ប៉េកាំង៖ សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែរក្សាបាននូវសន្ទុះយ៉ាងរឹងមាំ និងមានស្ថិរភាពនៅក្នុងខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការជំរុញយ៉ាងខ្លាំងពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបង្កើតនវានុវត្តន៍ (Innovation-led) បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Xinhua ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមទិន្នន័យថ្មីៗដែលត្រូវបានចេញផ្សាយ បានបង្ហាញពីការងើបឡើងយ៉ាងច្បាស់នៃឧស្សាហកម្មបច្ចេកវិទ្យាទំនើប និងថាមពលថ្មី ដែលកំពុងដើរតួនាទីជាចលករកំណើន (Growth Drivers) ដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចចិន។កំណើនផលិតកម្មថ្មថាមពល ទិន្នន័យបានបង្ហាញថា...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ។ ជាលទ្ធផល ក្នុងរយៈពេល ១០ថ្ងៃដើមខែកញ្ញានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ១១៩នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដែលតួលេខនេះមានការកើនឡើង២ករណី មនុស្សកើន៣៣នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសទាំងពីរ សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើង២២ករណី ឃាត់ខ្លួនក្រុមក្មេងទំនើងសរុប១០៣នាក់បញ្ជូនទៅតុលាការ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ តួលេខនេះមានការកើនឡើង ១៩នាក់...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើស្ថាប័នរដ្ឋ» ។ ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងឱកាសបបើកសិក្ខាសាលា ស្ដីពី «ការណែនាំ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការវាយប្រហារ និងជាការដើរថយក្រោយនូវស្មារតី និងព្រលឹងនៃការអនុវត្តអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម។ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tamar...
ភ្នំពេញ ៖ កម្ពុជា បានប្រកាសបដិសេធ ការចោទប្រកាន់ពាក់ព័ន្ធ នឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា ខណៈមកទល់បច្ចុប្បន្ន ទីតាំងបេតិកភណ្ឌមួយចំនួន ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបានអាជ្ញាធរពាក់ព័ន្ធរបស់ថៃ កាន់កាប់ដោយខុសច្បាប់។ តាមរយៈសេចក្តីថ្លែងការណ៍ របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦...
បរទេស៖ តម្រូវការអាផាតមិននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានធ្លាក់ចុះ ១៤% នៅក្នុងខែសីហា ខណៈដែលអត្រានៃការលក់ចេញ នៅទីផ្សារចម្បងមានត្រឹមតែប្រហែល ១១% ប៉ុណ្ណោះ ដែលបណ្តាលឱ្យតម្លៃនៅទីផ្សារបន្ទាប់បន្សំ (secondary market) សម្រាប់គម្រោងមួយចំនួនចាប់ផ្តើមមានការកែតម្រូវ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា ទិន្នន័យពីគេហទំព័រអចលនទ្រព្យ Batdongsan...
ខេត្តក្រចេះ៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ ដោយមានការចូលរួមពី លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ច, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត...
បរទេស៖ មន្ត្រីអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិក បានដាក់ពង្រាយធនធាន នៅក្នុងលំហអាកាស ហើយនឹងប្រើប្រាស់ធនធានទាំងនោះ ដើម្បីការពារកងកម្លាំងរបស់ខ្លួនពី «សកម្មភាពអរិភាព»។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងសន្និសីទប្រចាំឆ្នាំស្តីពីលំហអាកាស និងសាយប័រ (Aerospace and Cyber Conference) ដែលបានធ្វើឡើងនៅរដ្ឋ Maryland...
ភ្នំពេញ ៖ កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ជាមួយគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry) ក្រោមការដឹកនាំ របស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់ នៅរសៀលថ្ងៃទី១៥...
យេរូសាឡឹម៖ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយការិយាល័យស្ថិតិកណ្តាលរបស់ប្រទេសអ៊ីស្រាអែល បានឧ្យដឹងថា ឱនភាពពាណិជ្ជកម្មទំនិញរបស់ប្រទេសនេះបានកើនឡើង ១៣,៥ ភាគរយធៀបនឹងឆ្នាំមុន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦។ យោងតាមទិន្នន័យបានឱ្យដឹងថា ឱនភាពនេះបានកើនឡើងដល់ ១០៣,១ ពាន់លានស៊ីគែល (ប្រហែល ៣៣,៨ ពាន់លានដុល្លារអាមេរិក) ក្នុងអំឡុងខែមករាដល់ខែសីហា ដែលកើនឡើងពីចំនួន ៩០,៨ ពាន់លានស៊ីគែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានបញ្ជាក់ថា...