បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្លង់លោកស្រី Kristrun Frostadottir និងរដ្ឋមន្ត្រីការបរទេសលោកស្រីThorgerdur Katrin Gunnarsdottir កាលពីថ្ងៃអង្គារបានថ្កោលទោស ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបង្ហាញពីប្រទេសអ៊ីស្លង់ និងប្រទេសជិតខាងមួយចំនួនដែលគ្របដណ្ដប់ដោយទង់ជាតិសហរដ្ឋអាមេរិក ដោយនិយាយថា ការបង្ហោះនេះគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ លោក Frostadottir បានប្រាប់សន្និសីទ សារព័ត៌មាន របស់រដ្ឋាភិបាល នៅព្រឹកថ្ងៃអង្គារថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី មានទំនុកចិត្តលើជ័យជំនះ ក្នុងជម្លោះអ៊ុយក្រែន ហើយជឿជាក់ថា ជ័យជំនះគឺជិតមកដល់ហើយ ។ លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានថា៖ យើងប្រាកដថា ជ័យជំនះគឺជិតមកដល់ហើយប្រតិបត្តិការ ប្រយុទ្ធរបស់យើងកំពុងដំណើរការដោយជោគជ័យ។លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានដោយកត់សម្គាល់ថា រុស្ស៊ីសង្ឃឹមថា...
ពោធិ៍សាត់÷ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ស្ថិតក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងថា មុខជំនាញឯកទេសផ្នែកផលិតផល ពាក់កណ្តាលសម្រេចសឺម៉ីកុងឌុចទ័រ (Semi-conductor) បញ្ញាសិប្បនិម្មិតរូបវន្ត (Physical AI) និងកសិកម្មជាមុខវិជ្ជាដែលកម្ពុជា ត្រូវការដើម្បីអភិវឌ្ឍន៍ជាតិ ។ ការលើកឡើងបែបនេះ របស់លោកឃួន ផុនរតនៈ ក្នុងជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកបណ្ឌិត...
ភ្នំពេញ ៖ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ ពីទុក្ខវេទនា របស់ជនភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់ ដែលមិនទាន់ អាចត្រឡប់ទៅផ្ទះវិញ បានដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឡើងដោយយោធាថៃ ។ ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃទី៨ ខែកញ្ញា...
តូក្យូ៖ អគ្គបញ្ជាការដ្ឋានរួមនៃក្រសួងការពារជាតិជប៉ុន បានប្រកាសកាលពីថ្ងៃចន្ទថា ជប៉ុនបានបញ្ជូនយន្តហោះចម្បាំង ឱ្យចេញប្រតិបត្តិការដេញ តាមស្ទាក់អស់រយៈពេល ៥ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីបានប្រទះឃើញ យន្តហោះស៊ើបការណ៍ របស់ចិនហោះហើរនៅជិតប្រជុំកោះភាគនិរតី នៃប្រទេសជប៉ុន ក្នុងតំបន់សមុទ្រចិនខាងកើត។ អគ្គបញ្ជាការដ្ឋានរួមបានឱ្យដឹងថា ខ្លួនបានប្រទះឃើញយន្តហោះប្រភេទ Y-9 រៀងរាល់ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចន្ទ នៅក្រៅឆ្នេរ នៃកោះ Danjo (ស្ថិតនៅខាងលិចកោះ...
បរទេសោ៖ សារព័ត៌មានចប៉ុន Kyodo ដែលបានចេញផ្សាយ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសជាផ្លូវការថា ខ្លួននឹងមិនចូលរួម ក្នុងពិធីរំលឹកខួបផ្លូវការ ដែលរៀបចំឡើង ដោយប្រទេសជប៉ុន នៅឯអណ្តូងរ៉ែ សាដូ (Sado) ក្នុងខេត្ត Niigata នោះទេនៅឆ្នាំនេះ ។ ការសម្រេចចិត្តនេះបានស្តែង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវបានព្រមានដោយផ្ទាល់ថា ក្រុមហាម៉ាសកំពុងរៀបចំការវាយប្រហារដ៏ធំមួយថ្ងៃ មុនថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែមិនបានបញ្ជូនព័ត៌មានទៅប្រធានសន្តិសុខកំពូល របស់អ៊ីស្រាអែលទេ។ អត្ថបទនេះធ្វើឡើង ដោយដកស្រង់បើយោងតាមរបាយការណ៍មួយដោយ Haaretz បានរាយការណ៍ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ។ យោងតាមកាសែតដដែលនេះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ជំនួយការរបស់វិមានក្រឹមឡាំង លោក Yury Ushakovបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិករបស់លោកគឺលោក Donald Trump បានធ្វើការហៅទូរស័ព្ទ ជាវិជ្ជមានមួយផ្តោតលើកិច្ចខិតខំប្រឹង ប្រែងដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានការទូតថ្មីមួយទៀត ដោយបេសកជនរបស់លោក Trump លោក Steve Witkoffនិងលោក...
បរទេស ៖ ការនាំចេញរថយន្តរបស់ប្រទេសចិន នៅតែរឹងមាំនៅក្នុងខែសីហា ខណៈដែលក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត បានដឹកជញ្ជូនរថយន្តទៅក្រៅប្រទេស ក្នុងចំនួនកំណត់ត្រាខ្ពស់ ផ្ទុយស្រឡះពីទីផ្សារក្នុងស្រុក ដែលមានភាពយឺតយ៉ាវ ដែលការលក់ របស់ពួកគេបានធ្លាក់ចុះជាខែទី ១១ ជាប់ៗគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា ការនាំចេញរថយន្តដឹកអ្នកដំណើរ...