៌មានក៏បានរាយការណ៍ផងដែរថា យោធាអ៊ីស្រាអែលបានលុបចោលការវាយប្រហារនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសអ៊ីរ៉ង់ ដែលការស្វែងរកកំពុងត្រូវបានធ្វើឡើងសម្រាប់អ្នករុករក ដោយបានលើកឡើងពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់។ សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានរាយការណ៍ថា អ៊ីស្រាអែលកំពុងជួយសហរដ្ឋអាមេរិកជាមួយនឹងការស៊ើបការណ៍សម្ងាត់ក្នុងការកំណត់ទីតាំងពីឡុតរបស់យន្តហោះនេះ។ គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃដដែល កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បាននិយាយថា យន្តហោះនេះត្រូវបានវាយប្រហារដោយប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបង្កើតយោធាដែលបានគ្រោងទុករបស់សហភាពអឺរ៉ុប ខណៈការបែកបាក់កំពុងធ្វើឲ្យអង្គការណាតូអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់រុស្ស៊ីជាងប្លុកដែលដឹកនាំដោយអាមេរិក។ ការលើកឡើងដោយ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។លោក Medvedev បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា ការបែងចែកនៅក្នុងអង្គការ NATO គឺជាភស្តុតាងជាក់ស្តែង បើទោះជាការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដកខ្លួនចេញពីប្លុកជុំវិញការខ្វះខាតការគាំទ្ររបស់អឺរ៉ុបសម្រាប់សង្គ្រាមរបស់គាត់លើប្រទេសអ៊ីរ៉ង់ ទំនងជាមិនអាចសម្រេចបានក៏ដោយ។ លោកបានអះអាងថា កងកម្លាំងនេះផ្តល់កម្លាំងចិត្តដល់មេដឹកនាំសហភាពអឺរ៉ុបក្នុងការឈានទៅមុខកាន់តែលឿនឆ្ពោះទៅរកការបង្កើត...
ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៩។ វគ្គសិក្សារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ មានសារសំខាន់សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ប្រចាំសហគ្រាស ក្រុមហ៊ុន រោងចក្រ និងអ្នកទទួលបន្ទុកផ្នែកសុវត្ថិភាព...
កំពង់ស្ពឺ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៩,១០៤កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើទាក់ទងវិស័យឧស្សាហកម្ម។ បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ...