បរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយ កាលពីថ្ងៃអង្គារថា ខ្លួនបានសន្និដ្ឋានថា រុស្ស៊ីជាអ្នកទទួលខុសត្រូវ ចំពោះការប៉ុនប៉ងវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋាន Leipzig/Halle កាលពីខែមុន ហើយបានបញ្ជាឱ្យមានវិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតប រួមទាំងការបិទស្ថានកុងស៊ុល និងមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីនៅទីក្រុងប៊ែរឡាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt បាននិយាយថា...
ឡុងដ៍៖ ប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុប លោកស្រី Kaja Kallas នៅទីក្រុង Wicklow ប្រទេសអៀរឡង់ថា សហភាពអឺរ៉ុប នឹងបង្កើនការគាំទ្រ របស់ខ្លួនដល់អ៊ុយក្រែន និងវិនិយោគលើវិស័យ ការពារជាតិរបស់ខ្លួន។ លោកស្រី Kallas បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហភាពអឺរ៉ុបថា “សហភាពអឺរ៉ុប បន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន តាមរយៈប្រាក់កម្ចីគាំទ្រអ៊ុយក្រែន”...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា ខ្លួនបានចាប់ផ្តើមវាយប្រហារទៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដើម្បីសងសឹកចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិកទៅលើខេត្តភាគខាងត្បូងអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងរបួសជាង ៥០នាក់ផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News ស្ថាប័ន IRGC បានឧ្យដឹងថា “ការឆ្លើយតបដែលបង្កឱ្យមានការសោកស្តាយរបស់ខ្លួនប្រឆាំងនឹងអ្នកឈ្លានពាន” បានចាប់ផ្តើមហើយ ដោយកត់សម្គាល់ថា...
ឧត្តរមានជ័យ ៖ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ ចំពោះសកម្មភាព បោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ក្រោមរូបភាពផ្សេងៗ ដែលបច្ចុប្បន្នកំពុងវាតទី និងជ្រៀតដល់មូលដ្ឋានជនបទ ។ ប្រសាសន៍បែបនេះ...
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋអ៊ីស្រាអែល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការជ្រើសរើស ពលករកសិកម្មកម្ពុជា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងបង្ហាញទំនុកចិត្ត លើគុណភាពពលករកម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការ ការងារទ្វេភាគីរវាងប្រទេសទាំងពីរ។ ការលើកឡើងនេះធ្វើឡើងដោយលោកស្រី Shirly Raisin Sasson ប្រធានផ្នែកកិច្ចព្រមព្រៀងទ្វេភាគី នៃរដ្ឋបាលពលករបរទេសរបស់រដ្ឋអ៊ីស្រាអែល ក្នុងអំឡុងពេលដែលគណៈប្រតិភូអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ...
កំពង់ស្ពឺ៖ លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ បានបង្ហាញពីចំណុចពិសេស នៃការបណ្តុះបណ្តាល របស់វិទ្យាស្ថាន ដែលផ្តោតលើជំនាញឆ្លើយតប នឹងតម្រូវការទីផ្សារការងារ ការសិក្សាផ្សារភ្ជាប់ ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ព្រមទាំងមានគ្រូជំនាញ ឧបករណ៍ទំនើប រោងជាង និងបន្ទប់ពិសោធន៍សម្រាប់ ឱ្យសិស្ស-និស្សិតហ្វឹកហាត់ដោយផ្ទាល់ ដើម្បីជួយយុវជនឱ្យឆាប់ទទួលបានជំនាញពិតប្រាកដ និងឱកាសចូលទៅកាន់ទីផ្សារការងារ។ លោកថ្លែងថា៖ «យើងផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លេខាធិការដ្ឋានវេទិកាប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ទៅចូលរួមយកព័ត៌មាន ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ «Asia-Pacific Media Forum 2026» ក្រោមប្រធានបទ “ការកសាងមាគ៌ាឆ្ពោះទៅរកវិបុលភាពរួមគ្នា សម្រាប់សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក»...
លីម៉ា៖ រដ្ឋាភិបាលប៉េរូ បានប្រកាសនៅថ្ងៃអង្គារនេអថា ខ្លួនកំពុងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ នេះបើយោងតាមក្រសួងការបរទេសប៉េរូ។ ការកាត់ផ្ដាច់ទំនាក់ទំនងការទូតរបស់ប្រទេសប៉េរូ ជាមួយអ៊ីរ៉ង់ កេីតឡេីងក្នុងគ្រាដែលរលកនៃសង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិក បានផ្ទុះឡេីងជាថ្មី ក្រោយពីទីក្រុងតេអេរ៉ង់ បានបេីកការវាយប្រហារដោយមីស៊ីល ទៅលេីប្រទេសឈូងសមុទ្រជាច្រេីន ដែលមានមូលដ្ឋានទ័ពរបស់អាមេរិក ដោយហៅវាថា ជាការសងសឹក៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស ម្នាក់ត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ហើយបានប្តេជ្ញាថា កងកម្លាំងអ៊ីស្រាអែលនឹងនៅតែស្ថិតនៅក្នុងឡោមព័ទ្ធ បើទោះបីជាក្រុមហាម៉ាសត្រូវបានដកហូតអាវុធ និងផ្លូវរូងក្រោមដីរបស់ខ្លួនត្រូវបានបំផ្លាញក៏ដោយ។ លោកKatz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថាសកម្មភាពរបស់យើងនៅក្នុងទីក្រុង Gaza នៅតែបន្តនៅពេលនេះ។លោកKatz បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ជាវីដេអូដោយមិនកំណត់ អត្តសញ្ញាណមន្ត្រីដែលត្រូវបានឃុំខ្លួន ឬផ្តល់ព័ត៌មានលម្អិតនៃប្រតិបត្តិការនោះទេ។ ការកត់សម្គាល់របស់គាត់ បានកើតឡើងបន្ទាប់ពីទូរទស្សន៍ Kan TV...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានព្រមានអំពីវិធានការតបត ដែលអាចធ្វើទៅបានជុំវិញការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិករបស់ប្រទេសជប៉ុន។ លោកស្រី Zakharova បានប្រាប់សន្និសីទសារព័ត៌មាននៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ថា៖ស្ថានទូតជប៉ុនត្រូវបានគេជូនដំណឹង យ៉ាងច្បាស់ ថា ការដាក់ពង្រាយអាវុធប្រភេទនេះ នៅលើទឹកដីជប៉ុន សូម្បីតែក្រោមលេសនៃសមយុទ្ធយោធា គឺពិតជាមិនអាចទទួលយកបានព្រោះវាបង្កការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ីនោះឡើយ ។...