កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់ នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។ ការចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែស៊ីជម្រៅរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសុខភាពរាងកាយ។ តាមរយៈការហាត់ប្រាណ អ្នកចូលរួមមិនត្រឹមតែទទួលបាន កម្លាំងមាំមួនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងចំណងមិត្តភាព...
សហរដ្ឋអាមេរិក បញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយ អាវុធនៅក្នុងលំហអាកាស តម្លៃប្រេងកើនឡើង ខណៈការផ្អាកដំណើរការបំពង់បង្ហូរប្រេង របស់អារ៉ាប៊ីសាអូឌីត និងការវាយប្រហារថ្មីៗ បង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់ លោក Donald Trump៖ ការអំពាវនាវឱ្យរឹតត្បិតបញ្ញាសិប្បនិម្មិត (AI) និង Data Centers គឺជា «ការឃុបឃិតដ៏អាក្រក់» ដែលចំណេញដល់ប្រទេសចិន ព្រះមហាក្សត្រថៃ បើកយន្តហោះដោយផ្ទាល់ព្រះអង្គ...
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅសល់ពេលត្រឹមតែ ២ ខែទៀតប៉ុណ្ណោះ មុនពេលប្រជាជនអាមេរិកឈានចូលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Midterm Elections) មន្ត្រីរៀបចំការបោះឆ្នោតថ្នាក់តំបន់ និងរដ្ឋនៅទូទាំងប្រទេស កំពុងត្រៀមខ្លួនទប់ទល់នឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក។ នោះគឺក្តីបារម្ភដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់អំណាចនៃរដ្ឋាភិបាលសហព័ន្ធ ដើម្បីទាញយកផលប្រយោជន៍ និងបង្វែរលទ្ធផលបោះឆ្នោត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមសេចក្តីរាយការណ៍ មន្ត្រីរៀបចំការបោះឆ្នោតកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹង...
បន្ទាយមានជ័យ៖ កីឡដ្ឋានស្ដង់ដារលក្ខណៈខេត្តដំបូងគេ និងមានតែមួយគត់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នោះគឺកីឡដ្ឋាន «កងវ៉ា» និងផ្លូវកៅស៊ូ DBST ប្រវែងជិត ៨០០ម៉ែត្រ ត្រូវបានកាត់ខ្សែបូណ៌ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក បោន ប៊ិន...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៦ កម្មវិធីចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកបានប្រារព្ធធ្វើឡើងនៅក្នុងភូមិសាស្ត្រសាលាស្រុកអង្គរធំ។ ក្រោមចូលរួមពីអភិបាលរងខេត្តលោកលី សារី និងវរសេនីយ៍ឯក ឡុង ម៉ែនសុរិយាលី ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតផងដែរ។ សូមជម្រាបថា កម្មវិធីនេះផ្ដោតទៅលើការបង្ហាត់បង្ហាញពីច្បាប់ចរាចរណ៍ និងការបិទចំណាងផ្លាតនៅលើរម៉កគោយន្តកន្ត្រៃ ដើម្បីចូលរួមការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ទៅតាមដងផ្លូវ។ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
បន្ទាយមានជ័យ៖ មុខមាត់ជនបទខេត្តបន្ទាយមានជ័យបានប្រែប្រួលជាវិជ្ជមានយ៉ាងឆាប់រហ័ស ក្រោមស្នាដៃដឹកនាំដ៏សកម្មរបស់ថ្នាក់ដឹកនាំក្រសួងនិងមន្ទីរ ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយ:ពេល៩ខែឆ្នាំ២០២៦ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ យោងតាមរបាយការណ៍របស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរ បានបញ្ជាក់ថា ការអនុវត្តកម្មវិធីអាទិភាពទាំង៥ សម្រេចបានលទ្ធផលខ្ពស់គួរឱ្យកត់សម្គាល់ រួមមាន៖ ពិពិធកម្មសេដ្ឋកិច្ច...
កំពង់ចាម៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ជាង ៦០០នាក់ និងអាណាព្យាបាលក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាពដោយឯកឧត្តមបានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សទាំងអស់ឱ្យសិក្សានៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ។ ថ្លែងទៅកាន់អ្នកចូលរួមជាង ១ ០០០នាក់ លោករដ្ឋមន្រ្តីបានអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ ដោយឯកឧត្តមកត់សម្គាល់ថា ការប្រឡងបាក់ឌុបនៅស្រុកកំពង់សៀមមានលទ្ធផលកាន់តែល្អប្រសើរ។...
មូស្គូ៖ វិមានក្រឹមឡាំងបានស្វាគមន៍ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើកន្លែងផលិតប្រេងឥន្ធនៈរបស់រុស្ស៊ី។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឧ្យដឹងថា «រាល់ការអំពាវនាវដល់ទីក្រុងគៀវ ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចស៊ីវិល គឺជារឿងដែលគួរតែស្វាគមន៍»។ លោក Peskov បានបន្ថែមថា «ប្រទេសនានាអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទីក្រុងគៀវ ដើម្បីជំរុញឱ្យមានភាពបត់បែនកាន់តែខ្លាំង ដែលនេះនឹងក្លាយជាការរួមចំណែកដ៏សំខាន់ដល់ដំណើរការដោះស្រាយបញ្ហា»។ កាលពីថ្ងៃចន្ទ លោក...
ហ្វាំងឡង់៖ បណ្ដាមេដឹកនាំអឺរ៉ុប បានអំពាវនាវឱ្យមានសកម្មភាពកាន់តែខ្លាំងក្លា និងមានការសម្របសម្រួលគ្នាពីសំណាក់សហភាពអឺរ៉ុប នៅតំបន់អាកទិក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់ ដែលកំពុងកើនឡើងនៃតំបន់នេះចំពោះសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អឺរ៉ុប។ លោក Petteri Orpo នាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអឺរ៉ុប-អាកទិក (European Arctic Summit) រយៈពេលពីរថ្ងៃនៅទីក្រុង Rovaniemi បានឧ្យដឹងថា សារសំខាន់នៃកិច្ចប្រជុំនេះគឺថា មាន «តម្រូវការខ្ពស់សម្រាប់សកម្មភាពជាក់ស្តែងពីសហភាពអឺរ៉ុបនៅក្នុងតំបន់អាកទិក»។...
ប៉ារីស៖ ប្រទេសចិន ថ្ងៃអង្គារ ទី១៥ ខែកញ្ញាបានព្រមានប្រឆាំងនឹងការប្រែក្លាយលំហអវកាសទៅជា «សមរភូមិសង្គ្រាម» ខណៈរុស្ស៊ីបានលើកឡើងថា ទីអវកាសត្រូវតែ «គ្មានអាវុធ» បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយសព្វាវុធនៅក្នុងគន្លងតារាវិថីខាងលើផែនដី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការទម្លាយព័ត៌មានរបស់ទីក្រុងវ៉ាស៊ីនតោននេះ គ្រាន់តែជាការបញ្ជាក់ពីអាថ៌កំបាំងដែលគេដឹងជាទូទៅទៅហើយប៉ុណ្ណោះ ប៉ុន្តែពេលវេលានៃការប្រកាសនេះ អាចប្រឈមនឹងហានិភ័យធ្វើឱ្យភាពតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែធ្ងន់ធ្ងរ ព្រមទាំងបង្កើនហានិភ័យនៃការប្រណាំងប្រជែងសព្វាវុធនៅក្នុងទីអវកាសផងដែរ។ ការប្រកាសនេះបានកត់សម្គាល់នូវដំណាក់កាលថ្មីមួយ នៃការសម្រុកប្រជែងគ្នារបស់ប្រទេសមហាអំណាច...