បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យចំនួន ១០៣៥នាក់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ...
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ក្រៅពីរក្សាសន្តិសុខ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានល្អហើយ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការងារស្តារលូ ប្រឡាយ ព្រមៗគ្នា ដែលសង្ឃឹមថា ឆ្នាំនេះ នឹងមិនមានការលិចលង់ ដោយជំនន់ទឹកភ្លៀងទេ ។ ការលើកឡើងរបស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើនេះធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ មានករណីបុរសម្នាក់ឈ្មោះ អែក សុវណ្ណារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ...
ភ្នំពេញ៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថា មានករណីបុរសម្នាក់ឈ្មោះ សុខ សំណាត់ ភេទប្រុស អាយុ៤៥ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅចំណុចភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិក នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យមានវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការប្រណាំង អាវុធនៅក្នុងលំហអាកាស។ សេចក្តីថ្លែងការណ៍រួម ដែលបានអនុម័តដោយរដ្ឋមន្ត្រីបានជំរុញ ឱ្យប្រទេសទាំងអស់ ជាពិសេសប្រទេស ដែលមានសមត្ថភាពអវកាសសំខាន់ៗ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារការដាក់អាវុធនៅក្នុងលំហអាកាស និងការប្រើប្រាស់ឬការគំរាមកំហែងនៃកម្លាំង នៅក្នុងសកម្មភាពទាក់ទងនឹងលំហ។ រដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការសន្និដ្ឋាន យ៉ាងឆាប់រហ័ស...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស បានឆ្លងផុតកម្រិតកន្លះទ្រីលានដុល្លារអាមេរិក ជាលើកដំបូងក្នុងឆ្នាំសារ ពើពន្ធបច្ចុប្បន្ន២០២៥-២០២៦ ដែលបញ្ចប់ក្នុងខែនេះ។ យោងតាមការប៉ាន់ប្រមាណ បណ្តោះអាសន្ន ដោយការិយាល័យស្ថិតិបង់ក្លាដែស (BBS) ចេញផ្សាយកាលពីថ្ងៃពុធ ផលិតផលក្នុងស្រុកសរុប របស់ប្រទេសអាស៊ីខាងត្បូង ក្នុងតម្លៃបច្ចុប្បន្នបានកើនឡើង ដល់៥០១ ពាន់លានដុល្លារពី៤៥៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ។ សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស ត្រូវបានព្យាករណ៍ថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការចំណាយរបស់សហរដ្ឋអាមេរិក លើកម្មវិធីនិងអាវុធនុយក្លេអ៊ែរ បានកើនឡើងជិតមួយភាគបួន ក្នុងឆ្នាំ២០២៥កន្លងមកនេះ បើធៀបនឹងឆ្នាំមុន។ នៅក្នុងរបាយការណ៍ ដែលបានចេញ ផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញអង្គភាពយុទ្ធនាការ អន្តរជាតិដើម្បីលុបបំបាត់ អាវុធនុយក្លេអ៊ែរ (ICAN) បាននិយាយថា រដ្ឋដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ទាំង៩របស់ពិភពលោក បានចំណាយប្រាក់ជិត១១៩ពាន់លានដុល្លារ លើឃ្លាំងអាវុធ របស់ពួកគេកាលពីឆ្នាំមុន...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យ ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់បរិស្ថាន ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណខ្មែរ ចំនួនពីរ បន្ថែមទៀត ពីសារមន្ទីរសិល្បៈ មេក្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney) បានរឹបអូសពីសារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន។...
ព្រះវិហារ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្ស គឺមិនត្រូវខកខានឡើយ ។ ក្នុងពិធីសំណេះសំណាល និងផ្តល់កម្រងសៀវភៅវិញ្ញាសា សម្រាប់ត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្ស នៃខេត្តព្រះវិហារ...