វ៉ាស៊ីនតោន៖ នាវាពិឃាតអាមេរិកលំដាប់ពិភពលោកចំនួនបីគ្រឿង ដែលទើបតែឆ្លងកាត់ច្រកសមុទ្រហ័រមូស មិនបានទទួលរងការខូចខាតនោះទេ ហេីយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយជំរុញឱ្យអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយឱ្យបានឆាប់រហ័ស។ នៅក្នុងសារមួយលេីបណ្ដាញ Truth Social លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ការខូចខាតយ៉ាងធ្ងន់ធ្ងរត្រូវបានធ្វើឡើងចំពោះអ្នកវាយប្រហារអ៊ីរ៉ង់ ហើយបានគំរាមកំហែងថា “ដូចដែលយើងបានផ្តួលឧ្យពួកគេម្តងទៀតនៅថ្ងៃនេះ យើងនឹងផ្តួលពួកគេឱ្យខ្លាំងជាងមុន និងហិង្សាជាងមុននៅពេលអនាគត ប្រសិនបើពួកគេមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ពួកគេឱ្យបានលឿនទេនោះ!”។...
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោង សាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN)...
ម៉ានីល៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ បានចាប់ផ្តើមនៅខេត្តសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ ដោយផ្តោតលើសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋអាស៊ាន ទូទាំងពិភពលោក ជាអាទិភាពចម្បងរបស់ខ្លួន។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ ប្រធានាធិបតីហ្វីលីពីនលក ហ្វឺឌីណាន់ រ៉ូម៉ាល់ដេស ម៉ាកូស ដែលជាប្រធានអាស៊ានឆ្នាំ២០២៦ បានឧ្យដឹងថា កិច្ចប្រជុំកំពូលនេះធ្វើឡើងនៅពេលវេលាដែលមានបញ្ហាប្រឈមជាច្រើន ដោយបន្ថែមថា ស្ថានភាពកាន់តែប្រែប្រួលនៅមជ្ឈិមបូព៌ា បានប៉ះពាល់ដល់ប្រជាជាតិអាស៊ាន ហើយភាពមិនប្រាកដប្រជាយ៉ាងខ្លាំងបានគំរាមកំហែង...
វ៉ាស៊ីនតោន៖ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីបញ្ជាការកណ្តាល Khatam al-Anbiya បានឧ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក បានវាយប្រហារនាវាអ៊ីរ៉ង់ ពីរគ្រឿងនៅជិតច្រកសមុទ្រហ័រមូស និងបានធ្វើការវាយប្រហារ តាមអាកាសក្នុងពេលដំណាលគ្នា លើតំបន់ស៊ីវិល នៅភាគខាងត្បូងអ៊ីរ៉ង់ ដោយសហការជាមួយរដ្ឋក្នុងតំបន់មួយចំនួន។ ការវាយប្រហារដោយកងទ័ព «ឈ្លានពាន និងភេរវកម្ម» របស់សហរដ្ឋអាមេរិក បានរំលោភលើបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក...
បរទេស៖ ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះកំពុង «ចូលរួមយ៉ាងសកម្ម» ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នៅព្រឹកថ្ងៃសុក្រ ខណៈដែលបទឈប់បាញ់ដ៏រង្គោះរង្គើ នៃសង្គ្រាមអ៊ីរ៉ង់ ត្រូវបានប្រឈមម្តងទៀត ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបានណែនាំប្រជាជនកុំឱ្យចូលទៅជិត ថតរូប ឬប៉ះ «កម្ទេចកម្ទី ឬបំណែកណាមួយដែលបានធ្លាក់ជាលទ្ធផលនៃការស្ទាក់ចាប់តាមអាកាសដោយជោគជ័យ»។...
ខេត្តព្រះវិហារ ៖ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិដ៏តានតឹងមួយ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក បានចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង ដែលត្រូវបានគេសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងកូនប្រុសរបស់ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់។ សកម្មភាពបង្ក្រាប និងវត្ថុតាងនៅហ្នឹងកន្លែងក្រុមការងារដឹកនាំដោយ លោក នង វុទ្ធា អនុប្រធានការិយាល័យទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក រួមជាមួយមន្ត្រីឧទ្យានុរក្ស ចំនួន៥ រូប បានធ្វើការល្បាតដល់ចំណុចភ្នំកី (និយាមកា ៤៤៥៦៥៣-១៥០១២១៧)...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans បានចូលរួមជាមួយគណៈប្រតិភូការទូតក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រាសាទព្រះវិហារ ដែលរៀបចំឡើង ដោយក្រសួងការបរទេស និងព្រឹទ្ធសភាកម្ពុជា ដើម្បីពិនិត្យមើលដោយផ្ទាល់ នូវការខូចខាត ដែលបង្កឡើងដោយជម្លោះព្រំដែន នាពេលថ្មីៗនេះ ។ សហភាពអឺរ៉ុប បានអំពាវនាវជាបន្តបន្ទាប់ ឱ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕
ភ្នំពេញ ៖ ប្រធានពននាគារ ខេត្តព្រះសីហនុ ឧត្តមអគ្គានុរក្ស.២ ម៉ី ខឿន បានថ្លែងអះអាងថា ពុំមានករណីបៀតបៀនផ្លូវភេទ ទៅលើអ្នកជាប់ពន្ធនាគារ ទាំងស្រីទាំងប្រុសទេ ។ ការថ្លែងអះអាងបែបនេះ បន្ទាប់ពីមានអ្នកទោសជាជនចិនតៃវ៉ាន់ បាននិយាយកាលពីពេលថ្មីៗនេះថា មានមន្រ្តីពន្ធនាគារ ខេត្តព្រះសីហនុ បានបំពានផ្លូវភេទលើរូបលោក និងមានគ្នីគ្នាជាង៣០នាក់ បាននាំគ្នាមើលសកម្មភាពអសីលធម៌បែបនេះ ដែលធ្វើឱ្យរូបលោក មានភាពអាម៉ាស់ជាខ្លាំង...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវឧបត្ថម្ភថវិកា 5,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
ភ្នំពេញ៖ នាពេលថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបញ្ចប់ការសិក្សាជាការស្ទង់មតិជាសាធារណៈ ឆ្នាំ២០២៥ ជុំវិញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងពីការយល់ឃើញរបស់ប្រជាជនកម្ពុជាលើកិច្ចសហ- ប្រតិបត្តិការពហុវិមាត្រកម្ពុជា-ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការស្ទង់មតិនេះបានធ្វើពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ដោយប្រើប្រាស់វេទិកាកម្រងសំណួរ តាមប្រព័ន្ធអនឡាញ និងការ សម្ភាសន៍ផ្ទាល់មាត់ ការស្ទង់មតិនេះ មានទម្រង់ជាកម្រងសំណួររួមមានសំណួរជាពហុជ្រើសរើស សំណួររើសយកមួយ និងសំណួរបើកចំហរ...