បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសហ្វាំងឡង់ បានសម្រេចចិត្តចូលរួមក្នុងគំនិតផ្តួចផ្តើមការទប់ស្កាត់នុយក្លេអ៊ែររបស់បារាំង។ ការអះអាងនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់លោក Antti Hakkanen ដោយបានប្រកាសកាលពីថ្ងៃចន្ទនិងពណ៌នាគំនិតផ្តួចផ្តើមនេះថា ជាសារៈសំខាន់សម្រាប់សន្តិសុខនៅអឺរ៉ុប។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖នេះគឺជាជំហានធម្មជាតិមួយ ខណៈដែលសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើងន័រវេស ស៊ុយអែត និងដាណឺម៉ាក បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួចទៅហើយ ។ ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានបញ្ជាក់ជាថ្មីកាលពីថ្ងៃចន្ទថា ប្រទេសហ្វាំងឡង់មិនមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដី របស់ខ្លួនក្នុងពេលវេលាសន្តិភាពនោះទេ។...
បរទេស៖ យោងតាមឯកសារចុះបញ្ជីអាជីវកម្មដែលទើបចេញផ្សាយថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់សហរដ្ឋអាមេរិក បានបង្កើតក្រុមហ៊ុន បុត្រសម្ព័ន្ធមួយនៅក្នុងប្រទេសវៀតណាម ដែលនេះជាការបង្ហាញពីការចូលខ្លួន ជាផ្លូវការរបស់ខ្លួនទៅក្នុងទីផ្សាររថយន្តអគ្គិសនីមួយក្នុងចំណោមទីផ្សារ ដែលមានកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមឯកសារដែលទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានពិនិត្យមើល គឺថា ក្រុមហ៊ុនថ្មីនេះដែលមានឈ្មោះថា Tesla Motors...
បរទេស៖ ក្រុមហ៊ុនផលិតរបស់អាល្លឺម៉ង់ កំពុងប្រឈមមុខនឹងការប្រកួតប្រជែង ពីគូប្រជែងចិននៅក្នុងវិស័យជំនាញរបស់ខ្លួន ដែលបង្ខំឱ្យពួកគេត្រូវធ្វើការសម្របខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច អាល្លឺម៉ង់គឺការផលិត និងការនាំចេញផលិតផលដែលមានភាពស្មុគស្មាញ និងមានតម្លៃខ្ពស់ ដែលមានសារៈសំខាន់សម្រាប់អាជីវកម្មសកល ចាប់ពីរថយន្ត និងក្បាលរថភ្លើង រហូតដល់គ្រឿងចក្ររោងចក្រ យន្តហោះ និងឧបករណ៍សំណង់។...
បរទេស៖ ការកើនឡើង នៃកិច្ចខិតខំប្រឹងប្រែង របស់អ្នកប្រើប្រាស់ក្នុង ការទិញផលិតផលកាណាដា និងការធ្វើពហិការ ផលិតផលអាមេរិក កំពុងផ្លាស់ប្តូរស្ថានភាពទំនិញនៅលើធ្នើរផ្សារទំនើបនានាក្នុងប្រទេសកាណាដា ដោយបង្ខំឱ្យម្ចាស់ហាងលក់គ្រឿងទេសត្រូវកែលម្អការដាក់ ស្លាកបញ្ជាក់ពីប្រភពដើមនៃផលិតផល និងស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងរដ្ឋ Ontario ប្រទេសកាណាដា លោក Giancarlo...
តេអេរ៉ង់៖ កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស តាមរយៈផ្លូវ “ហាមឃាត់” នៅភាគខាងត្បូងនៃផ្លូវទឹកនោះ បានផ្ទុះ និងឆេះឡើង បន្ទាប់ពីបានបុកចំមីនសមុទ្រ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយ លើបណ្តាញព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹកបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងអគ្គិភ័យនៅលើនាវាដែលមានឈ្មោះថា...
ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា បានលើកឡើងថា សំឡេងជនរងគ្រោះ របស់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនគ្រួសារ កំពុងរង់ចាំភាពយុត្តិធម៌ ពីសហគមន៍អន្តរជាតិ លើការថ្កោលទោសទៅភាគីថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោម ទំលាក់លើតំបន់ស៊ីវិលកម្ពុជា កាលពីសង្គ្រាមឈ្លានពានកម្ពុជា ឆ្នាំ២០២៥ ។ លោក ហេង រតនា បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានទទួលជួបបេក្ខជនឈ្មោះ វ៉ាន សែនវ៉ា ដែលជាបេក្ខជន ប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ និងជាប់និទ្ទេសA ឆ្នាំ២០២៦ ។ សម្តេចតេជោបានលើកឡើងថា សម្តេចបានឆ្លៀតពេលទទួលទទួលជួបបេក្ខជន វ៉ាន...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដឹកនាំដោយលោកស្រី Katrina Cooper នឹងមានសមត្ថភាពគ្រប់គ្រាន់ ជួយដល់កម្ពុជានិងថៃ ។ ក្នុងកិច្ចប្រជុំរួមបើកចំហរ លើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាមួយកម្ពុជា-ថៃ នៅសិង្ហបុរី...
ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា គោលបំណងរបស់កម្ពុជា ចម្បងបំផុត គឺមានបំណងចុះសន្ធិសញ្ញា មួយជាមួយប្រទេសថៃ លើតំបន់សមុទ្រត្រួតស៊ីគ្នា។ ការលើកឡើងរបស់លោក ប្រាក់ សុខុន នេះក្នុងកិច្ចប្រជុំរួមបើកចំហរលើកដំបូង របស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី នៅថ្ងៃទី១៥...
បន្ទាយមានជ័យ៖ ក្រោមម្លប់សន្តិភាព និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ភូមិបាល សមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ ពេលនេះប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ធានាបានក្ដីសុខផ្លូវចិត្ត តាមរយៈការទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលជាខែលការពារយ៉ាងរឹងមាំ ក្នុងការបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃ ទប់ស្កាត់ការរំលោភបំពាន ដែលអាចប្រឈមនឹងទណ្ឌកម្មផ្លូវច្បាប់ និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិ។ ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុសរុបជិត ៣១,០០០បណ្ណនេះ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...