ភ្នំពេញ៖ នេះជាលើកទី៦ ដែលលោក ហួត ហាក់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចែកអំណោយជូននិវត្តន៍ជន មន្រ្តីរាជការ មន្រ្តីកិច្ចសន្យាដែលមានជីវភាពខ្វះខាត កងកម្លាំង ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសម្អាតអនាម័យ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស ក្រសួងទេសចរណ៍...
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ពជួរមុខដែលបាននិងកំពុងឈរជើងបំពេញភាកិច្ចការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួងអភិវឌ្ឍន៍ជនបទ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពេលខាងមុខនេះ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា បើម្ចាស់ទីតាំងជួលទាំងឡាយណាដែលមិនផ្សំគំនិតជាមួយជនល្មើស ជាអ្នកប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ នឹងមិនមានទោសទណ្ឌនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក កើត រិទ្ធ ថ្លែងថា បើម្ចាស់ទីតាំង ឬម្ចាស់ផ្ទះដែលជួលផ្ទះឱ្យអ្នកផ្សេងដោយមិនដឹងថាគេយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលរបស់អតីតនិស្សិតអូស្រ្តាលី និងប្រគល់ពានរង្វាន់ជូនអតីតនិស្សិតឆ្នើមប្រចាំឆ្នាំ ២០២៥ (Australian Alumni of the Year Awards 2025) ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន...
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីបេសកកម្ម និងតួនាទីរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ព្រមទាំងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអាជ្ញាធរនេះ និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងមានប្រសិទ្ធភាព។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ ប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចេញសេចក្ដីបំភ្លឺ ជូនសាធារណៈជនពាក់ព័ន្ធនឹងករណីសង្ស័យបទល្មើសព្រៃឈើដែលស្ថិតនៅក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
បរទេស៖ រដ្ឋមន្ត្រីក្រសួងថាមពល របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីមានគម្រោងបញ្ជូន នាវាដឹកប្រេងទីពីរទៅកាន់ប្រទេសគុយបា ដោយលើកឡើងពីការបិទផ្លូវថាមពល ដែលកំពុងបន្តរបស់កោះនេះ និងបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពរបស់រុស្ស៊ី ជាមួយប្រទេសនៅសមុទ្រការាបៀន ដែលមានបញ្ហានេះ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ថា ការប្រកាសនេះធ្វើឡើង ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាដឹកប្រេងរុស្ស៊ី ដែលត្រូវបានទណ្ឌកម្ម Anatoly...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅសង្រ្គាមលើប្រទេសអ៊ីរ៉ង់ថា ជាការបណ្តាក់ទុន លើអនាគតរបស់កុមារអាមេរិក ខណៈដែលលោកបានថ្លែងសុន្ទរកថាលើកដំបូងទៅកាន់ប្រទេសជាតិ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះកាលពីមួយខែមុន។ នៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃពុធ លោក Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនដែលស្វែងរកការផ្លាស់ប្តូររបបក្នុងទីក្រុង Tehran ឡើយ ដោយគោលដៅរបស់វាគឺការបំផ្លាញកងទ័ពជើងទឹក និងទ័ពអាកាសរបស់អ៊ីរ៉ង់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់អង្គការណាតូ និងមេដឹកនាំអឺរ៉ុបសំខាន់ៗ ដោយធ្វើឱ្យភាពតានតឹងកាន់តែស៊ីជម្រៅនៅក្នុងប្លុកជុំវិញសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ យោងតាមកាសែត Financial Times ទីក្រុងវ៉ាស៊ីនតោន ក៏បានគម្រាមទប់ស្កាត់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនផងដែរ ដើម្បីដាក់សម្ពាធលើបណ្តាប្រទេសអឺរ៉ុប ឱ្យចូលរួមក្នុងសង្គ្រាម នៅមជ្ឈិមបូព៌ា។ នៅក្នុងអាហារថ្ងៃត្រង់បុណ្យ Easter នៅសេតវិមាន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើង ៤ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ពោលគឺឡើងទៅដល់ជិត៣០ម៉ឺនគ្រឿង។ ការលក់រថយន្តដែលផលិតក្នុងស្រុកបានលើសពី ១៨១០០០0 គ្រឿងក្នុងខែមករាដល់ខែមីនា កើនឡើង ១៨ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការលក់រថយន្តនាំចូលថ្មីបានធ្លាក់ចុះជិត 11 ភាគរយមកនៅត្រឹមប្រហែល១១៨៥០០ គ្រឿង។ តាមចំណែកនៃ ការលក់រថយន្តដឹកអ្នកដំណើរថ្មី សរុបមានចំនួនជិត២៦៧០០០ គ្រឿង ពោលគឺកើនឡើង៩ ភាគរយ។...