បរទេស៖យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចេញនូវអ្វីដែលលោកហៅថា ការព្រមានដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ដែលប្រើប្រាស់ដែនអាកាសរុស្ស៊ី ដោយបញ្ជាក់ថា យន្តហោះណាក៏ដោយ ដែលហោះហើរឆ្លងកាត់វានឹងត្រូវបានគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ ប្រធានាធិបតី Vladimir Putin បានហៅសេចក្តីថ្លែងការណ៍នេះថា ជាការប្រកាសអំពីអំពើភេរវកម្មរបស់អ៊ុយក្រែន។យោធាអ៊ុយក្រែនបាននិងកំពុងបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនៅជ្រៅក្នុងប្រទេសរុស្ស៊ី។ ការវាយប្រហារបានរំខានដល់ការងាររបស់អាកាសយានដ្ឋានស៊ីវិលរុស្ស៊ីជាបន្តបន្ទាប់ ជាពិសេសជុំវិញទីក្រុងម៉ូស្គូ។កាលពីថ្ងៃអង្គារ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកោះឡារ៉ាក់ ភាគខាងត្បូងរបស់អ៊ីរ៉ង់ថាជា “ទង្វើឈ្លានពាន” ដោយសង្កត់ធ្ងន់លើសិទ្ធរបស់អ៊ីរ៉ង់ ក្នុងការការពារខ្លួន។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពអាមេរិកភេរវករ នៅយប់ថ្ងៃអាទិត្យ បានរំលោភលើអធិបតេយ្យភាព ជាតិ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ម្តងទៀត” ដោយបន្ថែមថា ការវាយប្រហារនេះបានសម្លាប់ និងរបួសបុគ្គលិកយោធា និងពលរដ្ឋអ៊ីរ៉ង់មួយចំនួន និងបណ្តាលឱ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ក្រសួងបានឧ្យដឹងថា...
ភ្នំពេញ៖ ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនក្រុមទី៥ ដែលជាជំនួយរបស់ភាគីចិនមកកាន់កម្ពុជា នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២៦ បានរៀបចំការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ផ្តល់ការព្យាបាល ដោយការចាក់ម្ជុល វិទ្យាសាស្រ្ត ការចាប់សរសៃតាមក្បួនបុរាណចិន ការពន្យល់ចំណេះដឹងអំពីសុខភាព និងការផ្តល់ជូនថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាជនក្នុងតំបន់ជាង ៦០០នាក់។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ លោក វ៉ាង វិនពីន (Wang...