ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី ការផ្សព្វផ្សាយដំណើរការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាព ស្របតាមបទដ្ឋានច្បាប់ និងស្តង់ដារបោះឆ្នោត ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក...
បរទេស៖ ប្រធានាធិបតីនៃប្រទេសលីទុយអានី បានប្រកាសឱ្យដឹងថា យន្តហោះចម្បាំងរបស់អង្គការណាតូ (NATO) បានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (Drone) មួយគ្រឿង ដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន ស្ថិតនៅក្បែររដ្ឋធានីវីលនីស (Vilnius) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Sky News នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ទន្ទឹមនឹងព្រឹត្តិការណ៍នេះដែរ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ប្រទេសប៉ូឡូញ ក៏បានបើកប្រតិបត្តិការយោធាផ្លូវអាកាសយ៉ាងសកម្ម...
ភ្នំពេញ៖ លោក ហួត ហាក់ បានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលការប្រកួតប្រជែង ទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងឱកាសរួមជាមួយលោក...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៤ ខែកញ្ញា បានរិះគន់យ៉ាងចាស់ដៃចំពោះការអំពាវនាវឱ្យរឹតត្បិតការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដោយចាត់ទុកថាវាគឺជា «ការឃុបឃិតដ៏អាក្រក់» និងជារឿងបោកប្រាស់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ តាមរយៈបណ្តាញសង្គម Truth...
ទីក្រុងហាណូយ៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះមហាក្សត្រិយានី សុធិតា (Suthida) បានយាងមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ (Noi Bai) ទីក្រុងហាណូយ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ នៅប្រទេសវៀតណាម។ ចំណុចដ៏គួរឱ្យកត់សម្គាល់នៅក្នុងដំណើរយាងនេះ គឺព្រះមហាក្សត្រថៃ...
ទីក្រុងហូជីមិញ៖ ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មជំនាញបច្ចេកទេស កម្រិតខ្ពស់រាប់ម៉ឺននាក់ សម្រាប់គម្រោងអភិវឌ្ឍន៍បណ្ដាញ ផ្លូវដែកទីក្រុង (Metro) របស់ខ្លួន ខណៈដែលធនធានមនុស្សនា ពេលបច្ចុប្បន្នអាចឆ្លើយតបបានត្រឹមតែមួយ ភាគតូចប៉ុណ្ណោះនៃតម្រូវការជាក់ស្តែង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VE Express ថ្ងៃទៅ១៥ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមគម្រោងបណ្តុះបណ្តាលធនធានមនុស្ស ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការប្រជាជនទីក្រុង បានបង្ហាញថា ទីក្រុងសេដ្ឋកិច្ចមួយនេះនឹងត្រូវការបុគ្គលិកប្រមាណ ៧០...
បន្ទាយមានជ័យ ៖ ឈរលើស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងភរិយា បានដឹកនាំក្រុមការងារចុះប្រគល់ទីសេនាសនៈថ្មី និងសម្ភារឧបត្ថម្ភ «ឡាននាគរទេះសាឡី» ជូនដល់វត្តនន្ទសិរិគន្ធារាម ស្ថិតក្នុងស្រុកមង្គលបូរី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបំពេញតម្រូវការជាក់ស្តែងក្នុងការបម្រើ សាសនកិច្ចរបស់ព្រះសង្ឃ។ សកម្មភាពនេះ មិនត្រឹមតែជាការបំពេញ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ការវាយប្រហារមួយចំនួន ប្រសិនបើរុស្ស៊ីធ្វើដូចគ្នានេះ។ លោក Zelensky បាននិយាយនៅលើ X ថា៖ប្រសិនបើដៃគូរបស់យើងត្រៀមខ្លួនដើម្បីធានាថាប្រទេសរុស្ស៊ីពិតជាបដិសេធមិនធ្វើការវាយប្រហារលើប្រព័ន្ធអគ្គិសនីរបស់យើង គ្រឿងបរិក្ខារថាមពលផ្សេងទៀត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវផ្គត់ផ្គង់អាហារ នោះយើងត្រៀមខ្លួនជាស្រេចដើម្បីធានាឱ្យមានការបញ្ឈប់ដែលត្រូវគ្នាទៅនឹងការវាយប្រហាររបស់យើងដូចគ្នាដែរ។ លោកបាននិយាយថា បទឈប់បាញ់មួយផ្នែកគួរតែអាចទុកចិត្តបាន និងយូរអង្វែង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ ព្រីតថេនបានប្រកាសថា សមាជិកនៃកងកម្លាំងប្រដាប់អាវុធម្នាក់ របស់ខ្លួនបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ក្រសួងបាននិយាយថា កងកម្លាំងយោធាបានបាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុចរាចរណ៍កាលពីថ្ងៃសៅរ៍។ ក្រសួងបាននិយាយថា គ្រួសាររបស់យោធាដែលមិនបញ្ចេញឈ្មោះត្រូវបានជូនដំណឹង និងបានស្នើសុំរយៈពេលអនុគ្រោះ មុនពេលព័ត៌មានលម្អិតបន្ថែមណាមួយត្រូវបានចេញផ្សាយ។ សារព័ត៌មានព្រីតថេនបានរាយការណ៍ថា ការស្លាប់នេះមិនត្រូវបានគេជឿថា ជាលទ្ធផល នៃសកម្មភាពអរិភាព ណាមួយឡើយ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកបានបំពានច្បាប់អន្តរជាតិ ដោយដាក់សម្ពាធលើប្រទេសអូទ្រីស ឱ្យរារាំងប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ ពីការចូលរួមក្នុងព្រឹត្តិការណ៍ ឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនៅទីក្រុងវីយែន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ឬAEOI ត្រូវបានរារាំងពីការចូលរួមក្នុងកិច្ចប្រជុំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅសប្តាហ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបដិសេធមិនផ្តល់ការលើកលែងទណ្ឌកម្មដល់គាត់។ បេសកកម្មរបស់អ៊ីរ៉ង់នៅទីក្រុងវីយែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី X កាលពីថ្ងៃចន្ទថាៈទង្វើបែបនេះបំពានលើកាតព្វកិច្ចរបស់ប្រទេសម្ចាស់ផ្ទះក្រោមកិច្ចព្រមព្រៀងទីស្នាក់ការកណ្តាលរវាង...