វៀតណាម ៖ តុលាការប្រជាជនក្នុងតំបន់ភាគកណ្តាល នៃប្រទេសវៀតណាម បានចេញដីកាបង្គាប់ឱ្យឃាត់ទុកកប៉ាល់ ដឹកទំនិញធុនធំមួយគ្រឿងដែលពាក់ទង់ជាតិកោះម៉ាសាល់ (Marshall Islands) និងផ្ទុករ៉ែដែកជាង ១៧០.០០០ តោន រយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកប៉ាល់នេះបានបើកបុកស្ពានផែ នៅក្នុងកំពង់ផែឧស្សាហកម្មយុងក្វាត (Dung Quat) របស់ក្រុមហ៊ុនផលិតដែកថែបឈានមុខគេ Hoa Phat នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជូនបណ្ណសរសើរដល់សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសវៀតណាម ដែលបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។ ការផ្តល់បណ្ណសរសើររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដល់លោកវរសេនីយ៍ឯក ភួង ថាញ់ក្វាង និងលោកវរសេនីយ៍ឯក លី ថាញ់តឹម សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសវៀតណាមនេះនៅរសៀលថ្ងៃទី២៣...
ភ្នំពេញ៖ លោក ស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ ពីស្ថានភាពការជន់លិច ដោយជំនន់ទឹកភ្លៀងនៅចំណុចខ្លះ នៃរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ មិនធ្ងន់ធ្ងអ្វីទេ ដោយសារចុងរដូវវស្សា អាចនៅមានស្ថានភាពភ្លៀងជាប់ៗគ្នាជាច្រើននិងបន្តបន្ទាប់ ខណៈអាជ្ញាធរខណ្ឌ មិនបានទំនេរដៃ ក្នុងការដោះស្រាយនោះទេ។ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ដោ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តីកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់នាយកអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ីថា រហូតមកដល់សព្វថ្ងៃនេះ ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចត្រឡប់ ទៅលំនៅឋានវិញបាននៅឡើយ ។ ក្នុងជំនួបជាមួយលោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី លោក កែវ រ៉េមី សង្កត់ធ្ងន់ថា ទោះបីជាមានកិច្ចព្រមព្រៀង...
បរទេស៖ អង្គភាពឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងថា ប្រទេសចិនកំពុងប្រើប្រាស់នាវាដែលជាផ្នែកនៃកងឈ្លបដែនសមុទ្រ រួមជាមួយនាវាឆ្មាំសមុទ្ររបស់ខ្លួន ដើម្បីពង្រីក «ការត្រៀមលក្ខណៈសម្រាប់សមរភូមិ» នៅជុំវិញកោះតៃវ៉ាន់ និងចូលទៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ ស្ថាប័ននេះក៏បានព្រមានផងដែរថា សកម្មភាពទាំងនេះកំពុងដាក់សម្ពាធទៅលើប្រទេសជប៉ុន និងហ្វីលីពីន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ ផ្តាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីខែនេះ អំពីករណីដំបូងដែលគេបានប្រទះឃើញនាវា...
ប៉េកាំង ៖ ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច នឹងបើកកិច្ចប្រជុំនយោបាយដ៏មានសារៈសំខាន់មួយនៅថ្ងៃចន្ទ ទី ២៦ តុលា នេះ ដែលជាសញ្ញាបង្ហាញឱ្យឃើញពីអាទិភាពចម្បងរបស់ទីក្រុងប៉េកាំង មុនពេលសមាជជាតិបក្សឈានចូលមកដល់នៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ ដោយក្នុងនោះបញ្ហា «វិន័យបក្ស» ត្រូវបានចាត់ទុកជារបៀបវារៈស្នូល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៦ ។កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៥ (Fifth Plenum) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីគាំទ្ររាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជា ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាឱកាសអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ការិយាល័យប្រចាំនៅកម្ពុជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គញគណៈរដ្ឋមន្ត្រី ដោយពិនិត្យ និងពិភាក្សាលើរបៀបវីរៈចំនួន៤ នៅវិមានសន្តិភាព ។ របៀបវារៈចំនួន៤ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រួមមាន៖១-របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF)។២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧។៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន៕
បរទេស៖ ទីក្រុងញូវយ៉ក — សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសបើកដំណើរការដេញថ្លៃជាផ្លូវការ សម្រាប់សិទ្ធិផ្សាយ តាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធឌីជីថល (Streaming) នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ FIFA World Cup ឆ្នាំ២០៣០។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ពិភពលោកមួយនេះ កំពុងស្វែងរកវិធីសាស្ត្រផ្សាយបែបច្នៃប្រឌិតថ្មីៗ បន្ទាប់ពីតួលេខអ្នកទស្សនា ក្នុងទឹកដីអាមេរិកបានកើន ឡើងយ៉ាងគំហុក...
បរទេស ៖ អ្នកចាត់ការទូទៅក្លឹប Manchester City លោក Enzo Maresca បានបើកចំហអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយខ្សែប្រយុទ្ធ Phil Foden ឱ្យស្តារទម្រង់លេងលំដាប់ពិភពលោកឡើងវិញ បន្ទាប់ពីកីឡាកររូបនេះ បានឆ្លងកាត់ដំណាក់កាលដ៏លំបាកនៅកីឡដ្ឋាន Etihad។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានចាត់ទុកថា វាជាកាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការនាំយកកីឡាករវ័យ ២៦ ឆ្នាំរូបនេះ វិលត្រឡប់ទៅកាន់ចំណុចកំពូល...