បរទេស៖យោងតាមការចេញផ្សាយ របស់ភ្នាក់ងារចិនស៊ិនហួ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថាIRGC បាននិយាយនៅយប់ថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមការ វាយប្រហារប្រឆាំង នឹងមូលដ្ឋាន និងទ្រព្យសម្បត្តិ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីជាការសងសឹកចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិកប្រឆាំង នឹងខេត្តភាគខាងត្បូងរបស់អ៊ីរ៉ង់ កាលពីព្រឹកម្សិលមិញ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥ នាក់ និងរបួសជាង ៥០នាក់ផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ វឌ្ឍនភាពការងារការ ដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលជាមួយសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង ដែលមានអ្នកចូលរួមសរុបប្រមាណ ចំនួន ៣០នាក់។ ថ្លែងក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា តាមការប៉ាន់ស្មានរបស់ក្រសួង ជំនាញបច្ចេកទេសនឹងមានតម្រូវការ នៅក្នុងទីផ្សារការងារកាន់តែខ្ពស់ជាងមុន សម្រាប់ជំនាញ ដែលត្រូវយកមកបំពេញនៅក្នុងវិស័យធំៗ៣ រួមមានវិស័យ ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ដែលទាមទារឱ្យអ្នកដែលមានជំនាញពិតប្រាកដ មកបំពេញកម្លាំងពលកម្មនាពេលអនាគត។ ថ្លែងក្នុងកម្មវិធី កញ្ចក់ទិព្វ Podcast នៅយប់ថ្ងៃទី៣១ ខែសីហា...
កំពង់ស្ពឺ៖ ក្នុងរយៈពេល៣ឆ្នាំ នៃអាណត្តិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKSP) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួយយុវជនក្រីក្រសរុបប្រមាណជាង ៦ពាន់នាក់ឱ្យមានជំនាញ និងការងារធ្វើ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់របស់រាជរដ្ឋាភិបាល។ លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានឱ្យដឹងថា...
ព្រឹកថ្ងៃទី១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងBishkekប្រទេសកៀងហ្ស៊ីស៊ីស្ថាននិងថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ជំរុញឱ្យអង្គការសហប្រតិបត្តិការសៀងហៃសម្រេចបានការអភិវឌ្ឍប្រកបដោយគុណភាពកាន់តែខ្ពស់»។ លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២៦ជាខួបទី២៥នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ។២៥ឆ្នាំកន្លងទៅនេះ សមិទ្ធផលអភិវឌ្ឍន៍ធំបំផុតរបស់អង្គការសហប្រតិបត្តិការសៀងហៃគឺអង្គការនេះបានបោះជំហានក្លាយទៅជាអង្គការសហប្រតិបត្តិការជាលក្ខណៈតំបន់បែបថ្មីដែលមានផ្ទៃដីធំបំផុត ចំនួនប្រជាជនច្រើនបំផុត និងមានសក្កានុពលធំបំផុតជាបណ្តើរៗ។ទ្រព្យសម្បត្តិខាងស្មារតីដែលថ្លែថ្លាបំផុតគឺលើកឡើង “ស្មារតីសៀងហៃ”ដែលមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ទៅវិញទៅមក សមភាព ពិគ្រោះពិភាក្សា គោរពពិពិធកម្មអរិយធម៌ចម្រុះ និងស្វែងរកការអភិវឌ្ឍរួម។បទពិសោធខាងកិច្ចសហប្រតិបត្តិការសំខាន់បំផុតគឺស្វែងរកវិធីសាស្ត្រដែលរួមរស់ជាមួយគ្នាដោយមិនបង្កើតបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នានិងមិនសំដៅចំពោះភាគីទីបី។ លោកXi Jinpingបានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុច។ទី១ ប្រកាន់ខ្ជាប់ការអភិវឌ្ឍជាអាទិភាព ត្រួសត្រាយអនាគតដែលមានវិបុលភាពរួម។ទីពីរ ប្រកាន់ខ្ជាប់សន្តិសុខជាចម្បងនិងបង្កបរិយាកាសសន្តិសុខជាទូទៅ។ទីបី ប្រកាន់ខ្ជាប់ការចាត់ទុកប្រជាជនជាមូលដ្ឋាននិងបង្កើតមូលដ្ឋានគ្រឹះសម្រាប់មិត្តភាពគ្រប់ជំនាន់។ទីបួន ប្រកាន់ខ្ជាប់ការសន្ទនានិងពិគ្រោះពិភាក្សានិងកែលម្អអភិបាលកិច្ចដែលមានយុត្តិធម៌និងមានសណ្តាប់ធ្នាប់។ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក បានចុះហត្ថលេខានិងចេញផ្សាយ«សេចក្តីប្រកាសក្រុងBishkekរបស់ក្រុមប្រឹក្សា ប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ»និងបានអនុម័តលើការធ្វើវិសោធនកម្មនិងបំពេញបន្ថែមខ្លឹមសារនៃឯកសារសមិទ្ធផលចំនួន២៨ បូករួមទាំងពិធីសារ«ធម្មនុញ្ញអង្គការសហប្រតិបត្តិការសៀងហៃ»ជាដើម៕
វីដេអូដ្រូនពីកន្លែងឈូសឆាយផ្លូវបង្ហាញថា នៅម៉ោងប្រហែល ១០:៥០ ព្រឹក ថ្ងៃទី ១ ខែកញ្ញា ផ្នែកនៃផ្លូវហាយវេ G216 ដែលខូចខាត ដោយសារការរអិលភក់ Gyirong ត្រូវបានសម្អាតដល់ចម្ងាយមួយគីឡូម៉ែត្រពីច្រកព្រំដែន Gyirong ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជូនក្រុមជួយសង្គ្រោះជំនាញមកពីសាជីវកម្ម China Anneng Corporation ដើម្បីបន្តជំរុញប្រតិបត្តិការឈូសឆាយលើផ្នែកដែលខូចខាតនៃ G216 នៅក្នុងស្រុក...
ព្រឹកថ្ងៃទី១ ខែកញ្ញ តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuanភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសកម្មភាពគ្រួសាររបស់ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃដែលរៀបចំដោយលោកស្រី Aigul Japarovaភរិយារបស់លោកSadyr Japarovប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននៅក្រុងBishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោកស្រី Peng Liyuanនិងភរិយារបស់ថ្នាក់ដឹកនាំនៃប្រទេសពាក់ព័ន្ធបានអញ្ជើញទស្សនាពិព័រណ៍វប្បធម៌ជនជាតិកៀហ្ស៊ីស៊ីស្ថាននិងថតរូបជាអនុស្សាវរីយ៍ បន្ទាប់មក បានទស្សនាការសម្តែងសិល្បៈនៅវិមានEnesay។លោកស្រី Peng Liyuanបានលើកឡើងថា ការសម្តែងល្អឥតខ្ចោះ ហើយអ្នកសម្តែងមានជំនាញខ្ពស់ ស្វាគមន៍សិល្បករ មកពីប្រទេសកៀហ្ស៊ីស៊ីស្ថានទៅសម្តែងនិងផ្លាស់ប្តូរបទពិសោធនៅក្នុងប្រទេសចិនឱ្យបានញឹកញាប់ ដើម្បីឱ្យទស្សនិកជនចិនអាចទទួលបានបទពិសោធផ្ទាល់ពីវប្បធម៌ជាតិដ៏សម្បូរបែបរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន៕
នារសៀលថ្ងៃទី ១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ “អង្គការសហប្រតិបត្តិការសៀងហៃ+” នៅទីក្រុងប៊ីស្គេក ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា 《រួមគ្នាផ្តួចផ្តើមកសាង ពិភពលោកពហុប៉ូលប្រកបដោយសមភាព និងមានសណ្តាប់ធ្នាប់ ដើម្បីសម្រេចបាននូវអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌ និងសមហេតុផល》។ លោក Xi Jinping បានលើកឡើងថា កិច្ចប្រជុំលើកនេះបានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិនិងកសាងពិភពលោកពហុប៉ូល ដែលបង្ហាញ ឱ្យ ឃើញពីការទទួលខុសត្រូវក្នុងយុគសម័យរបស់អង្គការ...
ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលក្រុមប្រឹក្សាប្រមុខរដ្ឋលើកទី២៦របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្រោមប្រធានបទ«ខួប២៥ឆ្នាំនៃSCO៖ រួមគ្នាឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព ការអភិវឌ្ឍ និងភាពរុងរឿង» ដែលប្រព្រឹត្តឡើងនៅរដ្ឋធានីប៊ីស្កេក នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ស្របពេលដែលជាឆ្នាំ របស់អង្គការនេះ ប្រារព្ធខួប២៥ឆ្នាំនៃការបង្កើត កំពុងទាក់ទាញការចាប់អារម្មណ៍ ខាងនយោបាយអន្តរជាតិ។ កិច្ចប្រជុំនេះមិនត្រឹមតែជាវេទិកា សម្រាប់ពិភាក្សាអំពីបញ្ហាតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាស សម្រាប់ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងបរិបទពិភពលោកដែលកំពុងមានភាពមិនប្រាកដប្រជាកាន់តែខ្លាំង។ ក្នុងរយៈពេល២៥ឆ្នាំ SCOបានវិវត្តពីក្របខណ្ឌផ្តោតលើការកសាងទំនុកចិត្ត និងសន្តិសុខក្នុងតំបន់...