បរទេស៖ បារ៉ែនបានស្ទាក់ចាប់ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់នៅព្រឹកថ្ងៃពុធ ខណៈដែលទីក្រុងតេអេរ៉ង់បានបន្តបាញ់ទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ទោះបីជាមានការគំរាមកំហែងពីប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបង្កើនការវាយប្រហារយោធាអាមេរិកក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រទេសបារ៉ែន ដែលជាម្ចាស់ផ្ទះនៃមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ការបាញ់ប្រហារពីអ៊ីរ៉ង់ ដោយចោទប្រកាន់អ៊ីរ៉ង់ពីបទ “វាយប្រហារទៅលើជនស៊ីវិល” នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយយោធារបស់ខ្លួន។ បន្ទាប់ពីការសម្រាកជាងមួយខែ ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានកើនឡើងវិញចាប់តាំងពីចុងសប្តាហ៍...
ក្នុងបរិបទដែលពិភពលោកកំពុងធ្វើការផ្លាស់ប្តូរទៅរកពហុប៉ូលនិយម គ្មានប្រទេសណាមួយអាចគ្រប់គ្រងទិសដៅ និង កិច្ចការពិភពលោកតែឯកឯងបាននោះទេ ការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសាកល ដើម្បីឆ្លើយតបទៅនឹងការពិតជាក់ស្តែងរបស់ពិភពលោក បានក្លាយជាកិច្ចការចាំបាច់។ ក្នុងបរិបទនេះ ប្រទេសចិនបានលើកឡើងនូវ គំនិតផ្តួចផ្តើមចំនួន៤ គឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គំនិតផ្តួចផ្តើមសន្តិសុខសាកល គំនិតផ្តួចផ្តើមអរិយធម៌សាកល និង គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល។ ក្នុងចំណោមនេះ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសនានានៅសាកលខាងត្បូង ដោយសារតែភាពសំខាន់របស់វា បានធ្វើឱ្យប្រទេសទាំងនោះមានចំណាប់អារម្មណ៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។ ចំណុចសំខាន់ៗទាំង៦...
ថ្ងៃទី ១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយនៃកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» (ភាសាអារ៉ាប់) ដែលផលិតដោយអគ្គស្ថាននីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានប្រារព្ធឡើងនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប។ លោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីបានផ្ញើសារលិខិតសាទរការចាក់ផ្សាយកម្មវិធីនេះដោយលើកឡើងថា ជាង ១០ ឆ្នាំកន្លងមក ខ្ញុំ...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-អេហ្ស៊ីប ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងព័ត៌មានអេហ្ស៊ីបបានបា្ររព្ធធ្វើឡើងនៅក្រុងគែរ រដ្ឋធានីអេហ្ស៊ីបនៅថ្ងៃទី ១ ខែកញ្ញា ។ លោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីបានផ្ញើសារលិខិតសាទរ។ សមិទ្ធផលសហប្រតិបត្តិការទ្វេភាគីមួយចំនួនត្រូវបានផ្សព្វផ្សាយក្នុងសកម្មភាពនេះ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានលើកឡើងថា សកម្មភាពមួយនេះជាវិធានការជាក់ស្តែងមួយសម្រាប់អនុវត្តគំនិតឯកភាពរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដើម្បីពង្រឹងចំណងមិត្តភាពចិន-អេហ្ស៊ីបឱ្យកាន់តែស៊ីជម្រៅ។ ប្រព័ន្ធសារព័ត៌មានបានដើរតួនាទីពិសេសក្នុងការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បង្កើនមេត្រីភាព និងទំនុកចិត្តគ្នា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយគ្រប់មជ្ឈដ្ឋាននៃអេហ្ស៊ីប នឹងចាប់ដំណើរការការសហការថតនិងផលិតកម្មវិធីមួយចំនួនដូចជា« ពន្លឿនកិច្ចប្រតិបត្តិការចិន-អេហ្ស៊ីប» «ចម្លើយនៅចិន» ព្រមទាំងចាប់ដំណើរការសកម្មភាពចាក់បញ្ចាំងភាពយន្តឆ្នើមចិននៅអេហ្ស៊ីបក្រោមប្រធានបទ«ភាពយន្តផ្លូវសូត្រ» ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនជាមួយមហោស្រពភាពយន្តអន្តរជាតិគែរ ដើម្បីគាំទ្រការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នារវាងអរិយធម៌៕
“ក្នុងបរិបទបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងចំពោះការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃមានសារសំខាន់ជាក់ស្តែងយ៉ាងខ្លាំង” “គោលនយោបាយនិងគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់គ្នារវាងរដ្ឋសមាជិកទាំង២៧នៃមហាគ្រួសារអង្គការសហប្រតិបត្តិការសៀងហៃ”។ល។ នៅថ្ងៃទី១ ខែកញ្ញា កិច្ចប្រជុំលើកទី២៦ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) និងកិច្ចប្រជុំ”SCO+”បានធ្វើឡើងនៅទីក្រុងប៊ីស្គេករដ្ឋធានីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងនូវគំនិតផ្តួចផ្តើម ៤ចំណុចទាក់ទងនឹងការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃ និងសំណើ៣ចំណុចស្តីពីការដើរតួនាទីរបស់អង្គការសហប្រតិបត្តិការសៀងហៃឱ្យបានកាន់តែល្អ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំសកម្មភាពចាក់បញ្ចាំងភាពយន្តឆ្នើមរបស់ចិន ឈ្មោះ «ភាពយន្តផ្លូវសូត្រ» នៅក្រុងគែររដ្ឋធានីអេហ្ស៊ីបនៅថ្ងៃទី ១ ខែកញ្ញា ។ ភាពយន្តចិនចំនួន ៥ រឿងនឹងចាប់ផ្តើមចាក់បញ្ចាំងតាមរោងកុននៅក្រុងគែរ ដើម្បីបង្ហាញពីភាពរស់រវើកនៃឧស្សាហកម្មភាពយន្តរបស់ចិន និងភាពទាក់ទាញពិសេសនៃវប្បធម៌ចិន។ សូមបញ្ជាក់ថា សកម្មភាពចាក់បញ្ចាំងភាពយន្តលើកនេះមានរយៈពេល៣ថ្ងៃ ភាពយន្តចិនដែលត្រូវចាក់បញ្ចាំងមានប្រភេទខុសៗគ្នា ដូចជាប្រភេទរឿងលើកទឹកចិត្ត រឿងមនោសញ្ចេតនា រឿងរុករកទីអវកាស រឿងទេវកថា ជាដើម ដើម្បីជំរុញថែមមួយកម្រិតទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងវប្បធម៌រវាងចិននិងអេហ្ស៊ីប។ គួរបញ្ជាក់ផងដែរថា សកម្មភាព«ភាពយន្តផ្លូវសូត្រ» បានចាប់ដំណើរការពីខែឧសភាឆ្នាំនេះមក គិតត្រឹមពេលនេះបានរៀបចំជាបន្តបន្ទាប់នៅប្រទេសជាច្រើនដែលចូលរួមការកសាង «ខ្សែក្រវាត់និងផ្លូវ» ដូចជាអាហ្វ្រិកខាងត្បូង កេនយ៉ា កៀហ្ស៊ីស៊ីស្ថានជាដើម ៕
ភ្នំពេញ៖ បងប្អូនកម្មករនិយោជិតនៃរោងចក្ររ៉ាយលីង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានវិលចូលបំពេញការងារតាមផ្នែករៀងៗខ្លួនវិញនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីភាគីកម្មករនិយោជិត និងនិយោជក ឈានដល់ការឯកភាពលើដំណោះស្រាយចំនួន១៨ចំណុច។ ជាដំណោះស្រាយដែលសម្រេចបាន ក្រោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលដោយផ្ទាល់ និងស្តាប់ពីកង្វល់របស់ភាគីទាំងពីរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ បន្ទាប់ពីស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍។ ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា «ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ត្រី ស៊ិន រ៉ាយូ អត្តលេខ ៨១៧៦៩ នាយរងប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៃនាយកដ្ឋានច្រកទ្វារទី២...
ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ ត្រូវជាស្វាមីរបស់ លោកស្រី សុខ កែវ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ នីតិកាលទី៧ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕